KPT+
មកដឹងពីរឿងគួរឲ្យចាប់អារម្មណ៍ ១១ ចំណុចពីខ្ញែរសមុទ្រ
ខ្ញែរសមុទ្រដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រហើយក៏ជាប្រភពអាហារល្អបំផុតសម្រាប់ត្រី និងអណ្តើកសមុទ្រ ។ ខាងក្រោមគឺជារឿងគួរឲ្យចាប់អារម្មណ៍ ១១ ចំណុចពីខ្ញែរសមុទ្រ ៖
១. ខ្ញែរសមុទ្រអាចមានអាយុច្រើនជាងដាយណូស័រ
ខ្ញែរសមុទ្រមិនមានឆ្អឹងទេដូច្នេះពិបាកស្រាវជ្រាវពីវាណាស់ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមានភស្តុតាងបង្ហាញវត្តមានរបស់ខ្ញែរសមុទ្រនៅលើផែនដីជាង ៥០០ លានឆ្នាំមកហើយ ។

២. វាពូកែសម្របខ្លួនជាមួយការប្រែប្រួលអាកាសធាតុ
ទោះបីជាមានរលកកម្ដៅក្នុងសមុទ្រ អាស៊ីដកើនឡើង ការនេសាទលើសកំណត់ និងឥទ្ធិពលផ្សេងៗពីមនុស្សក៏ដោយខ្ញែរសមុទ្រនៅតែរីកដុះដាលទំនងមិនរងផលប៉ះពាល់ដូចសត្វផ្សេងៗសោះ ។
៣. ខ្ញែរសមុទ្រមិនមែនត្រីទេ
ខ្ញែរសមុទ្រជាសត្វឆ្អឹងខ្នងប្រភេទ phylum Cnidaria ហើយអ្នកវិទ្យាសាស្ត្រចាត់ទុកវាជា gelatinous zooplanktonព្រោះរាងកាយមានសភាពទន់ងាយខូចខាត ។

៤. រាងកាយខ្ញែរសមុទ្របង្កឡើងពីទឹក ៩៨ ភាគរយ
ខណៈរាងកាយមនុស្សបង្កឡើងពីទឹក ៦០ ភាគរយ ខ្ញែរសមុទ្របង្កឡើងពីទឹកដល់ទៅ ៩៨ ភាគរយឯណោះទើបវាមិនមានខួរក្បាល និងបេះដូងទេ ។

៥. ជួនកាលវាមានភ្នែក
ឧទាហរណ៍ខ្ញែរសមុទ្រប្រអប់មានភ្នែក ២៤ ក្នុងនោះមាន ២ ប៉ុណ្ណោះដែលមើលឃើញពណ៌ ជាពិសេសវាអាចមើលឃើញជុំវិញខ្លួនបាន ៣៦០ ដឺក្រេទៀតផង ។

៦. ខ្ញែរសមុទ្រខ្លះមានជីវិតអមត
ខ្ញែរសមុទ្រប្រភេទ Turritopsis nutricula អាចប្ដូរកោសិកាថ្មីដើម្បីរស់នៅសារឡើងវិញដូចកើតម្ដងទៀត ។

៧. ស៊ីចំណី និងជុះកន្លែងតែមួយ
មាត់ និងរន្ធគូថរបស់វាជាបំពង់តែមួយសម្រាប់ដឹកនាំអាហារចូលទៅក្នុងពោះ ។
៨. ពួកវាកម្រធ្វើដំណើរជាក្រុមណាស់
ខ្ញែរសមុទ្រជាសត្វឯករាជ្យ បើអ្នកឃើញវានៅក្បែរគ្នានោះគឺជារឿងចៃដន្យមិនបានគ្រោងទុកទៅវិញទេ ។

៩. ខ្ញែរសមុទ្រខ្លះអាចបង្កគ្រោះថ្នាក់ខ្ពស់
យោងតាមការពិសោធន៍បានឲ្យដឹងថាខ្ញែរសមុទ្រប្រអប់មានគ្រោះថ្នាក់ជាងគេ វាផ្ទុកពិសអាចសម្លាប់មនុស្សពេញវ័យ ៦០ នាក់ក្នុងមួយក្បាល ។
១០. យើងអាចបរិភោគខ្ញែរសមុទ្រមួយចំនួន
នៅប្រទេសជប៉ុននិងកូរ៉េ គេនាំគ្នាបរិភោគខ្ញែរសមុទ្រទាំងឆៅក៏មាន កែច្នៃទៅជាមុខម្ហូបឬបង្អែមលាងមាត់ដោយសុវត្ថិភាព ។

១១. វាធ្លាប់ទៅដល់លំហអាកាស
អង្គការណាសាធ្លាប់បញ្ជូនខ្ញែរសមុទ្រទៅកាន់លំហអាកាសនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បីដឹងពីរបៀបដែលពួកគេ អាចសម្របខ្លួនទៅនឹងបរិយាកាសគ្មានទំនាញ ។

ក្រៅពីរឿងគួរឲ្យចាប់អារម្មណ៍ទាំង ១១ ខាងលើនេះ យើងងាកមកបកស្រាយពីករណីខ្ញែរសមុទ្រទិចវិញថា តើការនោមដាក់ពិតជាអាចបន្សាបពិសមែនឬអត់ តាមពិតវាអាចជួយកាត់បន្ថយការឈឺចាប់មែនតែអ្នកជំនាញមិនណែនាំទេ ។ វិធីព្យាបាលតម្រូវឲ្យអ្នកជំងឺលាងរបួសជាមួយទឹកសមុទ្រមុនសឹមបេះកន្ទុយវាចេញ បន្ទាប់មកអ្នកត្រូវត្រាំទឹកក្ដៅប្រហែលកន្លះម៉ោងទើបអាចប្រើ ibuprofen មកព្យាបាលបាន ៕

ប្រែសម្រួល ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


