KPT+
មកស្គាល់អ្នកដែលនិយមយកល្បែង មកបង្កើតទ្រព្យសម្បត្តិក្នុងអាជីពជំនួញ
ល្បែងតែងតែមានឈ្នះមានចាញ់ជារឿងធម្មតានៅក្នុងពិភពអ្នកនិយមលេងល្បែង មិនថាការភ្នាល់ឬជាអ្វីឡើយ។
នៅទីនេះ យើងនឹងណែនាំមិត្តអ្នកអានឲ្យបានដឹងនិងស្គាល់កំពូលមហាសេដ្ឋីល្បីៗ ដែលនិយមលេងល្បែង បង្កើតទ្រព្យនៅជុំវិញពិភពលោក៖
១. Akio Kashiwagi

ជាមួយនឹងប្រាក់ចំណូលដែលបានរាយការណ៍រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ និងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ AkioKashiwagi គឺជាអ្នកវិនិយោគអចលនៈទ្រព្យជនជាតិជប៉ុន ដែលបានបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួនទាំងនៅក្នុងទីផ្សារអចលនៈទ្រព្យសកល និងជាមួយនឹងការភ្នាល់តារាសាស្ត្រនៅទីក្រុង Atlantic និង Las Vegas។
Akio Kashiwagi គឺជាអ្នកលេងល្បែងដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ហើយល្បែងដែលគាត់ចូលចិត្តជាងគេគឺ Baccarat ពេលខ្លះភ្នាល់ច្រើនជាង ១០ ម៉ឺនដុល្លារថែមទៀត។
២. Terrance Watanabe

Terrance Watanabe ជាពាណិជ្ជករជនជាតិអាមេរិកដែលបានទិញក្រុមហ៊ុនឪពុករបស់លោក គឺក្រុមហ៊ុនពាណិជ្ជកម្មបូព៌ានៅឆ្នាំ ១៩៧៧ ។ នៅឆ្នាំ ២០០០ Watanabe បានលក់ភាគហ៊ុនទាំងអស់របស់លោកទៅឲ្យក្រុមហ៊ុនឯកជនមួយ ហើយបានលាលែងពីតំណែងជាប្រធាននិងនាយកប្រតិបត្តិ។ ប៉ុន្តែលោកត្រូវបានស្គាល់ថា ជាអ្នករស់នៅរបៀបខ្ជិលច្រអូសនិងជាអ្នកពូកែលេងល្បែងភ្នាល់រាប់លាននៅកាស៊ីណូ។
នៅក្នុងដំណើរកម្សាន្តនៃការល្បែងដ៏ល្បីល្បាញរបស់លោក Watanabe ត្រូវបានគេរាយការណ៍ថាបានខាតបង់ ១២៧ លានដុល្លារក្នុងឆ្នាំ ២០០៩ ដែលធ្វើឲ្យលោកទទួលបានកំណត់ត្រាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៅ Las Vegas។ បច្ចុប្បន្នលោករកលុយបានរាប់លាននៅក្នុងជំនួញគ្រួសារ និងដាក់ក្នុងពិភពល្បែងនូវទឹកប្រាក់ជាង ១៤ លានដុល្លារ។
៣. Fouad al-Zayat

Fouad al-Zayat គឺជាអ្នកជំនួញជនជាតិស៊ីរីដ៏អាថ៌កំបាំងនិងជាស្ថាបនិកក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុន Mortimer Off-Shore Services Ltd ទ្រព្យសម្បត្តិរបស់លោកបានមកពីឧស្សាហកម្មប្រេងនៅមជ្ឈឹមបូព៌ា។
លោក Fouad al-Zayat ជាអ្នកលេងល្បែងម្នាក់នៅក្នុងក្លឹប Mayfair ទីក្រុងឡុងដ៍ដែលមានឈ្មោះថា Aspinall’s ដោយរកប្រាក់បាន ៩១,៥ លានផោននិងខាតបង់ ២៣,២ លានផោន (៣៧.៥ លានដុល្លារ) ក្នុងរយៈពេល ១២ ឆ្នាំ។ លោកក៏ត្រូវបានគេបញ្ជាឲ្យបង់ប្រាក់ចំនួន ២ លានអឺរ៉ូដល់កាស៊ីណូ ប៉ុន្តែលោកបានឈ្នះការប្ដឹងឧទ្ធរណ៍ ហើយបានរួចផុតពីការកាត់ទោស។
៤. Kerry Packer

Packer គឺជាមហាសេដ្ឋីសារព័ត៌មានអូស្ត្រាលី ដែលត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាអ្នកផ្គត់ផ្គង់ប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលបំផុតរបស់អូស្ត្រាលីនៅសតវត្សរ៍ចុងក្រោយនេះ។
លោកបានបង្កើតកីឡាគ្រីឃីតនៅជុំវិញពិភពលោក មុនពេលលោកទទួលមរណភាពក្នុងឆ្នាំ ២០០៥ លោកមានទ្រព្យសរុបប្រហែល ៦,៥ ពាន់លានដុល្លារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖dumblittleman
ចុចអាន៖មហាសេដ្ឋីបច្ចេកវិទ្យាទាំងនេះបានផ្លាស់ប្ដូរអនាគតរបស់មនុស្សជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


