KPT+
មិនមែនជាក្ដីស្រឡាញ់ពិតទេ ប្រសិនគូស្នេហ៍ម្ខាងៗប្រកាន់ ៣ ចំណុចនេះ
ស្នេហាពិតឬមិនក្លែងក្លាយ ពុំមានរូបមន្តជាក់លាក់សម្គាល់បានងាយទេ។ មនុស្សប្រុសស្រីបង្កើតក្ដីស្រឡាញ់ រួចក៏ហៅថា ស្នេហាដែលពួកគេឲ្យនិយមន័យស្នេហាពិតផ្អែកលើក្ដីសុខ និងសុភមង្គលទទួលបានពីទំនាក់ទំនងនោះ។ ចុះចំណែកស្នេហាមិនពិតវិញ យ៉ាងណាដែរ? អត្ថបទនេះមិនមានចម្លើយគ្រប់គ្រាន់ទេ! យ៉ាងណាយើងនឹងស្រាយបញ្ជាក់ពីទំនាក់ទំនងមួយដែលអ្នកកំពុងមាន ប៉ុន្តែមានទាំងមិនច្បាស់លាស់ថាពិតប្រាកដនៅឯណាឡើយ!
១. ភ្ជាប់ទំនាក់ទំនង ព្រោះតែខ្លាចឯកោ

ការភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ដើម្បីគ្រាន់តែបញ្ឈប់ភាពឯកោ ឬខ្លាចខ្លួនឯងនៅលីវ នោះមិនមែនជាក្ដីស្រឡាញ់ពិតឡើយ។ អារម្មណ៍ស្នេហាដែលចង់បានគ្នា ក្រោមហេតុផលអផ្សុក មិនចង់ឲ្យខ្លួនកណ្ដោចកណ្ដែង ជាស្នេហាចោលម្សៀត និងអាត្មានិយមខ្លាំងបំផុត។ ស្នេហាពិតឥតមានអាការៈទាំងនេះទេ គេអាចឈរនៅម្នាក់ឯង បើទោះមានឬគ្មានដៃគូ។ បុរសឬនារីណាដែលនិយមពឹងផ្អែកគូស្នេហ៍ ព្រោះខ្លាចតែលតោល រមែងគ្មានភាពឯករាជ្យ រីឯសុភមង្គលក៏បាត់បង់ទៅតាមនោះ។
២. បង្ខំដៃគូត្រូវតែសម្របតាមគំនិតខ្លួន

ចំណូលចិត្ត និងក្តីសុបិន្តស្រដៀងគ្នា ជារឿងល្អគ្រប់ទំនាក់ទំនងទាំងឡាយ ប៉ុន្តែមិនវាចាំបាច់ដាច់ខាតសម្រាប់កសាងអនាគតគ្រួសារអ្នកទាំងពីរទេ។ គូស្នេហ៍ដែលចង់ឲ្យសង្សារខ្លួនធ្វើតាមខ្លួនគ្រប់យ៉ាងមិនថា ការតុបតែងខ្លួន ការសេពគប់មនុស្ស និងសូម្បីតែរឿងហូកចុកហឹរឬមិនហឹរក៏ឈ្លោះគ្នាដែរ នោះជាសញ្ញាច្បាស់ៗថា ម្នាក់ៗគិតតែពីខ្លួនឯង ជាជាងគិតដល់សុខទុក្ខរួមគ្នា។ មានស្នេហា តែស្នេហាបែបនេះ គឺបែបបង្ខំ បែបបំពានសិទ្ធិ គេលែងហៅថាស្នេហ៍ពិតទៀតហើយ គេហៅថា ស្នេហាអាត្មានិយម។
៣. ទទួកយកតែចំណុចល្អរបស់គ្នា

ស្រឡាញ់នរណាម្នាក់ដោយសារតែគេជាមនុស្សល្អនៅមិនទាន់គ្រប់គ្រាន់ទេ។ ទោះបីមនុស្សជាច្រើនិយាយថា ស្នេហាគ្មានហេតុផល ប៉ុន្តែការកើតចិត្តស្រឡាញ់នៅតែត្រូវការហេតុផលយ៉ាងហោចក៏មួយដែរ។ វាអាចជា គេនោះពូកែ care គេរួសរាយ ឬចិត្តទូលាយជាដើម។
យ៉ាងណាមិញ មនុស្សមិនមានលលក្ខណៈដូចគ្នាឡើយ ដូច្នេះបើស្រឡាញ់គេព្រោះគេល្អ ឬព្រោះគេតាមយកចិត្តយើង យើងប្រហែលកំពុងសាងស្នេហាកុហកមួយហើយ។ ក្ដីស្រឡាញ់មែនទៅ រមែងអាចទទួលយកទាំងចំណុចមិនល្អរបស់គ្នា ព្រោះយើងដឹងស្រាប់គ្មាននរណាឥតខ្ចោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?
-
KPT+៣ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
អ្នកនាំពាក្យ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនភ្ញៀវទេសចរដល់ ៣២០០នាក់ ក្នុងមួយថ្ងៃ