KPT+
៧វិធី ដើម្បីជំរុញខ្លួនឯងឱ្យមានទម្លាប់អានសៀវភៅ
បច្ចុប្បន្នជាសម័យឌីជីថល មនុស្សភាគច្រើនចូលចិត្តកាន់ទូរស័ព្ទជាងកាន់សៀវភៅស្ទើរតែគ្រប់ពេល ជាហេតុធ្វើឱ្យទម្លាប់នៃការអានសៀវភៅមានការធ្លាក់ចុះ ឯមនុស្សមួយចំនួនទៀត គ្មានទម្លាប់អានសៀវភៅតែម្តង។ តើអ្នកចង់ដឹងទេ ថាគួរធ្វើបែបណាទើបអាចជំរុញឱ្យខ្លួនឯងមានទម្លាប់អានសៀវភៅ?

១.កំណត់គោលបំណងនៃការអានសៀវភៅ
មុននឹងអ្នកចាប់កាន់សៀវភៅអ្វីមួយមកអាន អ្នកត្រូវកំណត់គោលដៅថា ហេតុអ្វីបានជាអ្នកចង់អានសៀវភៅនេះ? ជាទូទៅ មនុស្សភាគច្រើនអានសៀវភៅ ផ្តោតនៅលើគោលបំណង២ គឺអានដើម្បីភាពសប្បាយរីករាយ និងអានដើម្បីចំណេះដឹង។ ការកំណត់គោលបំណងនេះ ពិតជាសំខាន់ណាស់ ព្រោះប្រសិនជាអ្នកអាចកំណត់គោលបំណងអានសៀវភៅបាន ក៏មានន័យថា អ្នកអានចំអ្វីដែលអ្នកចង់បាន ហើយនឹងនាំអារម្មណ៍អ្នកអានហើយចង់អានម្តងទៀត ព្រមទាំងចងចាំអត្ថន័យបានល្អផងដែរ។

២.អានចំណុចណាដែលអ្នកចាប់អារម្មណ៍
មុនដំបូងៗសម្រាប់អ្នកទើបចាប់ផ្តើមអាន អ្នកគួរអានពីចំណុចណាដែលអ្នកចាប់អារម្មណ៍ខ្លាំងជាមុន។ កុំបង្ខំខ្លួនឯងឱ្យអានសៀវភៅតាមការណែនាំរបស់មិត្តភក្តិ ជួនកាលសៀវភៅនោះ ត្រូវនឹងចំណង់ចំណូលចិត្តរបស់គេ មិនតែមិនត្រូវនឹងចំណង់ចំណូលចិត្តអ្នកឡើយ។ អ្នកគួរស្វែងរកសៀវភៅល្អៗមកអាន ដែលអាចជំរុញដល់ចិត្តរបស់អ្នកឱ្យកាន់តែចង់តាមដាន និងចង់អានបន្ថែមទៀត។ ក្រោយពីអ្នកសាកល្បងតាមវិធីនេះ ច្បាស់ណាស់អ្នកប្រាកដជាចាប់អារម្មណ៍ដឹងថា អ្នកអានសៀវភៅបានលឿន ហើយច្រើនជាងមុន។

៣.កុំបង្ខំខ្លួនឯងអានសៀវភៅដែលមិនចូលចិត្ត
នៅពេលដែលអ្នកអានសៀវភៅមួយដែលអ្នកមានអារម្មណ៍ថាអានមិនយល់ន័យ ឬ មិនចូលចិត្ត ច្បាស់ណាស់ អ្នកកុំបន្តអានសៀវភៅទាំងនោះទៀតអី។ កុំបង្ខំខ្លួនឯងឱ្យអានសៀវភៅណាដែលខ្លួនឯងអានមិនយល់ វាមិនបានជួយអ្វីច្រើនចំពោះអ្នកឡើយ មានតែធ្វើឱ្យអ្នកខាតបង់ពេលវេលា ខូចអារម្មណ៍ប៉ុណ្ណោះ។ អ្នកគួរស្វែងរកសៀវភៅណា ដែលសមស្របតាមតម្រូវការរបស់ខ្លួនឯង ទើបជាការល្អ។

៤.ធ្វើឱ្យការអាន ជាផ្នែកមួយនៃកាលវិភាគប្រចាំថ្ងៃរបស់អ្នក
អានសៀវភៅសំខាន់ណាស់សម្រាប់ការបង្កើនចំណេះដឹង អ្នកគួរដាក់កាលវិភាគជារៀងរាល់ថ្ងៃ នៅក្នុងកាលវិភាគប្រចាំថ្ងៃសម្រាប់អានសៀវភៅ។ មួយថ្ងៃ អាន ៣០នាទីក្តី ១ម៉ោងក្តី ក៏អាចបង្កើនចំណេះដឹងអ្នកបានប្រសើរជាងមុនផងដែរ។
៥.ប្រើប្រាស់ពេលទំនេររបស់អ្នកសម្រាប់អាន
អានសៀវភៅនៅពេលព្រឹកមុនពេលអ្នកចាប់ផ្តើមការងារ និងអាននៅពេលយប់ ក្រោយពីអ្នកទំនេរពីកិច្ចការផ្សេងៗ គឺជាពេលដ៏ល្អបំផុតសម្រាប់ការអាន បង្កើនសមត្ថភាពចងចាំបានល្អ។ អ្នកគួរយកសៀវភៅតាមខ្លួនជានិច្ច អ្នកអាចអានបានគ្រប់ពេលបន្ទាប់ពីទំនេរពីកិច្ចការផ្សេងៗ។ ទម្លាប់អានយូរៗ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សពូកែអានដោយមិនដឹងខ្លួន។

៦.អានដើម្បីយល់អត្ថន័យ មិនមែនពាក្យ
នៅពេលដែលអ្នកអានសៀវភៅនីមួយៗ ត្រូវរៀនសង្កេត និងសង្ខេបដោយខ្លួនឯង ចំពោះអត្ថន័យដែលអ្នកបានអានថា តើក្នុងសៀវភៅនោះគេចង់និយាយពីអ្វី? មានហេតុការអ្វីខ្លះកើតឡើង? ធ្វើបែបនេះនឹងធ្វើឱ្យខួរក្បាលរបស់អ្នកគិតបានលឿនជាងមុន។
៧.បើកចិត្តឱ្យទូលាយកំឡុងពេលអាន
ចំណុចនេះសំខាន់ណាស់ កុំមានចិត្តចង្អៀតចង្អល់ ពូកែរិះគន់តែចំណុចមិនល្អ។ នៅពេលអានអ្នកត្រូវបើកចិត្តឱ្យទូលាយ ដើម្បីយល់ពីខ្លឹមសារនៃសៀវភៅនោះ បើជួបអត្ថន័យត្រូវណាមិនត្រូវចិត្តអ្នក ចូរកុំរិះគន់អ្នកនិពន្ធ។ ដូចជា ការព្យាយាមសង្កេតពីវេយ្យាករណ៍ និងអក្ខរាវិរុទ្ធខ្លាំងពេក អាចប៉ះពាល់ដល់ការអានរបស់អ្នកបាន វានឹងធ្វើឱ្យអ្នកអានយឺត ឬ ភ្លេចអត្ថន័យក៏ថាបាន។ ត្រូវសួរខ្លួនឯងជាប់ជានិច្ចថា តើគោលបំណងអានសៀវភៅជាអ្វី? អានដើម្បីចំណេះដឹអ ឬ អានដើម្បីរិះគន់?
សម័យបច្ចេកវិទ្យាកាន់តែរីកចម្រើន ប្រព័ន្ធឌីជីថលក៏កាន់តែដើរទៅមុខខ្លាំង ដូច្នេះ អ្នកមិនគួរបណ្តោយឱ្យខ្លួនឯងបាត់បង់ទម្លាប់នៃការអានបានឡើយ។ អ្នកត្រូវព្យាយាម ឬ ឆ្លៀតពេលទំនេរ បន្តិចបន្តួច មកអានសៀវភៅបង្កើនចំណេះវិជ្ជាទើបជាការប្រសើរសម្រាប់ខ្លួនឯង៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ