KPT+
អ្នកឧកញ៉ា គួច ម៉េងលី៖ បើមិនទាន់រស់នៅជាមួយគ្នាដល់ចាស់កោងខ្នង គេមិនហៅថាប្តីប្រពន្ធទេ
អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា ប្តីប្រពន្ធ គឺជាអ្នកដែលរស់នៅជាមួយគ្នា មើលថែ និងយោគយល់គ្នាដល់ចាស់កោងខ្នង បើពុំដូច្នេះទេ មិនមែនហៅថាប្តីប្រពន្ធឡើយ។

អ្នកឧកញ៉ា គួច ម៉េងលី បានអះអាងថា ប្តីប្រពន្ធ គឺប្រៀបបាននឹងសាច់ និងឈាម ដែលត្រូវរស់នៅជាមួយគ្នា ចែករំលែកទាំងទុក្ខ និងសប្បាយ ហើយប្តីប្រពន្ធ ក៏មិនមែនជាមនុស្សដែលអាចផ្លាស់ប្តូរដៃគូតាមចិត្តនឹកឃើញដែរ ពោល គឺប្តីប្រពន្ធ ត្រូវចាប់ដៃគ្នារស់នៅរួមសុខទុក្ខជាមួយគ្នា តាំងពីថ្ងៃចូលរោងការ ក្រាបសំពះផ្ទឹមនៅចំពោះមុខឳពុកម្តាយទាំងសងខាងម្ល៉េះ។
អ្នកឧកញ៉ា បានលើកឡើងថា៖ “លោកគ្រូ គ្រាន់តែចង់ឱ្យក្មួយៗគិតឡើងវិញមុននឹងចាប់ដៃកសាងគ្រួសារ មិនមែនលេងបាយឡុក បាយឡទេក្មួយ។ ជាប្តីប្រពន្ធនឹងគ្នា ទាល់តែមានមនោសញ្ចេតនាជ្រាលជ្រៅ មានសេចក្តីស្រឡាញ់ពេញព្រៀប ដឹងខុសដឹងត្រូវ ចេះអភ័យឱ្យគ្នា និងផ្តល់កម្លាំងចិត្តឱ្យគ្នា ទើបអាចរួមរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងបាន។ បើក្មួយៗអាចរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងបាន នោះហើយគេហៅថា ប្តីប្រពន្ធ”។
អ្នកឧកញ៉ា គួច ម៉េងលី បានមើលឃើញថា សង្គមខ្មែរបច្ចុប្បន្ននេះ សម្បូរទៅដោយអ្នករៀបការទាំងក្មេងខ្ចី មិនទាន់យល់ពីជីវិតប្តីប្រពន្ធ ចិត្តគំនិតនៅមិនទាន់ចាស់ទុំ អាចគ្របគ្រងគ្រួសារបាន ជាហេតុនាំឱ្យរៀបការបានរយៈពេលខ្លី ក៏ត្រូវលែងលះគ្នា ឬ ខ្លះទៀតលួចផិតក្បត់ជាដើម។

ដោយមើលឃើញបែបនេះ លោក គួច ម៉េងលី បានអះអាងថា ៖ “អ្នកខ្លះ នៅជាមួយគ្នាមិនបានមួយឆ្នាំស្រួលបួលផង ក៏បោះបង់គ្នាចោលកណ្តាលទី ទុកឱ្យគ្នាកំព្រាចិត្ត កំព្រាកាយរស់នៅកណ្តោចកណ្តែងក្នុងសមុទ្រទុក្ខ។ អ្នកខ្លះ មានដល់កូនបីបួនហើយ តែបែរជាអត់ដឹងខ្យល់អី ភ្លើតភ្លើនស្រីញី ប្រុសឈ្មោល ចោលកូនឱ្យកំព្រីកំព្រាគ្មានទីបង្អែក”។
មែនទែនទៅ ស្នេហា គ្រួសារ គឺមនុស្សម្នាក់ៗតែងតែនឹងមាន ប៉ុន្តែ មុននឹងសម្រេចចិត្តថា ចាប់ដៃគ្នាកសាងគ្រួសារមួយ ត្រូវលះបង់ចោលនូវតណ្ហាគ្រប់បែបយ៉ាង ដើម្បីឱ្យកូនមានទីពឹង មានជម្រក និងមានអនាគតល្អ ចៀសវាងក្លាយជាក្មេងអនាថា ដោយសារភាពអាត្មានិយម គ្មានការទទួលខុសត្រូវរបស់ម្តាយឳពុក៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


