ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ សំណូមពរឱ្យអាណាព្យាបាលនាំកូនៗទៅចូលរួមពិព័រណ៍សៀវភៅឱ្យបានច្រើន ដើម្បីជំរុញការអាន
បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសំណូមពរឱ្យអាណាព្យាបាលគ្រប់រូបគួរនាំកូនៗចូលរួមពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ឱ្យបានច្រើន ដើម្បីបណ្តុះគំនិតការអានកាន់តែច្រើន។

លោកស្រី ភឿង សកុណា លើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសជាមួយ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសបើកពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ដែលរៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅកោះពេជ្រ។
អំឡុងពេលពិព័រណ៍សៀវភៅ ៤ថ្ងៃនេះ បណ្ឌិតសភាចារ្យ ភឿង សកុណា បានជំរុញដល់អាណាព្យាបាល ម្តាយឪពុកគ្រប់រូបនាំកូនៗមកចូលរួមឱ្យបានច្រើន ព្រោះការអានជាទម្លាប់មួយ ប្រសិនជាមិនមានការអានពីក្មេងទេ នោះនៅពេលដែលធំទៅ នឹងមិនចេះអានសៀវភៅឡើយ។ ដូច្នេះ លោកស្រីថា ទម្លាប់អានសៀវភៅ គឺពឹងផ្អែកសំខាន់លើគ្រួសារតែម្តង។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបន្តថា ប្រសិនជាម្តាយឪពុក ទម្លាប់ឱ្យកូនៗអានតែសៀវភៅខ្លីៗ នោះពួកគេនឹងទទួលបានចំណេះដឹងបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែ នៅពេលរៀនដល់ថ្នាក់កាន់តែខ្ពស់ គឺតម្រូវឱ្យអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង។ ហេតុនេះ លោកស្រីយល់ថា អនាគតរបស់កុមារគឺអាស្រ័យលើម្តាយឪពុក គ្រូបង្រៀន នេះឯង អ៉ីចឹង ពិព័រណ៍សៀវភៅពិតជាមានសារសំខាន់ណាស់។

គួរជម្រាបថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ហុក សុទ្ធិ តំណាងគណៈកម្មការរៀបចំពិព័រណ៍សៀវភៅ បានសំណូមពរក្នុងសន្និសីទសារព័ត៌មាន ឱ្យអ្នកដែលមានលទ្ធភាពចូលរួមពិព័រណ៍ និងទិញសៀវភៅឱ្យបានច្រើន ព្រោះលោកឃើញថា ឆ្នាំមុនៗមានអ្នកចូលរួមច្រើន តែការទិញសៀវភៅនៅមិនទាន់បានច្រើននោះទេ ព្រោះអ្នកចូលរួមភាគច្រើនជាយុវជន សិស្ស និស្សិត ដែលជីវភាពនៅមានកម្រិតនៅឡើយ។

ចំពោះថវិកាដែលរៀបចំពិព័រណ៍ឆ្នាំ២០២៤នេះ លោក ហុក សុទ្ធិ បានលើកឡើងក្នុងពិធីបើកពិព័រណ៍ ថ្ងៃទី១៩នេះថា ចំណាយខ្ទង់៨ម៉ឺនដុល្លារអាមេរិក ដោយមានស្តង់ចូលរួម ២៩២ស្តង់ ដែលជាចំនួនច្រើនជាងឆ្នាំមុន៕


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


