KPT+
ហេតុអ្វីបានជាខេត្តកំពត ក្លាយជាតំបន់ទាក់ទាញទេសចរណ៍ រាល់ចុងសប្តាហ៍?
មិនចាញ់ខេត្តទេសចរណ៍ដទៃឡើយ កំពត ជាកន្លែងប្រមូលផ្តុំនៃរមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នែ និងការកម្សាន្តជាច្រើនទៀត ហើយខេត្តទេសចរណ៍មួយនេះ តែងតែមានទេសចរជាតិ-អន្តរជាតិ មកកម្សាន្ត រៀងរាល់ចុងសប្តាហ៍ មិនដែលដាច់ ពិសេសសម្រាប់ឱកាសបុណ្យជាតិម្តងៗ។


បើនិយាយពីតំបន់រមណីយដ្ឋានធម្មជាតិ កំពតជាទឹកដីដែលពោពេញដោយតំបន់ទឹកធ្លាក់ ទឹកឈូ ឧទ្យាន និងដងព្រែក
ដូចជា៖
១. សម្រាប់ដំណើរកម្សាន្តតំបន់ភ្នំ៖
_ រមណីយដ្ឋាន ឋានសួគ៌បូកគោ
ឋានសួគ៌បូកគោ ជាតំបន់រមណីយដ្ឋានដ៏ល្បីមួយប្រចាំខេត្តកំពត។ នៅលើខ្នងភ្នំដ៏ធំនេះ មានកន្លែងកម្សាន្តជាច្រើន ដែលយើងអាចកម្សាន្តទឹកធ្លាក់ គយគន់ទេសភាពបឹង ជ្រលងភ្នំ និងសំណង់ចាស់ៗ។ នៅអំឡុងខែនេះ លើខ្នងភ្នំ នឹងមានទិដ្ឋភាពអព៌ផ្សែងដូចបានឡើងឋានសួគ៌ ពិសេសនៅពេលព្រឹកព្រលឹម ដែលអាកាសធាតុត្រជាក់ខ្លាំង។



_ រមណីយដ្ឋាន ភ្នំកំពង់ត្រាច
ទីនេះជាភ្នំតូចមួយ តែទាក់ទាញ ដោយសារតែក្នុងមានរូងភ្នំ ជាចំណុចសំខាន់ដែលអ្នកទេសចរ ចង់ទៅទស្សនាខ្លាំង បំផុត។


_ រមណីយដ្ឋានភ្នំកូនសត្វ – ទំនប់ប្រទាក់ក្រឡា
ស្តាលីងរីជ រីហ្សត ឬ ភ្នំកូនសត្វ គឺជារីហ្សត ក៏ដូចជារមណីយដ្ឋានមួយសម្រាប់ភ្ញៀវទេសចរប្រាថ្នាភាពស្ងប់ស្ងាត់ ដែលមានចម្ងាយប្រមាណ៥២ គីឡូម៉ែត្រពីខេត្តកំពត នៅលើជើងភ្នំ ក្បែរទំបន់ដ៏ធំដែលហ៊ុំព័ទ្ធដោយភ្នំ។ នៅទីនេះ អាចសម្រាកលំហែកាយជាមួយនឹងការកុម្ម៉ង់អាហារ អង្គុយលេងលើខ្ចុះ គយគន់ទេសភាពបាន។


២. សម្រាប់ដំណើរកម្សាន្តតំបន់ទឹកធ្លាក់៖
_ ទឹកធ្លាក់ ៩ជាន់
ទឹកធ្លាក់៩ជាន់ មានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាប់នឹងព្រំប្រទល់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ តំបន់ទឹកធ្លាក់នេះ មានទេសភាពស្អាត ទឹកធ្លាក់ជាថ្នាក់ៗ ដែលហ៊ុំព័ទ្ធដោយព្រៃឈើ ស្អាតពេកក្រៃ។

_ រមណីយដ្ឋាន ទឹកធ្លាក់តាដាសច្ចំ
រមណីយដ្ឋាននេះ មានឈ្មោះមួយទៀតហៅថា រមណីយដ្ឋានធម្មជាតិ កោះតាដា ដែលស្ថិតនៅឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត។ បើគិតពីទីរួមកំពតទៅដល់ទឹកធ្លាក់តាដាសច្ចំ គឺមានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ។

_ ទឹកធ្លាក់ឱម៉ាល់
រមណីយដ្ឋានទឹកធ្លាក់ឱម៉ាល់ ជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងមួយ តែមិនសូវមានអ្នកទៅលេងប៉ុន្មានឡើយ ក៏ព្រោះតែផ្លូវចូលទឹកធ្លាក់មួយនេះ ជាផ្លូវភ្នំ រៀងពិបាកធ្វើដំណើរ ប៉ុន្តែយើងអាចប្រើមធ្យោបាយដោយកង់ ឬម៉ូតូបាន លើកលែងតែរថយន្ត។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល ១១គីឡូម៉ែត្រ ពីទីរួមខេត្តកំពត ។

_ ទឹកធ្លាក់វាលពួច
ធ្វើដំណើរត្រឹមតែ ៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពត តាមវត្តវាលពួច ជិតជើងភ្នំបូកគោ និងបន្តដំណើរដោយថ្មើរជើង ប្រមាណជិត ៣០នាទីទៀត យើងនឹងឃើញទឹកធ្លាក់វាលពួចយ៉ាងថ្លាឈ្វេង គួរឱ្យចង់លេងមួយនេះ។

_ ទឹកធ្លាក់អន្លង់ធំ
រមណីយដ្ឋានទឹកធ្លាក់មួយនេះ មានទេសភាពស្រស់ស្អាត ជារមណីយដ្ឋានដែលមានលក់ម្ហូបអាហារគ្រប់មុខ និងកន្លែងជួលសម្រាប់អង្គុយលេងផងដែរ ដែលស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល ៣២គីឡូម៉ែត្រ ពីរង្វង់មូលធុរេន។

៣. ដងព្រែកកំពត
ដងព្រែកកំពត ជាកន្លែងប្រជុំជនដ៏ទាក់ទាញបំផុត របស់ខេត្តមួយនេះ ដោយសារនៅតាមបណ្តោយដងព្រែក មានរីសត និងរមណីយដ្ឋានកែច្នៃច្រើនរាប់មិនអស់ ក៏ដូចឆ្នេរដែលរដ្ឋបាលខេត្តទើបបង្កើតឱ្យចេញជារូបរាង ថ្មីៗនេះផងដែរ។ ក្រៅពីាការកម្សាន្តតាមដងព្រែក ទេសចរនៅអាចសប្បាយបានពេញមួយថ្ងៃ ពីព្រឹកទល់យប់ ក្នុងទីប្រជុំជនដ៏សុីវិល័យ នៃខេត្តកំពតបានផងដែរ។


៤. សហគមន៍ត្រពាំងសង្កែ
ទីនេះ ក៏ជាកន្លែងទាក់ទាញមួយផងដែរ សម្រាប់ការស្នាក់នៅ និងសម្រាកលំហែកាយបែបស្ងប់ស្ងាត់ ជាមួយនឹងព្រៃលិចទឹកធម្មជាតិដ៏ស្រស់បំព្រង។

ក្រៅពីតំបន់ទេសចរណ៍ដ៏ទាក់ទាញខាងលើ ហេតុផលសំខាន់មួយទៀត ដែលធ្វើឱ្យកំពតក្លាយជាជម្រើសទី១ សម្រាប់ទេសចរនៅរៀងរាល់ចុងសប្តាហ៍ ក៏ព្រោះខេត្តនេះ មានចម្ងាយតែប្រមាណ ១៥០គីឡូម៉ែត្រពីភ្នំពេញប៉ុណ្ណោះ ហើយជាធម្មតា បើសិនជាលោកអ្នកធ្វើដំណើរទៅកាន់ខេត្តកំពត នឹងសង្កេតឃើញថា ទេសចរភាគច្រើនដែលទៅកាន់ ទីនោះ ច្រើនតែជាអ្នករស់នៅទីក្រុងភ្នំពេញតែម្តង។ ក្រៅពីភ្នំពេញ ខេត្តនេះក៏មានវត្តមានទេសចរខេត្តជាប់ព្រំប្រទល់ ២ទៀត ដូចជាកំពង់ស្ពឺ និងតាកែវ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ