ព័ត៌មានជាតិ
លោក កុក រស់ សំណូមពរយុវជនគ្រប់រូប នាំគ្នាអានសៀវភៅឱ្យបានច្រើនជាងលេងហ្វេសប៊ុក
លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសំណូមពរដល់យុវជនគ្រប់រូប គួរនាំគ្នាមកអានសៀវភៅឱ្យបានច្រើនជាងការលេងហ្វេសប៊ុក។

ការសំណូមពរនេះ ធ្វើឡើងស្របពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំយុវជន និងកីឡា បានរៀងចំការពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១០ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”។ ក្នុងឱកាសពិព័រណ៍សៀវភៅនេះ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន បានបញ្ជាក់ថា៖ “ពិព័រណ៍សៀវភៅ គឺបានបង្ហាញនិងបញ្ជូនសៀវភៅទៅដល់ដៃអ្នកអាន។ បន្ទាប់ពីនេះ យើងត្រូវជំរុញការអានបន្ថែមទៀត ដោយបង្ហាញឱ្យស្គាល់អំពីគុណប្រយោជន៍ទាំង១០នៃការអានសៀវភៅ នោះទើបជួយឱ្យកូនខ្មែរស្នេហាការអាននិងទទួលបានសារៈដ៏វិសេសវិសាលពីការអាន”។

ជាមួយគ្នានេះ ដើម្បីលើកស្ទួយការអានឱ្យកាន់តែមានការកើនឡើង និងល្អប្រសើរ លោក កុក រស់ បានសំណូមពរដល់យុវជនខ្មែរគ្រប់រូប គួរតែងាកមកអានសៀវភៅឱ្យបានច្រើនជាងការលេងហ្វេសប៊ុក ដើម្បីទទួលបានចំណេះដឹងថ្មីៗ។ បន្ថែមពីនេះ លោកក៏បានសំណូមពរដល់អាណាព្យាបាលគ្រប់រូប គួររៀបចំឱ្យមានសៀវភៅនៅតាមផ្ទះរៀងខ្លួនឱ្យបានច្រើន តាមពាក្យស្លោកថា “ផ្ទះមួយ បណ្ណាល័យមួយ” ដើម្បីបណ្តុះគំនិតកូនៗឱ្យស្រឡាញ់ និងចូលចិត្តងានសៀវភៅ ព្រោះសៀវភៅផ្តល់ចំណេះដឹងជ្រៅជ្រះ ធ្វើឱ្យមានអត្តចរិតថ្លៃថ្នូរ និងធ្វើឱ្យមនុស្សមានគុណធម៌ក្នុងការរស់នៅផងដែរ។
យ៉ាងណា កម្ពុជា តែងតែរៀបចំព្រឹត្តិការណ៍ពិព័រណ៍សៀវភៅជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យការអានសៀវភៅមានការកើនឡើងបន្ថែមទៀត។ ទន្ទឹមនេះ តាមរយៈការពិព័រណ៍សៀវភៅកន្លងមក លោក កុក រស់ ក្នុងនាមជាប្រធាននាយកដ្ឋានសៀវភៅ និងការអាន សង្កេតឃើញថា សន្ទុះនៃការគាំទ្រ និងអានសៀវភៅ ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់ ដោយក្នុងនោះមានការចូលរួម ទិញ និងលក់សៀវភៅរាប់ម៉ឺនក្បាល ចន្លោះពី១០-២០ម៉ឺនក្បាល។

សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅរយៈពេល៤ថ្ងៃខាងមុខ ក្រៅពីការពិព័រណ៍សៀវភៅរាប់ម៉ឺនក្បាល ក៏មានការលេងល្បែងកម្សាន្តផ្សេងៗ កន្លែងថតរូបស្អាតៗ ការគូរគំនូរ និងផាត់ពណ៌សម្រាប់កុមារតូចៗថែមទៀត៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


