សហគ្រិន​ល្បីៗ​ មាន​គន្លឹះ​ទំាង​នេះ​ស្រដៀង​គ្នា​ក្នុង​វិធី​ដឹកនាំ​ពាណិជ្ជកម្ម
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សហគ្រិន​ល្បីៗ​ មាន​គន្លឹះ​ទំាង​នេះ​ស្រដៀង​គ្នា​ក្នុង​វិធី​ដឹកនាំ​ពាណិជ្ជកម្ម

បានផុស

នៅ

ការ​ទទួល​បាន​ជោគជ័យ ​ច្រើន​តែ​មាន​ន័យ​ថា ​បាន​រៀន​សូត្រ​ពី​អ្នក​ដែល​បាន​សម្រេច​គោលដៅ​រួច​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ បើ​អ្នក​មិន​ទាន់​រក​ឃើញ​គន្លឹះ​អ្វី​ទេ ​សាក​មក​អាន​អត្ថបទ​ ដើម្បី​ស្វែងយល់​ពី​គោលការណ៍​របស់​សហគ្រិន​ល្បីៗ នឹង​ជួយ​អ្នក​ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម។

១. ប្រកួតប្រជែង​ជាមួយ​ខ្លួនឯង

លោក Richard Branson មាន​ប្រសាសន៍​ថា​ ការ​លើក​ទឹកចិត្ត​ដ៏​ធំ​បំផុត​របស់​លោក ​គឺ​ត្រូវ​​ប្រកួតប្រជែង​ជាមួយ​ខ្លួនឯង។ លោក​ចាត់​ទុក​ជីវិត ​ដូចជា​ការអប់រំ​​​នៅ​សាកលវិទ្យាល័យ​ដ៏​វែង​មួយ ​​ជា​កន្លែង​ដែល​លោក​អាច​រៀន​​​បន្ថែម​ទៀត​ជា​រៀងរាល់ថ្ងៃ។

. ធ្វើ​ការងារ​ដែល​អ្នក​ពេញចិត្ត​និង​ជឿជាក់

មិន​ចម្លែក​ទេ​​ ចំពោះការ​បើក​អាជីវកម្ម​ត្រូវ​ចំណាយ​ពេល​ច្រើន។ លោក​ Steve Jobs បាន​ផ្ដល់​យោបល់​ថា​ វិធី​តែ​មួយ​គត់​ដើម្បី​ឱ្យ​អ្នក​ពេញចិត្ត​ក្នុង​ជីវិត​ គឺ​ធ្វើ​ការងារ​ដែល​អ្នក​ពេញ​ចិត្ត​និង​ជឿជាក់។

៣. ប្រថុយនឹងគ្រោះថ្នាក់

យើង​មិន​ដែល​ដឹង​ពី​លទ្ធផល​​នៃ​ការ​ខិតខំ​​ភ្លាមៗ​ទេ ​ដរាប​ណា​យើង​​ពិតជា​ធ្វើ​វា​បាន​មែន។ លោក Jeff Bezos បាន​និយាយ​ថា​ វា​ជួយ​ឲ្យ​ដឹង​ថា​ លោក​មិន​បាន​សោកស្ដាយ​ ចំពោះ​ការ​បរាជ័យ ​ប៉ុន្តែ​លោក​អាច​នឹង​សោកស្ដាយ ​ដែល​មិន​បាន​ព្យាយាម​សាកល្បង​ធ្វើ​វា។

. ជឿលើខ្លួនឯង

លោក Henry Ford បាន​និយាយ​យ៉ាង​ច្បាស់​ថា មិន​ថា​អ្នក​គិត​ថា ​អ្នក​អាច​ធ្វើ​បាន​ឬ​​មិន​អាច​ធ្វើ​បាន​ទេ។ ជឿជាក់​ថា​អ្នក​នឹង​ជោគជ័យ​ ហើយ​អ្នក​នឹង​រក​ឃើញ​វិធី​ឆ្លង​កាត់​ឧបសគ្គ​ផ្សេងៗ។ បើ​អ្នក​មិន​ធ្វើ ​អ្នក​នឹង​រក​លេស​មក​បង្ខាំ​ខ្លួនឯង។

. មានចក្ខុវិស័យ

ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tumblr លោក David Karp និយាយ​ថា​ សហគ្រិន​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចក្ខុវិស័យ​សម្រាប់​អ្វី​មួយ ​និងមាន​បំណង​បង្កើត​វា។ រក្សា​ចក្ខុវិស័យ​របស់​អ្នក ​ឱ្យ​ច្បាស់​គ្រប់​ពេល។

. គ្រប់គ្រង​ថាមពល​មិនមែន​ពេល​វេលា​ទេ

ថាមពល​របស់​អ្នក ​កំណត់​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ​ជាមួយ​ពេល​វេលា​របស់​អ្នក ​​ដូច្នេះ​ត្រូវ​ចេះ​គ្រប់គ្រង​វា​ដោយ​ប្រាជ្ញា។

៧. ចាត់​វិធានការ

ពិភពលោក​ពោរពេញ​ទៅ​ដោយ​គំនិត​ល្អៗ ប៉ុន្តែ​ភាព​ជោគជ័យ ​គឺ​តែង​តែ​កើត​ឡើង​តាម​រយៈ​សកម្មភាព​ប៉ុណ្ណោះ។  លោកWalt Disney ធ្លាប់​បាន​និយាយ​ថា ​វិធី​ងាយស្រួល​បំផុត​ដើម្បី​ចាប់ផ្ដើម​ គឺ​ឈប់​និយាយ​ ហើយ​ចាប់ផ្ដើម​ធ្វើ។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សហគ្រិន​ល្បី​ៗ​ក្នុង​ពិភព​ជំនួញ​​ ​តែង​មាន​ចរិត៥នេះ​ស្រដៀង​គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកជំទាវ ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ ជុំទី៦ លើកទី៣

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណោះស្រាយ រវាងក្រុមរថយន្តដឹកផ្លែឈើ ជាមួយគយច្រកអន្តរជាតិដូង ត្រូវផ្អែកលើគោលការណ៍ ៣ចំណុច

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រទះឃើញ រោងសង្វៀនប្រជល់មាន់ នៅកណ្តាលព្រៃសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services