Connect with us

KPT+

ហេតុអ្វី​មនុស្ស​ស្រី​ដែល​មាន​ទំនុកចិត្ត​ខ្ពស់​ទាក់ទាញចិត្ត​បុរស​ខ្លាំង?

បានផុស

នៅ

មូលហេតុ ៦ យ៉ាងដែលភាពជឿជាក់ មានទំនុកចិត្ត​គឺជាសម្រស់ដែលមាន​គុណភាពយ៉ាង​ទាក់ទាញ​បំផុតដែលមនុស្សម្នាក់ៗ ពិសេស​មនុស្ស​ស្រី។

ភាពជឿជាក់គឺជាអ្វីមួយដែលបង្ហាញថា ពួកគេពេញចិត្តនឹងជីវិត ហើយ​អារម្មណ៍របស់ពួកគេចំពោះខ្លួនឯងគឺស្រស់ស្រាយ ។ មនុស្ស​ដែលគ្មាន​ជំនឿទុកចិត្តអាចពេលខ្លះនាំមកនូវភាព​អវិជ្ជមាន​ដែលបុរសខ្លាចរអា​ ព្រោះរស់ជាមួយនាងគេត្រូវដើរតួជាអ្នករងគ្រោះ លួងលោមនិងមានកំហុសជានិច្ច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនុកចិត្តគឺជាទ្រព្យសម្បត្តិសម្រាប់ទាំងពីរភេទ តែជាសម្រស់និងភាពទាក់ទាញ​ដ៏អស្ចារ្ស​សម្រាប់មនុស្ស​ស្រី។

មិនថា​លើទំនាក់ទំនងផ្ទាល់ខ្លួនឬទំនាក់ទំនងនៅកន្លែងធ្វើការ ក្រេឌីតសង្គម មនុស្សគ្រប់គ្នាគោរពមនុស្សម្នាក់ ដោយសារឃើញគាត់ឬនាង មានទំនុកចិត្តខ្លួនឯងសិន ព្រោះថា៖

១ ទំនុកចិត្ត បង្ហាញពីអារម្មណ៍របស់យើងដែលវិជ្ជមាន​ចំពោះខ្លួនឯង

ប្រសិនបើយើង​មិនទាំងមានទំនុកចិត្តលើខ្លួនឯងផង​ តើហេតុអ្វីអ្នកផ្សេងគេមកទុកចិត្ត​យើង​? កុំរំពឹងថាមនុស្សនឹងគាំទ្រយើងបើយើង​ក៏​មិនដែល​ទាំង​មិនជឿលើខ្លួនឯងដោយស្មោះផងនោះ។ ប្រសិនបើយើងមាន​គំនិត​ថា​មិនមានសុវត្ថិភាពនៅក្នុងភាពជាខ្លួនយើង​ផង​ អាចឈានទៅមុខក្នុងជីវិតយ៉ាងដូចម្តេចបាន? មនុស្ស​ប្រុស​ក៏មិនចង់បាននារីបែបនេះមកឈរទន្ទឹមគេដែរ។

២ ទំនុកចិត្ត​បញ្ជាក់ពីថាមពលនិងចំណេះដឹង

ប្រសិនបើយើងគិតថា មនុស្ស​ប្រុសចូលចិត្ត​សម្រស់ជាងចំណេះ ​យើងជានារីបរាជ័យ ព្រោះមិនយល់ថា​តាម​ពិត​មានទំនុកចិត្តគឺមាន​សម្រស់។ ឈរ​លើទស្សនៈនិងការជឿជាក់របស់មនុស្សស្រីម្នាក់ ដែលនាងរំពឹងថាអ្នកដទៃនឹងស្តាប់នូវអ្វីដែលនាងនិយាយគឺអ្នកផ្សេងពិតជា​ចង់ឮនាង​និយាយពិតមែន​។ ពេលមាន​គ្រប់គ្នា​ចាប់អារម្មណ៍លើនាង បុរសកាន់តែចង់បាន។

៣ ទំនុកចិត្ត​បង្ហាញអំពីការ​គិតវិជ្ជមាន

តើមានបុរស​ណា​ដែល​ចង់នៅក្បែរនារីណាម្នាក់ដែលមានចរិត​អវិជ្ជមាន? គ្មានសូម្បីម្នាក់ពីព្រោះពួកគេចង់មានសុវត្ថិភាពហើយមិនចង់អនុញ្ញាតឱ្យចរិតមកជា​ឧបសគ្គបំបែរអារម្មណ៍ល្អៗ​នៃពួកគេចេញពីជីវិត​និងពីកិច្ចការដែលសំខាន់ជាងការរត់តាមលួងនាងទេ។ បុរសតែង​តែស្រមៃ​ចង់បាន មនុស្ស​ស្រីដែលមានគំនិត​សមហេតុផលគ្រប់គ្រង​ស្ថានភាពនិងបន្តទៅមុខទៀតបានដោយមិនចាំបាច់ដ្រាម៉ាច្រើន។

៤ ទំនុកចិត្ត​បង្ហាញពីភាពជាអ្នកដឹកនាំ 

គ្មាននរណាម្នាក់ចង់ដើរតាមការណែនាំរបស់មនុស្សម្នាក់ដែលមិនមាន​ភាព​ជាអ្នកដឹកនាំនោះទេ។ កាលបុរសលង់ជាមួយមនុស្សស្រីម្នាក់បើដើម្បីសិចគេអាចមិនចាំបាច់ចង់បានទំនុកចិត្ត​អ្វីទាំងអស់ តែបើដើម្បីដើរទៅមុខជាមួយគ្នា​គេរើសយកនារីដែលរឹងមាំ។ បុរសធំមកជាមួយម្តាយ​ដែលពួកគេ​ស្រលាញ់បំផុតក្នុងលោក ក៏ជានិមិត្តរូបដែលគេ​ចង់ឃើញក្នុងខ្លួនស្រីដែលមកជាគូអនាគតរបស់គេ។ ភាព​ជាអ្នកដឹកនាំដែលឱ្យយោបល់និង​ត្រួសត្រាយ​ធ្វើឱ្យគេ​មានទំនុកចិត្តក្នុងការមាន​អ្នកមកជាមនុស្ស​ស្រីសំខាន់របស់គេ។

៥ ទំនុកចិត្តទាក់ទាញមនុស្សសំដៅមក

ភាពជឿជាក់បង្កើតបានជាសោភ័ណភាពដែលទាក់ទាញចិត្តមនុស្ស។ ដោយសារតែមនុស្សជាច្រើនខ្វះការគោរពខ្លួនឯងខ្ពស់ ពួកគេចាប់អារម្មណ៍ពីមនុស្សដែលមានទំនុកចិត្តខ្ពស់។ ពួកគេចង់រៀនពីរបៀបដែលមនុស្សទាំងនេះរស់នៅក្នុងជីវិតរបស់ពួកគេដោយក្តីសង្ឃឹមក្នុងការត្រាប់តាមថាមពលរបស់ពួកគេ។

ការស្វែងរកវិធីដើម្បីមានទំនុកចិត្តគឺជារបៀបរស់នៅដែលគួរអោយចង់បាន ហើយមនុស្សគ្រប់គ្នាគួរតែខិតខំ។ ទោះបីជាយ៉ាងណាក៏ដោយពេលខ្លះវាអាចពិបាកក្នុងការសម្រេចបានវាពិតជាមានតម្លៃវាក្នុងរយៈពេលយូរ។

មនុស្ស​ប្រុសជាភេទនិយមការ​ដណ្តើមយក​ ។​គេចង់បាន​នារី ដែលអ្នកណាៗក៏កោតសរសើរ៕

ប្រែសម្រួល៖ តុង​ឡុង

ចុចអាន​៖រឿងស្នេហាកម្សត់មួយ៖ «សំណូមពរដែលមិនបានសួរជារៀងរហូត»

ចុចអាន​៖មនុស្សស្រីរឹងមាំនឹងមិនអត់ទ្រាំចំពោះទង្វើស្នេហាដែលមាន៧យ៉ាងនេះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម