KPT+
សញ្ញាទាំង ៧ ដែលចាស់ៗពូកែសម្គាល់ ដឹងភ្លាមថាយើងនឹងជោគជ័យទៅអនាគត
ពេលខ្លះយើងអាចអាចទទួលបានជោគជ័យរួចទៅហើយ គ្រាន់តែមិនដឹងខ្លួនតែប៉ុណ្ណោះ។
នេះគឺជាសញ្ញាទាំង ៧ ដែលបង្ហាញថាយើងជាមនុស្សជោគជ័យ ៖
១. ចូលចិត្តរៀននិងកែលំអ

អ្នកដែលមានបំណងចង់រៀនអ្វីថ្មី និងកែលំអលើរឿងដែលបានដឹង ឬមនុស្សដែលមានមហិច្ឆតារៀនភាគច្រើន អាចទទួលបានជោគជ័យក្នុងជីវិត។ ចងចាំថាមនុស្សជោគជ័យមិនដែលឈប់រៀនទេ។ ប្រសិនបើយើងរីករាយនឹងការកែលំអនិងអនុវត្តចំណេះដឹងថ្មីៗជានិច្ច ចំពោះការងារនិងជីវិតផ្ទាល់ខ្លួន គឺជាសញ្ញាមួយបង្ហាញថាយើងគឺជាមនុស្សជោគជ័យ។
២. មានគម្រោងទៅថ្ងៃក្រោយ
យើងជាមនុស្សដែលចូលចិត្តរៀបចំអនាគតរបស់ខ្លួន ចូលចិត្តធ្វើផែនការនិងកំណត់គោលដៅ។ សូម្បីតែការកំណត់គោលដៅតូច ដូចជាពេលវេលាចូលគេង ក៏បង្ហាញថា យើងបានប្ដេជ្ញាចិត្តដែរ។ មនុស្សជោគជ័យតែងតែរៀបចំផែនការ និងសម្រេចគោលដៅមិនដែលខាន។
៣. បង្កើតមិត្តបានយ៉ាងងាយស្រួល

គ្រប់ពេលជួបជុំយើងមានភាពងាយស្រួលក្នុងការចុះសម្រុងជាមួយមនុស្សផ្សេងទៀត ហើយតែងតែមើលអ្នកដទៃក្នុងផ្លូវវិជ្ជមានជានិច្ច។ សេចក្ដីសប្បុរសមានផ្លូវវែងឆ្ងាយ ដែលអាចនាំឲ្យយើងទទួលបានជោគជ័យគ្រប់ដំណើររឿងក្នុងជីវិត។
៤. តែងតែជួយអ្នកដទៃ
ការជួយមនុស្សគឺជាអ្វីដែលគួរធ្វើតាមសភាវគតិ។ បើយើងជាមនុស្សដែលតែងតែយល់ចិត្តអ្នកដែលនៅជុំវិញខ្លួន ហើយតែងតែផ្ដល់ដំបូន្មានល្អៗដល់ពួកគេជានិច្ច។ ពេលខ្លះរឿងទាំងនេះមិនទាក់ទងនឹងជោគជ័យរបស់យើងទេ តែជួយអ្នកដទៃឲ្យទទួលបានជោគជ័យទៅវិញទេ។ ប៉ុន្តែជួយអ្នកដទៃ ក៏ធ្វើឲ្យយើងក្លាយជាមនុស្សជោគជ័យដែរ។
៥. ទោះមិនបានជោគជ័យ ប៉ុន្តែនៅតែបន្តទៅមុខទៀត

យើងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានអ្វីមួយ ហើយពេលណាដែលរឿងទាំងនោះមិនដើរ យើងនៅតែមិនចុះចាញ់។ ក្នុងនាមជាមនុស្សជោគជ័យ មិនមានន័យថា យើងតែងតែសម្រេចបាននោះទេ។ ពេលខ្លះមានអ្វីខុសឆ្គង ប៉ុន្តែវាជារបៀបដែលយើងប្រតិកម្ម នោះគឺជាគន្លឹះដើម្បីទទួលបានជោគជ័យ។ មនុស្សគ្រប់គ្នាធ្វើខុសនិងបរាជ័យ ប៉ុន្តែមិនដែលឈប់ព្យាយាមពួកគេជាមនុស្សជោគជ័យ។
៦. មិនភ័យខ្លាចក្នុងការស្នើសុំជំនួយទេ
យើងដឹងថាការសុំជំនួយគឺជាសញ្ញានៃភាពខ្លាំង ហើយមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ។ មនុស្សជោគជ័យដឹងថា មិនអាចទៅរួចទេ ដើម្បីទទួលបានអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ ពួកគេដឹងថា នេះជារឿងធម្មតាប្រសិនបើសួរមនុស្សពីជំនាញរបស់ពួកគេ។ ការទទួលបានជំនួយពីនរណាម្នាក់ ក៏ជាវិធីដ៏ល្អដើម្បីរៀនដើម្បីទទួលបានជោគជ័យនាពេលអនាគត។
៧. មិនរិះគន់ថ្កោលទោសឬតវ៉ា

សូម្បីតែនៅពេលដែលយើងសម្រេចគោលដៅរបស់យើងហើយ មានអារម្មណ៍ថាខ្លួនឯងនឹងក្លាយជាមនុស្សជោគជ័យ ក៏យើងមិនដែលរិះគន់អ្នកដទៃ និងការងាររបស់ពួកគេឡើយ។ យើងតែងជំរុញអ្នកដទៃឱ្យទទួលបានជោគជ័យដូចយើងដែរ។
គ្មាននរណាម្នាក់អាចទទួលយកនិងយល់ព្រមលើគ្រប់រឿងទាំងអស់បានទេ។ មានពេលខ្លះ ដែលយើងមិនអាចទទួលយក ប៉ុន្តែយល់ព្រមលើការងាររបស់អ្នកដទៃ ដឹងពីរបៀបប្រាស្រ័យទាក់ទងនិងផ្ដល់មតិស្ថាបនា ព្រោះមនុស្សជោគជ័យមិនបន្ទាបបន្ថោកអ្នកដទៃនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផលដែលអ្នកគួរជ្រើសរើស ធ្វើតាមក្ដីសុបិនរបស់ខ្លួនឯង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


