KPT+
សហគ្រិនល្បីៗក្នុងពិភពជំនួញ តែងមានចរិត៥នេះស្រដៀងគ្នា
ភាគច្រើន គ្នាយើងមានសហគ្រិនក្នុងចិត្តដែលយើងទុកថា ជាអ្នកដឹកនាំអាជីវកម្មល្អជំរុញទឹកចិត្តយើងឲ្យចង់ដើរតាម ឬយកលំនាំតាម ដើម្បីបង្កើនឥទ្ធិពលឈានទៅបង្កើតយីហោផ្ទាល់ខ្លួនឯង។
អានអត្ថបទទាំងអស់គ្នា ដើម្បីយល់ដឹងពីទម្លាប់របស់បុគ្គលល្បីៗទាំងនោះ៖
១. កាត់បន្ថយការរវល់ជាមួយរឿងតូចៗគ្មានន័យ
ដើម្បីបង្កើនថាមពលនិងការខិតខំប្រឹងប្រែងដោយភាពច្នៃប្រឌិតក្នុងអាជីព សហគ្រិនត្រូវកាត់បន្ថយជម្រើសពីមួយថ្ងៃទៅមួយថ្ងៃ តាមដែលអាចធ្វើទៅបាន។ រឿងសាមញ្ញតូចៗ ដូចជា ការញ៉ាំអាហារ ការស្លៀកពាក់ជាដើម។

មើលតែ Mark Zuckerberg និង Steve Jobs ពួកគេស្លៀកខោខោវប៊យ និងអាវយឺតពណ៌ខ្មៅដូចគ្នាសឹងរាល់ថ្ងៃ។ ពួកគេមិនប្រើខួរក្បាលស្មុគស្មាញទៅលើរឿងទាំងនោះឡើយ។
២. បោះមួយជំហានទៅមុខជាងអ្នកដទៃ
សហគ្រិនតែងតែមានឆន្ទៈ ក្នុងការបោះជំហានទៅមុខមួយជំហានទៀតជាងមនុស្សគ្រប់គ្នា។ នាយកប្រតិបត្តិក្រុមហ៊ុន Yahoo លោកស្រី Marissa Mayer និយាយថា ត្រូវដឹងពីការសម្រេចក្នុងរឿងអស់នេះ ហើយនឹងមានក្ដីរំពឹងថា នឹងទទួលបានលទ្ធផលល្អត្រលប់មកវិញ។
៣. ទុកអតិថិជនជាជម្រើសរបស់អ្នកជាមុន
ការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ត្រូវចាប់ផ្ដើមជាមួយអតិថិជនដែលជាអាទិភាពទីមួយ។ ជាសហគ្រិន ត្រូវតែឃើញពីតម្រូវការ និងបំពេញវាដើម្បីបង្កើតពិភពលោកល្អប្រសើរសម្រាប់អ្នកប្រើប្រាស់។

ស្ថាបនិក Twitter គឺ Evan Williams លោក Jack Dorsey និង Biz Stone មានការព្រួយបារម្ភជាខ្លាំង ជាមួយការកែលម្អភាពដែលអាចប្រើប្រាស់បាន និងអាចកាត់បន្ថយការបរាជ័យជាជាងប្រាក់ចំណូលក្នុងឆ្នាំដំបូង ៗ ។ ជាលទ្ធផលពួកគេអាចបង្កើតម៉ាស៊ីនទំនាក់ទំនងដែលអ្នកប្រើប្រាស់របស់ពួកគេមានអារម្មណ៍ថា ពួកគេមានកម្មសិទ្ធិផ្ទាល់ខ្លួន។
៤. ផ្លាស់ប្ដូរនិងសាកល្បងអ្វីដែលប្លែក
ក្រុមហ៊ុនជាច្រើនតែងបរាជ័យ នេះជាការពិត ។ ទោះយ៉ាងណា សហគ្រិនតស៊ូដែលមានឆន្ទៈក្នុងការសាកល្បងអ្វីដែលប្លែកពីគេ គឺជាអ្នកដែលទទួលជោគជ័យ។
អាជីវកម្មនិងសេវាកម្មដែលសាកល្បងលើកទីពីរ ទីបី ឬទីបួនរបស់សហគ្រិនម្នាក់ៗ ដែលមិនព្រមបោះបង់ចោល ហើយផ្ទុយទៅវិញបានសម្រេចចិត្តសាកល្បងអ្វីដែលប្លែក គឺនឹងមានលទ្ធផល។
៥. រក្សាភាពស្មោះត្រង់ចំពោះវប្បធម៌ក្រុមហ៊ុនរបស់អ្នក

ស្ថាបនិក ModCloth គឺលោកស្រី Susan Gregg Koger បានចាប់ផ្ដើមអាជីវកម្មលក់រាយតាមអ៊ីនធឺណិតនៅអាយុ ១៧ ឆ្នាំនិងបានបង្កើតក្រុមហ៊ុនដោយគ្មានបទពិសោធន៍វិជ្ជាជីវៈ នៅក្នុងពិភពលក់រាយ។ តែលោកស្រីប្រកាន់ខ្ជាប់នូវវប្បធម៌ ដែលជំរុញការច្នៃប្រឌិតជាប្រចាំ ជំនួសឱ្យការដើរតាមគន្លងរបស់អ្នកលក់រាយដែលទទួលបានជោគជ័យផ្សេងទៀត។
នេះគឺជាអ្វីដែលចង់បង្ហាញ គឺការយកចិត្តទុកដាក់ខ្ជាប់ខ្ជួន ចំពោះបទពិសោធន៍ទិញទំនិញក្នុងសង្គមសម្រាប់អតិថិជន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេរៀនដឹកនាំដ៏សំខាន់ ពីសហគ្រិនឆ្នើមអ្នកស្រី shelia lirio marcelo
ចុចអាន៖ក្បួនមាសទាំង ៦ ដែលសហគ្រិនស្ត្រីអាចរៀនសូត្រពីស្ថាបនិក yanghee paik
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


