Connect with us

KPT+

ហេតុអ្វី​មនុស្ស​ខ្លះ មិន​ដែល​មាន​ពេលវេលា​គ្រប់គ្រាន់​ សូម្បី​តែ​សម្រាប់​ខ្លួនឯង ?

បានផុស

នៅ

កុំ​អង្គុយ​តូចចិត្ត! ងើបមុខមកគិត ហើយ​សួរខ្លួនឯងថា ហេតុអ្វី​បាន​ជា​មិនដែល​មាន​ពេល​វេលា​គ្រប់គ្រាន់ សូម្បីតែ​ហាត់ប្រាណ កម្សាន្ត​ឬ​មួយស្នាក់នៅ​ចោលការងារ​ស្រលះ​មុខ​ដូចគេ​សូម្បី​ម្តង?
គ្រប់គ្នា​តែងតែ​មាន​អារម្មណ៍​ថា ខ្លួនឯងមានកម្ម មួយជាតិនេះមិនដែលដកខ្លួនរួច មិន​អាច​សប្បាយ​ដូចគេ?

គ្មាន​ជាតិមុខ​ជាតិ​ក្រោយ​ឯណា​ទេ!​ ពេលវេលា​គឺ​ក្នុងដៃយើង!

អារម្មណ៍​តានតឹង​នៅ​ក្នុង​សម្ពាធ​ពេលវេលា ដែលត្រូវបង្ខំចិត្ត​ធ្វើការ​ម្នាក់ឯង ខណៈអ្នកផ្សេងគេ​មាន​ឱកាស និង​មាន​លុយកាក់​ដើរកម្សាន្ត​បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​បន្ទោស​កម្ម​ព្រេងវាសនា មិន​ព្រម​សម្លឹង​មើល​មក​ខ្លួនឯង​វិញ ថា​ខ្លួននេះ​ហើយ​ជា​ម្ចាស់​នៃ​ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​ជីវិត​មួយ​នេះ​មិនធ្វើ​ឲ្យ​យើងមានក្តីសុខទេ វាបង្ហាញថា​សកម្មភាពប្រចាំថ្ងៃ​​របស់យើងមិនត្រឹមត្រូវ​ទេ ច្នោះ​ហើយ​យើង​គួរ​បន្តសកម្មភាពដដែលនោះ​ទាំងមិនសប្បាយចិត្ត​បែបនេះ​ដល់ថ្ងៃស្លាប់ ឬចង់ផ្លាស់ប្តូរ​ចោល?

អ្នកស្រាវជ្រាវ Cassie Mogilner និងសហសេវិករបស់នាងបានសរសេរសៀវភៅមួយ នៅឆ្នាំ ២០១២ ថា មនុស្ស​ខ្លះ ដោយរវល់ជាមួយ​ការងារ ពេលវេលានិងទ្រនិច​នាទីដែលនៅសល់សម្រាប់ការចង់ធ្វើលំហាត់ប្រាណ ការសម្អាតខ្លួន តុបតែង ​ជាមួយ​សិល្បៈណា​មួយ ដែលជាចំណូលចិត្ត​ខ្លួនផ្ទាល់ ជាមួយ​ទំនាក់ទំនងសង្គម ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ ត្រូវបានថយចុះ សឹងដល់សូន្យ​ដែល(លេសរកលុយ)សែនពេញនិយម  តែ​តាម​ការ​ពិត ​គេ​ជា​មនុស្សមិនចេះ​មាន​ផែនការ​ពេលវេលា​។

បញ្ហា​នៅ​ត្រង់​សម្ពាធ​ពេលវេលា និង​អារម្មណ៍ដែលយើងមិនដឹងថា​មកពីអ្វី បែរជាបន្ទោស​ព្រេងវាសនា​ ។ បើយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើអ្វីដែលយើងចង់ធ្វើ នេះជាជីវិតមួយ​ដែលយើងមិនពេញចិត្ត​ទេ និងមិនយូរមិនឆាប់ ជីវិតបែបនេះ នឹង​នាំទៅរកអពមង្គលនៃវិបត្តិផ្លូវចិត្ត។

ចំណែក ការសិក្សាដោយ​សម្ភាសន៍លើជនជាតិអូស្រ្តាលីដែលធ្វើការឲ្យគេ​ប្រមាណ​ជាង ៧.០០០ នាក់បានរកឃើញថា សម្ពាធពេលវេលាគឺជា“ ការបំភាន់” ដោយគំនិត​ខ្លួនឯង ដែលតាមពិតមិនទម្លាប់មានផែនការ​និងទញ់ទាល់គ្មានគោលដៅ

១ ពួកគេមិនខ្វល់រឿងពេលវេលា

មនុស្សទាំងនោះមិនដែលគិតថា​ តើជាទូទៅ​ខ្លួនត្រូវការ​ពេលវេលាប៉ុន្មានសម្រាប់ការរស់នៅជាមូលដ្ឋាន ដូចជា ម៉ោងធ្វើការ ប្រាក់រកមកបាន និងការថែទាំផ្ទាល់ខ្លួន(ចិត្តនិងកាយ)ដែលត្រូវការ​ហាត់ប្រាណ និងដើរកម្សាន្ត​។ ពួកគេផ្ទុកគំនិតមួយថា ខ្លួនមិនមាន​ពេលវេលាទំនេរទេ មិនមាន​ដាច់ខាត។

ភាពខុសគ្នាធំមួយនេះ ជាកត្តាវិបត្តិធ្ងន់ធ្ងរបំផុតសម្រាប់គ្រួសារដែលបន្តបញ្ហា​នេះដល់កូនតូចៗរបស់ពួកគេ។ ក្មេងៗមិនដែលបានលំហែរ​ហើយថែមទាំងត្រូវបាន​រងស្ត្រេស​នៃឳពុកម្តាយ​​ភាពរអ៊ូរទាំ និងតូចចិត្ត​។

អ្នកស្រាវជ្រាវបានសរសេរថា“ អ្នកដែលមានអារម្មណ៍ថាខ្លួនឯងត្រូវធ្វើការច្រើនជាងអ្នកផ្សេង​ទើបរស់ តែគេមិនដែលគិតចង់ផ្លាស់ប្តូរវិធីរស់នៅរបៀបនោះចេញទេ។ ពួកគេមាន​ហេតុផលជានិច្ច​ក្នុងការ​តវ៉ាថាជីវិតខ្លួនមិនស្រួលជាងអ្នកដទៃ តែមិនព្រម​ទទួលស្គាល់ឡើយថា​ភាពងាយស្រួលឬទុក្ខព្រួយ គឺជាទង្វើររបស់មនុស្ស​ យើងជាម្ចាស់នៃសុភមង្គលក្នុងជីវិត​យើង។

២ មនុស្ស​ប្រភេទ «គិតអ្វីក៏ពិបាក»

អ្នកខ្លះចិញ្ចឹមជីវិតមកដោយ​គ្រាន់តែចង់មានបាន តែមិនបាន ឲ្យសំខាន់លើការយកចិត្តទុកដាក់រឿងពិសេសៗ​ដូចជា អារម្មណ៍កូនៗ  ឬមនុស្ស​ក្នុងគ្រួសារជាប្តី ប្រពន្ធ ឲ្យ​តម្លៃតែគំនិតចង់មាន​បានមិនចេះចប់របស់ខ្លួន លោភលន់លើសមាឌ ហើយលះបង់ពួកគេចោល​រហូត​ដល់ភ្លេចថា ថ្ងៃណាមួយ​ពួកគេ​ក៏លែងត្រូវការ​យើងវិញ​ដូចគ្នា។

ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា នេះទាក់ទងសំខាន់នឹងឥរិយាបថ ចិត្ត​គំនិតរបស់យើងដែល​តែងតែស្តីបន្ទោសនាឡិកា ហើយគិតអ្វីក៏ពិបាក​ គិតអ្វី​ក៏គិតថា ទៅមិនរួច​ធ្វើមិនបាន? មនុស្សជោគជ័យ​ជាច្រើន​លើលោកនេះ អាចធ្វើទៅបាន ដោយសារគេ​មាន​ការបែងចែកច្បាស់លាស់អំពី ពេលវេលា​ណាមួយសម្រាប់ខ្លួនឯង​សម្រាប់អានសៀវភៅ ដើរកម្សាន្ត ធ្វើលំហាត់ប្រាណទៀងពេល និងធ្វើសិល្បៈណាដែលយើងចូលចិត្ត ។

អ្នកខ្លះ «គ្មានពេលទេអានសៀវភៅ!» «គ្មាន​ពេលទេធ្វើម្ហូបទិញគេចុះ!!»«ហាត់ប្រាណអីរវល់ណាស់!» បង្រៀនកូនអី គ្មានពេលទេ។ យើងអាចរកឃើញឫសគល់នៃពេលវេលាដែលចាក់ដោតយ៉ាងជ្រៅនៅក្នុងចិត្តវិទ្យារបស់យើងនេះគឺជាការយល់ដឹងខាងវិទ្យាសាស្ត្រមួយចំនួនដើម្បីជួយឱ្យមនុស្ស​ខ្លះរសនៅរមនា​ជាងមនុស្សច្រើនទៀត។

៣ ទម្លាប់មិនព្រមប្តូរ​

នៅក្នុងការសិក្សាមួយកាលពីឆ្នាំ ២០០៤ លើមនុស្សធ្វើការជិត ៨០០ នាក់នៅក្នុងរដ្ឋអូហៃអូអ្នកស្រាវជ្រាវវិភាគថា ស្ត្រីដែលធ្វើកិច្ចការផ្ទះអស់រយៈពេលជាង ១០ ម៉ោងក្នុងមួយសប្តាហ៍ពួកគេមានអារម្មណ៍ធុញថប់ ប៉ុន្តែបុរសធ្វើកិច្ចការផ្ទះក្នុងពេលវេលាដូចគ្នាពួកគេមិនមានអារម្មណ៍​តេងតែងទេ(អារម្មណ៍ស្ម័គ្រចិត្តធ្វើ និងអារម្មណ៍​ថាត្រូវតែធ្វើគឺខុសគ្នា!)

ជីវិតមនុស្ស​ក៏ដូច្នោះដែរ គឺចេះរំលែក​ចេញកំណត់ពេល ចេះកាត់ចិត្តមិនលោភលន់មិនអស់មិនហើយ។

នៅក្នុងការសិក្សាមួយផ្សេងទៀត អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិបុគ្គលិកជាង ២៥០០ នាក់នៅក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ។ ពួកគេបានរកឃើញថាមនុស្សដែលងប់ងល់ច្រើន ចង់ធ្វើអ្វីដដែលៗ ហើយមានជីវិត​មិនដែលរីករាយខ្លាំងទៅៗ និងមិនដែលមានកាលវិភាគ មិនដែល​ចេះគិតអ្វីទុកជាមុនទេ​ចាំដល់ពេលចាំ​ប្រញាប់ប្រញាល់ឬរអ៊ូរទាំ។

ចុះតើអ្នកកំពុង​អាន​ជាមនុស្សប្រភេទណាដែរអ៊ីចឹង?

ប្រែសម្រួល៖ហាណា

ប្រភព៖greatergood

ចុចអាន៖

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៣៨ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម