KPT+
៣ វិធីបំភ្លេចប្រុសក្បត់ យកក្ដីសុខសងខ្លួនឯងវិញ
គ្មាននរណាអាចមកធានាថា ស្នេហាមួយនឹងបន្តយូរអង្វែង ឬចប់ទៅក្នុងពេលណាមួយឡើយ។ គ្រប់គ្នាបែកបាក់សុទ្ធតែមានហេតុផល គ្រាន់តែពេលហេតុផលខ្លះអាចទទួលយកបាន តែខ្លះទៀតជាហេតុផលនៃការក្បត់ចិត្ត។
អំពើក្បត់ចិត្ត មិនមែនជារឿងថ្មីចំពោះគូស្នេហ៍ឡើយ។ គូស្នេហ៍ខ្លះត្រូវបានខាងស្រីផិតសាវា ឯខ្លះវិញត្រូវបានខាងប្រុសក្បត់ឆៅៗតែម្ដង។
សម្រាប់មនុស្សស្រីយើង បើត្រូវជួបបុរសបោកប្រាស់ម្នាក់ចំពោះខ្លួន តើត្រូវធ្វើយ៉ាងណាដើម្បីបំភ្លេចគេបាន?
១. យំឲ្យធូរចិត្ត

ការស្រែកយំឲ្យអស់ចិត្ត នឹងធ្វើឲ្យមានអារម្មណ៍ធូរស្រាល! បើតាមការអះអាងរបស់ចិត្តវិទូក៏បានលើកឡើងដែរថា យំបានកាន់តែច្រើន កាន់តែមានអារម្មណ៍ធូរស្បើយ ព្រមទាំងអាចនាំយកនូវស្នាមញញឹមមកវិញ ក្រោយឆ្អែតឆ្អន់នឹងទឹកភ្នែក។
នៅពេលយំអស់ចិត្តហើយ គួរអរគុណចំពោះបទពិសោធន៍ដ៏ឈឺចាប់មួយនេះដែលបានជួយបង្រៀនយើងមិនឲ្យជាន់ដានចាស់នាពេលក្រោយ។
២. សរសេរចំណុចអាក្រក់របស់គេ

សរសេរចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់បុរសម្នាក់នោះទាំងអស់ចូលបញ្ជីរស្បែកខ្មៅរបស់យើង ដើម្បីរំឭករាល់ពេលនឹកដល់គេ។ អានវារាល់ពេលមានអារម្មណ៍ចង់ត្រឡប់រកគេ ឬរាល់ពេលកើតមានអារម្មណ៍អាឡោះអាល័យ។ ប្រាប់ខ្លួនឯងទៅថា ការបែកបាក់នេះ មកពីប្រុសមិនស្មោះត្រង់ម្នាក់! គេជាមនុស្សសាវា មានមួយមិនគ្រប់មានដប់មិនគ្រាន់ ដូច្នេះគួរអរគុណទេវតាដែលបានជួយរុញគេចេញឆ្ងាយពីជីវិតយើង។
៣. កែប្រែខ្លួនជាថ្មី

ការឈឺចាប់ ពិតមិនអាចចៀសក្រោយបែកបាក់គ្នា ប៉ុន្តែសួរខ្លួនឯងមើលថា តើសក្តិសមដែរទេ ដែលត្រូវរ៉ាំរ៉ៃដួងចិត្តជាមួយប្រុសអស់ចិត្តម្នាក់? តើត្រូវបណ្ដោយចិត្តកាយឲ្យទ្រុឌទ្រោមដល់ពេលណាជាមួយប្រុសម្នាក់ដែលក្បត់ទៅនោះទៀត?
ងើបមកជូតទឹកភ្នែកឲ្យស្ងួត ហើយតែងខ្លួនស្អាតៗ ធ្វើការឲ្យមមាញឹក ព្រមទាំងទៅកម្សាន្តជិតឆ្ងាយតាមដែលអាចធ្វើបាន។ ទាំងនេះជាវិធីសាស្រ្ដមួយល្អ វាមិនត្រឹមតែដកបុរសម្នាក់នោះចេញពីខួរក្បាលនោះទេ តែក៏អាចដកគេចេញពីក្នុងបេះដូងបានទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ ដំណាក់កាលទាំង ៥ ដែលគូស្នេហ៍ត្រូវឆ្លងកាត់ទម្រាំបានចូលរោងការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


