KPT+
គន្លឹះគេចចេញពីអន្ទាក់ នៃជំពូកមនុស្សដែលពូកែបានតែសម្ដី
មនុស្សខ្លះពូកែជំនាញទំនាក់ទំនង រហូតយើងត្រូវល្បួងឲ្យស្ដាប់លង់ចំហមាត់ ហើយមានអារម្មណ៍ថាខ្លួន បានអភិវឌ្ឍន៍ រៀនច្រើន ពេលនៅក្បែរៗពួកគេ។ តែបុគ្គលខ្លះបានត្រឹមសម្ដីឲ្យយើងចូលល្បួងធាតុពិត គេបានផលប្រយោជន៍ពីការល្បួងនោះ ចំណែកខាងយើងវិញត្រូវជឿអសារចិត្តខាតពេលវេលា និងពេលខ្លះ ស្ដាយ ក្រោយផងក៏មាន។
វិធីសាស្ត្រខាងក្រោមត្រូវប្រកាន់ខ្ជាប់មុនពេលជឿសម្ដីអ្នកណាម្នាក់៖
១ ត្រូវចេះពិចារណាអំពីមនុស្សដែលយើងជឿទុកចិត្ត
សូមពិចារណាឲ្យបានម៉ត់ចត់អំពីមនុស្សដែលយើងជ្រើសរើសជឿទុកចិត្ត ព្រោះច្រើនគ្នាមកហើយដែលប្រទះនូវបញ្ហាឈឺចាប់បន្ទាប់ពីជឿទុកចិត្តលើមនុស្សខុស។ បុគ្គលដែលមិនមានភាពស្មោះត្រង់ជាទម្លាប់ក្នុងជីវិតនិងអាជីពហើយមានឱកាសមកចូលរួមក្នុងការងារ ជាគូទំនាក់ទំនងនិងអ្វីៗជាច្រើនទៀតជាអ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំង
ពិនិត្យយ៉ាងដិតដល់អំពីមូលហេតុ ដែលគួរដាក់ចិត្តជឿជាក់លើមនុស្សណា ដែលនាំយើងឲ្យវង្វេងបាន។ ត្រូវស្វែងយល់ថា ហេតុអ្វីបានជាយើងងាយនឹងជឿទុកចិត្តលើអ្នកដែលមិនគួរទុកចិត្ត ព្រោះគេពូកែនិយាយ? ប៉ិនសម្ដែង?
២ ប្រយោជន៍ផ្ដល់មកល្អពេក និយាយស្រួលពេក ពិបាកណាស់នឹងក្លាយជាការពិត
សញ្ញាខាងក្រៅនិងខាងក្នុងដែលបង្ហាញថាតើមនុស្សម្នាក់នោះគួរទុកចិត្តឬអត់? ផ្ទុយទៅវិញគួរតែចាប់អារម្មណ៍ប្រុងប្រយ័ត្ន ទោះបីយើងដឹងថាមនុស្សម្នាក់នេះ កំពុងផ្ដល់មកនូវអារម្មណ៍ពួកគេមានសុពលភាពនូវការទាក់ចិត្តយើងតែយើងត្រូវជឿលើខ្លួនយើងពិចារណារកមើលចន្លោះប្រហោងដែលយើងកំពុងត្រូវបានគេយកមកប្រើប្រាស់។ យើងស៊ីជោរពេក? យើងចូលចិត្តគេទ្រ ឬនិយាយសម្របពេក?យើងចូលចិត្តមនុស្សរបៀបហ្នឹងពេក?

៣ ប្រយ័ត្នខ្ពស់ ពេលបុគ្គលណាមួយលេចឡើងជាមួយមន្តស្នេហ៍ដ៏ទាក់ទាញ
ឧបាយកលនិងភាពល្អឆើត ជារឿងស៊ីចង្វាក់គ្នា តែវាងាយរលាយបាត់បន្សល់ការឈឺចាប់។ ជាញឹកញាប់មនុស្សដែលយើងជឿទុកចិត្តជ្រុលនៅពេលដែលយើងមិនគួរទាល់តែសោះ។ ហេតុអ្វី? ដោយសារតែពួកគេជាធម្មតាលេចឡើងមកជាមួយភាពរឹងមាំ មានទំនុកចិត្តចេះគ្រប់គ្រងការសម្ដែង និងមានរបៀបទាក់ទាញ ចិត្តដែលងាយនឹងទទួលបានជោគជ័យខ្ពស់។ ពួកគេហាក់ដូចជា“ អ្នកឈ្នះ” នៅក្នុងជីវិតផ្ទាល់ខ្លួននិងអាជីពរបស់ពួកគេ ហើយយើងចង់ទទួលឥទ្ធិពលនោះ។ ប៉ុន្តែនៅពេលដែលយើងស្គាល់ពួកគេច្បាស់ យើងនឹងឃើញថា ពួកគេមិនមានសុវត្ថិភាពក្នុងការចងបណ្ដាញនោះទេ។ ។
៤ ពួកគេធ្វើឲ្យយើងមានអារម្មណ៍ដូចជាមាននរណាម្នាក់កម្ររកបាន
ទេពកោសល្យនិងសមត្ថភាពពិសេសខ្លះ បានធ្វើឲ្យយើងងងឹតភ្នែកភ្លាមៗថា ខ្លួនកំពុងប្រើពេលវេលាមានតម្លៃជាមួយមនុស្សម្នាក់នេះ។
គួរឲ្យស្ដាយមនុស្សដែលមិនគួរឲ្យទុកចិត្តជារឿយៗបានមកដល់ជាមួយការទាក់ទាញខ្លាំង ក្រោយមកក៏យើងភ្ញាក់ថា ពួកគេគួរឲ្យខ្លាចប៉ុន្តែការនិយាយសរសើរនិងពូកែនិយាយ គឺមានប្រសិទ្ធភាព រយៈពេលខ្លី។ ដំបូងគេអាចធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ថា ដែលតាមការពិតគ្រាន់តែជាយុទ្ធសាស្ត្រមួយធ្វើឲ្យយើងចូលចិត្តនិងធ្វើតាមពួកគេ។
៥.ចូររៀនការវាយតម្លៃអាកប្បកិរិយា គុណតម្លៃនិងសុចរិតភាពដែលបង្ហាញ មិនមែនអួត
ប្រសិនបើបុគ្គលនោះជាមនុស្សពិសេស កុំនិយាយតែពាក្យសម្ដី ជាទូទៅ មិនមែនសម្ដីពួកគេបង្ហាញទេគឺសកម្មភាពរបស់ពួកគេដែល – ស៊ើបអង្កេតឲ្យកាន់តែស៊ីជម្រៅកាន់ទេឃើញពិត។
សួរខ្លួនឯងនូវសំណួរទាំងនេះមុនពេលទុកចិត្តពួកគេ៖ តើមានអាកប្បកិរិយាអ្វីខ្លះអំពីបុគ្គលនេះដែលខ្ញុំធ្លាប់ដឹង?ខ្ញុំប្រើអារម្មណ៍ឬវិចារណញ្ញាណទៅស្រលាញ់គោរពបុគ្គលនេះ?
ជំហានសំខាន់និងធំបង្អស់ នៃជីវិតនិងអាជីពមនុស្សម្នាក់ៗ គឺការអភិវឌ្ឍនភាពក្លាហាន បង្កើតការជឿជាក់លើខ្លួនឯងឲ្យបានរឹងមាំសិន ដើម្បីដឹងច្បាស់នូវអ្វីដែលជាសក្ដានុពលផ្ទៃក្នុងរបស់ខ្លួនយើង មុននឹងស្វែងយល់ពីអ្នកណាផ្សេងដែលយើងចង់ទុកចិត្ត។
បើខ្លួនឯងក៏មិនច្បាស់ផង កុំងាយទុកចិត្តអ្នកផ្សេងនៅឡើយក្នុងពេលនេះ៕
ប្រែសម្រួល៖ហាណា
ចុចអាន៖៤យ៉ាងកម្រមានអ្នកដឹង ពីលោកប្រធានាធិបតីវៀតណាម NGUYEN PHU TRONG

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?