​ព្រះនាង IMAN AFZAN កំពូល​អ្នកតស៊ូ​មតិ​ផ្នែក​​ផ្លូវចិត្ត​ឲ្យ​ស្ត្រី​នៅ​ម៉ាឡេស៊ី – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

​ព្រះនាង IMAN AFZAN កំពូល​អ្នកតស៊ូ​មតិ​ផ្នែក​​ផ្លូវចិត្ត​ឲ្យ​ស្ត្រី​នៅ​ម៉ាឡេស៊ី

Published

on

Tengku Puteri Iman Afzan ​ជា​ខ្សែ​រាជវង្ស​រាប់ពាន់​ឆ្នាំ​ និង​ជា​​បុត្រី​របស់​ស្ដេច​នៃ​ប្រទេស​ម៉ាឡេស៊ី​ គឺ​ព្រះអង្គ Sultan Abdullah Sultan Ahmad Shah និង​ភរិយា​ទី ២ តារា​សម្ដែង  Julia Rais  ។

ទោះបី​ជារូបរាង​និង​​សម្រស់​ស្រស់​ស្អាត ​​មិន​អាច​ប្រកែក​បាន​ក៏​ដោយ​ ក៏​ស្ត្រី​វ័យ ២៧ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ​ការ​​ធ្វើ​ជា​ព្រះនាង​គឺ​លើស​ពី​ឋានៈ​វណ្ណៈ​ខ្ពស់ ​និង​របៀប​រស់​នៅ​ដ៏​អស្ចារ្យ។

នេះ​គឺ​ជា​រឿង​រ៉ាវ​ទាំង​ទាំង ៥ ​របស់​ព្រះនាង​​បាន​ធ្វើ​កន្លងមក ៖

១. ព្រះ​នាង​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​អង់គ្លេស Nottingham

Tengku Puteri Iman Afzan ដើរ​តាម​គន្លង​របស់​ព្រះករុណា​ ហើយ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​សកលវិទ្យាល័យ​នៃ​ចក្រភពអង់គ្លេស។ ព្រះនាង​បាន​សិក្សា​ផ្នែក​នយោបាយ​នៅ​ឯ​សាកលវិទ្យាល័យ Nottingham រហូត​ធ្វើ​ឲ្យ​ទីនោះ​ក្លាយ​ជា​ផ្ទះ​ទី ២ របស់​ព្រះនាង។

២. ព្រះនាង​និង​ស្វាមី Tengku Abu Bakar Ahmad មាន​កូន​តូច​នៃ​ខ្សែ​រាជវង្ស

ព្រះនាង​ម៉ាឡេស៊ី​មួយ​អង្គ​នេះ​ បាន​រៀបការ​ជាមួយ​ស្វាមី ​Tengku Abu Bakar Ahmad ដែល​មាន​វណ្ណៈ​ខ្ពស់​ពី​គ្រួសារ​អភិជន​មួយ​នៅ Pahang កាល​ពី​ឆ្នាំ ២០១៨ ។

ថ្មីៗ​នេះ​ពួកគេ​បាន​ធ្វើ​ពិធី​ខួបកំណើត​ដំបូង​នៃ​កូនប្រុស​របស់​ពួកគេ​គឺ  Tengku Zayn Edin Shah ដែល​ជា​ការ​ស្វាគមន៍​ក្នុង​ត្រកូល​រាជវង្ស។

៣. ជា​អ្នក​តស៊ូ​មតិ​ផ្នែក​សុខភាព​ផ្លូវចិត្ត

ដោយ​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ថប់បារម្ភ​នៅ​​វ័យ​ជំទង់​ ព្រះនាង​ដឹង​ថា​នេះ​ជា​រឿង​ដែល​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​លុប​បំបាត់​ជំងឺ​ផ្លូវចិត្ត​ ដូច្នេះ​ហើយ​មនុស្ស​នឹង​​មិន​ទទួលរង​នូវ​ភាព​ស្ងៀមស្ងាត់​ឡើយ។

ចាប់តាំង​ពី​ពេល​នោះ​មក​ ព្រះនាង​បាន​ទទួល​តួនាទី​ជា​អ្នក​ឧបត្ថម្ភ​រាជ​របស់​សមាគម​គាំទ្រ​ការ​យល់​ដឹង​អំពី​ជំងឺ​ផ្លូវចិត្ត (MIASA) ដើម្បី​រក​មូលហេតុ​បន្ថែម​ទៀត។

៤. ព្រះនាង​បាន​ផ្ដល់​អំណាច​ដល់​ស្ត្រី​ដទៃ​ទៀត

តាម​រយៈ​ការ​ផ្ដួចផ្ដើម​គំនិត​និង​ការ​សហការ​គ្នា ​ព្រះនាង​ក៏​បាន​បង្វែរ​ការ​យកចិត្តទុកដាក់​លើ​ស្ត្រី​ដែល​ធ្វើការ​ ជា​ពិសេស​ក្នុងនាម​ជា​ម្ដាយ​មួយ​រូប​ ព្រះនាង​បាន​និយាយ​ប្រាប់​កាសែត ​New Straits Times ថា  “ ខ្ញុំ​គិត​ថា​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​តួនាទី​នៃ​ភាព​ជា​អ្នកដឹកនាំ​និង​ប្រាក់ខែ​ស្មើគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​នៅ​ក្នុង​វិស័យ​សុខភាព​ផ្លូវចិត្ត។

ស្ត្រី​គួរ​តែ​ដឹង​ថា​ ពួកគេ​អាច​ស្នើសុំ​ជំនួយ​ ហើយ​​សង្គម​កំពុង​តែ​ស្វែងរក​ពួកគេ​ ជំនួស​ឲ្យ​ពួកគេ​ត្រូវ​មាន​ស្មា​ច្រើន​ជាង​អ្វី​ដែល​ពួកគេ​អាច​គ្រប់គ្រង​បាន” ។

៥. ព្រះនាង​គឺ​ជា​មនុស្ស​ស្រី​ដែល​ស្រលាញ់​ឆ្មារ​ខ្លាំង

នៅ​ពេល​ទំនេរ​ពី​ការងារ ​ ព្រះនាង​នៃ​ខ្សែ​រាជវង្ស​អង្គ​នេះ​ ចូលចិត្ត​ចែករំលែក​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ខ្លួន​ព្រះនាង​ផ្ទាល់​តាម​អ៊ីនធឺណិត។

Tengku Puteri Iman Afzan ឧស្សាហ៍​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក​របស់​ក្រុម​គ្រួសារ​ព្រះនាង​ ក៏​ដូចជា​ដំណើរ​ផ្សងព្រេង​នៅ​ឯ​បរទេស ​ជាមួយ​សត្វ​ឆ្មា​ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖រដ្ឋ​អ្នកមានទាំង ៦ ដែល​​មានមហាសេដ្ឋី​រស់នៅ​ច្រើន​ជាង​គេ

ចុចអាន៖យ៉ាងកម្រមានអ្នកដឹង ពីលោកប្រធានាធិបតីវៀតណាម NGUYEN PHU TRONG

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា41 mins ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា51 mins ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ58 mins ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ1 hour ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ2 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services