Connect with us

KPT+

៣យ៉ាង​បញ្ជាក់​ថា អ្នកណា​ម្នាក់​កំពុង​ជោគជ័យ«បណ្ដោះ​អាសន្ន»

បានផុស

នៅ

ជោគជ័យ​បណ្ដោះ​អាសន្ន បានន័យ​ថា​ជីវិត កំពុង​តែ​អូស​នាំ​យើង ទៅ​រក​បរាជ័យ​នៅ​ពេល​ក្រោយ​ដែល​សឹង​ថា ពិបាក​រើ​ខ្លួន​មក​វិញ​ណាស់។ ប្រសិន​អ្នក​ណា​ម្នាក់ កំពុង​តែ​ជោគជ័យ​ខ្លាំង​ហើយ​មាន​សញ្ញា​ទាំង​នេះ​ប្រយ័ត្នខ្លួន!

១ ជោគជ័យ​មិន​ដឹង​ប្រភព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុខៗ​ជោគជ័យ​ដោយ​សំណាង។​ លេងឆ្នោត ទិញ​ដី បាន​មរតក បាន​អ្វីមួយ​ដែល​យើង​មិន​បាន​ធ្វើ​ដោយ​មាន​គម្រោង​សោះ។

នេះ​មិនមែន​សញ្ញា​ល្អ​ប៉ុន្មាន​ទេ!​ប្រសិន​អ្នកណាម្នាក់​ព្រម​ឲ្យ​វាសនាកំណត់ជីវិតខ្លួន ថ្ងៃនេះ​ព្រម​ជោគជ័យ​ព្រោះ​សំណាង​ថ្ងៃស្អែក​ក៏​ពិបាក​តវ៉ា​វិញ​ប្រសិន​សំណាង​កំណត់​ឲ្យ​ដួលដេក។ ចូរក្តាប់ជីវិត​ក្នុងកណ្តាប់ដៃ ដែលមានតែខ្លួនយើងប៉ុណ្ណោះ​ដែលអាច​ឲ្យ​ខ្លួនឯង​ជោគជ័យ​ឬ​បរាជ័យ​បាន។

២ មិន​ដឹង​វិធី​រក្សា​ជោគជ័យ

ពិត​ណាស់​! ជោគជ័យ​ដែលយើងមិនបានបង្កើតឡើងដោយដៃ​ ដោយគម្រោង​ច្បាស់​ដោយ​ផែនការ​ យើងធ្វើម៉េច​ដឹងថា​ នឹងរក្សាបានវិធីណាទៅ? បើយើងពឹងគេ​ដើម្បីជោគជ័យ​ មាន​តែមើលទឹកមុខគេពេញមួយជីវិត ​ពឹងលើគេបន្តជួយ​យើងទៀតដែរអត់ គេនោះដួល​យើងក៏ដួលតាម​ដែរ ?​

ប្រសិន​យើងជោគជ័យព្រោះកម្លាំងខ្លួនឯង​វិញ តើយើងភ័យអី​? យើងដឹងហើយថា យើងកំពុងធ្វើដំណើរទៅណា ​អ្វីទៅនៅអនាគតខាងមុខ?

៣ ពី​មុន​ពេល​ជោគជ័យ​និងឥឡូវ មិន​មាន​គំនិតរីកចម្រើនថ្មី

ក្រៅពីមានឡានថ្មីនិងផ្ទះធំ មាន​គេតាមហែរហមតើផ្នត់គំនិតយើង​ផ្លាស់ប្ដូរ​ ចរិតយើងចាស់ទ។ឬឆេវឆាវជាងមុន? យើងមាន​គម្រោងការ​ឬធ្វើការ​តាមហេងស៊យ?យើងមានចំណេះ​ដឹងសហគ្រិនភាព​ឬមានជំនាញវិជ្ជាជីវៈដែរ?​ឬមួយបានត្រឹម​ស្ពាយងារ​ដើរបង្អួត​តាមហាង​កាហ្វេប្រេនៗ?

ការងារ​ដែលគួរធ្វើ​បន្ទាន់​ពេលកំពុងជោគជ័យ មិនមែន​កសាងបណ្តាញ​ទេ(បណ្តាញនោះនឹងរលាយ​ពេល​អ្នក​ធ្លាក់ខ្លួន)ចូរកសាងវិជ្ជានិងជំនាញ​ ព្រោះ​ពីរ​យ៉ាង​នេះ​នឹង​ជួយ​អ្នក​ខ្លាំង​ពេល​អ្នក​ធ្លាក់​ខ្លួន៕

ប្រែសម្រួល៖តុងឡុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម