Connect with us

KPT+

ស្នេហាទី១ កម្រជួបគ្នាជាគូជីវិត តើពិតមែនទេ?

បានផុស

នៅ

ជឿថា មានមនុស្សមិនតិចនាក់ទេដែលធ្លាប់ខកចិត្តខ្លាំងលើស្នេហាដំបូងរបស់ខ្លួន។ ស្នេហាដំបូង ជាស្នេហាដែលយើងដាក់ការសង្ឃឹមខ្ពស់ ទាំងក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការតាំងចិត្ត។ ការពិតការបរាជ័យលើស្នេហាមួយនេះមិនមែនជាកំហុសរបស់អ្នកណាម្នាក់ឲ្យពិតប្រាកដនោះទេ ប៉ុន្តែវាអាចមានហេតុផលផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នេហាដំបូងភាគច្រើនកើតឡើងក្នុងវ័យក្រោម ២០ ឆ្នាំ។ ក្នុងវ័យនេះ ជាវ័យដែលចង់ ចង់សាកនូវអ្វីដែលថ្មីៗ ដូច្នេះការមានស្នេហាដំបូង អាចគ្រាន់តែជាការចង់ទទួលបានអារម្មណ៍ស្នេហារបៀបណាមួយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វ័យនេះក៏ជាវ័យដែលមិត្តភក្ដិជុំវិញខ្លួនសុទ្ធតែមានសង្សារ ហេតុនេះក៏ចង់មានដែរ។ នៅពេលដែលអាយុនៅតិចពេក ពួកគេមិនទាន់មានការតាំងចិត្តឲ្យអ្វីពិតប្រាកដនោះទេ ព្រោះការស្រឡាញ់អាចទទួលឥទ្ធិពលច្រើនពីបរិបទជុំវិញខ្លួន។ ដោយសារតែខ្វះភាពច្បាស់លាស់បែបហ្នឹងហើយ ទើបស្នេហាទីមួយកម្រជោគជ័យ។

ស្នេហាលើកដំបូងតែងបរាជ័យ ក៏ដោយសារម្នាក់ៗចូលចិត្តគិតច្រើនតែម្នាក់ឯង។ តាមពិតពេលខ្លះដៃគូម្ខាងស្រឡាញ់គេខ្លាំងណាស់ ហើយក៏ចង់ច្បាស់លាស់ជាមួយគេ ប៉ុន្តែបែរជាចូលចិត្តពិចារណាពីចំណុច “មិនអាច”​ ច្រើនជាង “អាច”។ ពួកគេចូលចិត្តគិតស្មុគស្មាញវែងអន្លាយពីភាពមិនអាចទៅរួចរវាងគេទាំងពីរ ស្របពេលដែលអនាគតនៅឆ្ងាយសែនឆ្ងាយ។ និយាយឲ្យចំទៅ គិតច្រើនជ្រុលដូចចៅចាក់ស្មុគ ទើបធ្វើឲ្យទំនាក់ទំនងបច្ចុប្បន្នទៅជាបែកបាក់ទាំងកណ្ដាលទី។

ការមិនព្រមបើកចិត្តយល់ពីគ្នាទៅវិញទៅមក ក៏ជាមូលហេតុនៃស្នេហាទីមួយបរាជ័យដែរ។ កុំថាឡើយត្រឹមតែជាសង្សារ សូម្បីប្តីប្រពន្ធ បើមិនព្រមយល់ពីគ្នា មិនយូរមិនឆាប់គង់តែបែកបាក់គ្នាទេ។ ជាការពិតគ្រាន់តែស្រឡាញ់គ្នាស្មោះ មិនទាន់គ្រប់គ្រាន់នោះទេ បើគូស្នេហ៍មិនព្រមយល់ពីគ្នាទៅវិញទៅមក។ ការយល់ពីគ្នាសំដៅលើការមិនយល់ពីអារម្មណ៍គ្នា មិនដឹងថាដៃគូចង់បានអ្វី ចូលចិត្តអ្វី ឬយល់តែអារម្មណ៍ខ្លួនឯងជាដើម។ ទោះជាស្នេហានោះចាប់ផ្តើមដោយភាពផ្អែមល្ហែមយ៉ាងណាក៏ដោយ វានឹងលែងមានន័យអ្វីទាំងអស់នៅពេលដែលគូស្នេហ៍ចាប់ផ្តើមលែងចេះយល់ពីគ្នា។

បញ្ហាចម្បងមួយទៀត កាតព្វកិច្ចជាកូនល្អ ក៏ជាមូលហេតុសំខាន់មួយដែរ។ ពេលដែលនៅក្មេង អ្វីដែលឪពុកកម្តាយរំពឹងខ្លាំងជាងគេ គឺការសិក្សា ​ដូច្នេះហើយដើម្បីធ្វើឲ្យអ្នកមានគុណសប្បាយចិត្ត កូនៗមានតែខិតខំរៀនសូត្រ។ ណាមួយនៅវ័យក្មេងមិនទាន់ឯករាជ្យទាំងផ្នែកហិរញ្ញវត្ថុ និងចិត្តគំនិតនៅឡើយ។ យ៉ាងណាមិញ ចាស់ៗតែងតែយល់ថា​ ឲ្យតែមានស្នេហាគឺរៀនមិនចូលទេ ដូច្នេះហើយទើបពេលពួកគាត់ដឹងថាកូនៗមានសង្សារគឺមិនបានទេ។ ដោយសារខ្លាចរៀនមិនបានលទ្ធផលល្អផង និងធ្វើអោយប៉ាម៉ាក់មិនពេញចិត្តផង ទោះស្រឡាញ់យ៉ាងណាក៏ត្រូវលះបង់ស្នេហានោះចោល។

ប្រសិនបើយើងជួបរឿងបរាជ័យក្នុងស្នេហាលើកដំបូង វាមិនមែនជារឿងចម្លែកនោះទេ ឈប់ឃុំខ្លួននឹងការឈឺចាប់ពីអតីតកាលទៀតទៅ ទោះបីការចាប់ផ្តើមអាចនឹងមិនល្អ ប៉ុន្តែវាជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ជីវិតគូទៅថ្ងៃក្រោយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ liveaboutdotcom

ចុចអាន៖ ការសិក្សា​បង្ហាញថា ធាតុ​ផ្សំ​នៃ​សុភមង្គល​ពិត​ស្ថិត​លើ​ទំនាក់ទំនង​ល្អ​

ចុចអាន៖ ៣ វិធីបំភ្លេចប្រុសក្បត់ យកក្ដីសុខសងខ្លួនឯងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម