ប្រេន​រោងចក្រ និងប្រេនលក់រាយ ខុសគ្នាអត់? – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ប្រេន​រោងចក្រ និងប្រេនលក់រាយ ខុសគ្នាអត់?

Published

on

យោងតាម bizfluent.com កន្លែងលក់ម៉ាក​ខោអាវ រោងចក្រដែលគេ​ប្រកាសថា Factory Outlet គឺជាទំនិញដែល​មិនគ្រប់តាមបទដ្ឋាន​ម្ចាស់ម៉ាកសញ្ញាមិនព្រម​យកទៅលក់ ឬដែលត្រូវបានខូចឬហួសម៉ូត។

គេច្រើនបញ្ចេញ​ផលិតផលនេះ ទៅអតិថិជនក្នុងតម្លៃទាប ដោយបែងចែក​ឬឱ្យឈ្មោះថា Factory Outlet ។  ទោះយ៉ាងណា កម្រិត​គុណភាពរបស់វា រមែង​ត្រូវ​តែ​ទាបជាង ទោះជាមើលទៅហាក់ស្រដៀងគ្នា ប្រៀប​ទៅនឹង​ផលិតផល​ដែលមានតំាង​លក់​នៅក្នុងហាងលក់រាយប្រេនធំៗ។

នេះជារឿង​ដែលអតិថិជនត្រូវ​ដឹង ព្រោះ​អ្វីក៏​ឱ្យតែថោក ហើយ​ល្អ​ទៀត គឺមិនសូវមាន​ទេ សឹងថា​គ្មាន​។

យោងតាម ​​SmartMoney  ៨២% នៃផលិតផលនានា​ដែល​ត្រូវបានយកតាំង​លក់នៅក្នុងហាង​ ShowRoom ធំៗ​នៃ​ប្រេនណាក៏ដោយ តែងតែផលិតចេញពីរោងចក្រ។  តែប្រសិន​បើ​ការពិនិត្យ​អូខេអស់​ ទើបអាច​យកទៅតំាងលក់រាយ​ក្នុងហាងប្រេនៗទំាងនោះបាន​។

ចំណែករបស់ណា ដែលពិនិត្យ​មើលទៅនៅស្ទើរគុណភាព សូម្បីខុសថ្នេរ​បន្តិច ក៏ត្រូវ​ទម្លាក់ចោល ។​ របស់សល់ទំាង​នោះ​ជាទូទៅ គេប្រមូល​លក់ចេញតាម​បណ្តាហាងដែល​ដាក់យីហោថា ខោអាវរោងចក្រ។

ការនិយមទិញទំនិញ នៅឯផ្សារទំនើបគឺពេញនិយមខ្លាំង​នៅសហរដ្ឋអាមេរិកក៏ដូចជា​នៅឯប្រទេសអ្នកមាន​ជាច្រើនទៀត។ អ្នកទិញឥវ៉ាន់និយម​ផ្តុំគ្នានៅឯ​បណ្តាផ្សារទំនើបទាំងនោះ សម្រាប់រកឱកាសទិញទំនិញល្អៗ​សុទ្ធៗ ដែលទម្លាក់តម្លៃ​ចុះ។

ទោះទម្លាក់យ៉ាងណា វានៅតែមានគុណភាពស្តង់ដា ជាងរបស់លក់តាមហាងសម្រាប់ Factory Outlet ជាដរាប​។

នេះ​ជា​បទពិសោធ និងការ​យល់ដឹងខុសគ្នា រវាង​ប្រទេសអ្នកមាន​និងក្រីក្រ ដែល​អ្នកទិញឥវ៉ាន់នៅស្រុកដែលក្រីក្រចូលចិត្ត​ទិញច្រើន​គរពេញពាស តែប្រើមិនល្អ ចំណែក​ប្រទេស​ដែល​យល់​ដឹងមុនយើង គេ​ទិញរបស់តិច តែគុណភាពខ្ពស់។

តើអ្នកណា​សន្សំជាងអ្នកណា?

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ បើឆ្លាត ហាងកាហ្វេតូចៗ គឺជា​គំនិតផ្តើមអាជីវកម្មល្អជាង​ទិញ​អជ្ញាប័ណ្ណ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services