ព័ត៌មានជាតិ
អ្នកនិពន្ធម្នាក់ទទួលបានចំណាប់អារម្មណ៍ពីរដ្ឋមន្ត្រីអប់រំ និងវប្បធម៌
ស្នាដៃអ្នកនិពន្ធខ្មែរម្នាក់ដែលកំពុងរស់នៅប្រទេសបារាំងលោក ជុត ខៃ បានទាក់ទាញចំណាប់អាម្មណ៍ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអប់រំ លោក ហង់ជួន ណារ៉ុន និងរដ្ឋមន្ត្រីវប្បធម៌លោកស្រី ភឿង សកុណា ដោយបានលើកឡើងថាជាស្នាដៃនិពន្ធដែលមានទឹកដម។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានកម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបើកពិព័ណ៌សៀវភៅលើកទី១១ នៅកោះពេជ្រ ដែលសុំឱ្យរដ្ឋមន្ត្រីទាំងពីរចែករម្លែកពីសៀវភៅមួយចំនួនដែលទាក់ទាញចំណាប់អារម្មណ៍។ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថាសៀវភៅប្រលោមលោកដែលលោកចូលចិត្តអានគឺជាសៀវភៅដែលបានតែងនិពន្ធក្នុងទស្សវត្ស៥០និង៦០ តែសម្រាប់សៀវភៅរឿងក្នុងពេលបច្ចុប្បន្នលោកថាបានចាប់អារម្មណ៍លើការតែងនិពន្ធរបស់អ្នកនិពន្ធ ជុត ខៃ។

លោកឧបនាយករដ្ឋមន្ត្រីថា៖ «រឿង៣២ឆ្នាំក្រោយមកគឺប្រវត្តិកម្ពុជា៣២ឆ្នាំបន្ទាប់ពីគាត់រត់ភៀសខ្លួនទៅបារាំងហើយគាត់ត្រលប់មកវិញហើយគាត់ឃើញរឿង។ អ្នកសរសេរគាត់មានទឹកដមស្នាដៃនេះដែលនឹងបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ»។
រដ្ឋមន្ត្រីវប្បធម៌លោកស្រី ភឿង សកុណា ក៏មានប្រសាសន៍ប្រហាក់ប្រហែលគ្នានេះដែរពីចំណាប់អារម្មណ៍លើការតែងនិពន្ធរបស់លោក ជុត ខៃ។
លោកស្រីរដ្ឋមន្ត្រី៖ «ខ្ញុំគិតថាសៀវភៅចាប់អារម្មណ៍ទៅតាមអាយុអ្នកអាន។ អ្នកអានក្មេងៗគាត់ចាប់អារម្មណ៍រឿងក្មេងៗទៅអ្នកអាចដូចពួកខ្ញុំរៀងចំណាស់បន្តិចទៅ ចាប់អារម្មណ៍សៀវភៅដែលចំណេះដឹងរាងជ្រៅទៅក្នុងពុទ្ធវិជ្ជា ក្នុងឯកសារ ឬក៏ដូចឯកឧត្តមឧបគាត់មានប្រសាសន៍អំបាញ់មិញចឹងគឺអ្នកនិពន្ធ ជុត ខៃ គឺយើងខ្ញុំទាំងពីរនាក់ពេញចិត្ត»។

ស្ថាបនិកគ្រឹះស្ថានបោះពុម្ភផ្សាយ«អវតា» ដែលទទួលសិទ្ធិក្នុងការបោះពុម្ភផ្សាយសៀវភៅតែនិពន្ធរបស់លោក ជុត ខៃ គឺលោកស្រី ហួត សុជាតា បានប្រាប់កម្ពុជាថ្មីថាលោកស្រីមានមោទនភាពដែលបាននាំអ្នកនិពន្ធ ជុត ខៃ មកឱ្យពលរដ្ឋកម្ពុជាបានស្គាល់។ លោកស្រីថាសៀវភៅដែលបានតែងនិពន្ធដោយលោក ជុត ខៃ មិនត្រឹមតែទទួលបានការគាំទ្រពីមនុស្សវ័យកណ្ដាលទេ បច្ចុប្បន្នក៏ឃើញមានការគាំទ្រពីយុវ័យជំនាន់ក្រោយផងដែរ។
លោកស្រីថា៖ «គាត់ជាបញ្ញាវ័ន្តខ្មែរមួយរូបដែលគួរតែគេស្គាល់ច្រើនជាងហ្នឹងទៅទៀតដែលកូនខ្មែរគ្រប់រូបគួរតែអានស្នាដៃរបស់គាត់»។

អ្នកនិពន្ធ ជុត ខៃ កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤០ នៅខេត្តកំពង់ចាម លោកគឺជាអតីតគ្រូបង្រៀនភាសាបារាំង និងច្បាប់ ព្រមទាំងជាអ្នកសរសេរអត្ថបទកាសែត និងជាព្រឹទ្ធបុរសនៅមហាវិទ្យាល័យនីតិសាស្ត្រភ្នំពេញពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤។ លោកបានភៀសខ្លួនទៅរស់នៅប្រទេសបារាំងក្នុងឆ្នាំ១៩៨០។ លោកទទួលបានពានរង្វាន់អ្នកនិពន្ធអាស៊ីអាគ្នេយ៍កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ជុត ខៃ មានទេពកោសល្យក្នុងការតែងនិពន្ធដោយប្រើពាក្យងាយយល់ពិព័ណ៌នាព្រឹត្តិការណ៍នានាដែលលោកជួបប្រទះធ្វើឱ្យអ្នកអានបានឃើញដូចហេតុការណ៍នោះកើតឡើងនៅហ្នឹងមុខ ជួនកាលក៏ផ្ទុះសំណើចតាមសំណេររបស់លោកផងដែរ៕

ដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


