Connect with us

KPT+

បើ​ពិភពលោក​កំពុង​ប្រឆាំង​នឹង​អ្នក នេះ​ជា​អ្វី​ដែល​គួរ​ធ្វើ​បង្កើន​ភាព​រឹងមាំ​

បានផុស

នៅ

​បញ្ហា​កើត​ឡើងជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ពិភពលោក​កំពុង​ប្រឆាំង​នឹង​អ្នកជា​រៀងរាល់ថ្ងៃ​។ អ្នក​កាន់តែ​ព្យាយាម វា​កាន់តែ​អាក្រក់​ទៅៗ ហើយ​បញ្ហា​នៅតែ​បន្ត​កើនឡើង ដូច​ទាញព្រ័ត្រ​។​

​នេះ​គឺជា​យុទ្ធសាស្ត្រ​សាមញ្ញ​ចំនួន ៥ ដើម្បី​ជួយ​អ្នក​ក្នុង​ការ​សម្លឹង​ពិភពលោក​ល្អ​មកវិញ​។​

១. ដកដង្ហើម​វែងៗ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពេល​អ្នកមាន​អារម្មណ៍​ថប់ដង្ហើម តានតឹង រឿង​ដំបូង​ដែល​ប៉ះពាល់​ គឺ​ផ្លូវ​ដង្ហើម​។ ដូច្នេះហើយ​អ្វី​ដែល​​អាច​ធ្វើ​បាន គឺ​ត្រូវ​គ្រប់គ្រង​ដង្ហើម​។ ដកដង្ហើម​វែងៗ​។ ផ្ដោត​លើ​រឿង​ល្អៗ ធ្វើបែបនេះ​រហូតដល់​​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា រាងកាយ​របស់​អ្នក​បាន​ស្ងប់​។​

២. ផ្ដល់ទំនុក​ចិត្ត​ឱ្យ​ខ្លួនឯង​

​ក្នុង​គ្រា​លំបាក​នេះ រឿង​មួយ​ដែល​អាក្រក់​បំផុត​នឹង​អាច​ធ្វើ​បាន គឺ​ត្រូវ​ទទួលយក​ការរិះគន់​។ កុំ​វាយដំ​ខ្លួនឯង​ដោយ​ប្រើ​អារម្មណ៍​ខឹង វា​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​អារម្មណ៍​មិនល្អ​។ ផ្ទុយទៅវិញ ត្រូវ​អាណិតអាសូរ​ខ្លួនឯង​ជាង​មុន និយាយ​ជាមួយ​ខ្លួនឯង ឲ្យ​ដូច​អ្វី​ដែល​អ្នក​ចង់​និយាយ​ជាមួយ​មិត្ត​ម្នាក់ ដែល​កំពុង​ត្រូវការ​កម្លាំងចិត្ត។ ចិញ្ចឹម​បីបាច់​ខ្លួនឯង ដូច​អ្នក​អាច​ចិញ្ចឹម​បីបាច់​ក្មេង​ដែល​មាន​ជំងឺ​សរសៃប្រសាទ​ម្នាក់​។ ប្រព្រឹត្ត​ចំពោះ​ខ្លួនឯង តាមរបៀប​ដែល​អ្នក​ព្យាបាល​មនុស្ស​ជាទី​ស្រឡាញ់ ដែល​ទទួលរង​នូវ​ភាព​តានតឹង​។

៣. ថែរក្សា​ខ្លួន

ស្ត្រេ​ស​និង​ថប់​បារម្ភ នឹង​ឆក់​យក​រាងកាយ​ដួងចិត្ត​និង​ព្រលឹង​របស់​អ្នក​ទាំងអស់​។ នោះ​ហើយ​ជា​មូលហេតុ​ចាំបាច់​បំផុត ដែល​ត្រូវតែ​ថែរក្សា​ខ្លួនឯង​ឲ្យ​បាន​ល្អ​។ ត្រូវ​បរិភោគ​អាហារ​បំប៉ន និង​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ ផឹកទឹក​ឲ្យ​បាន​ច្រើន ដើម្បី​រក្សា​ជាតិ​ទឹក សម្រាក​ឲ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​បាន​។ ធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ ដូចជា​ដើរ​ក្នុង​សួន​ធម្មជាតិ ឬ​ហាត់​យូ​ហ្កា ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​មាំទាំល្អ​។​

៤. ផ្ដោត​លើ​អ្វី​ដែល​កំពុង​ជួប

​ពេល​ដែល​គ្រប់យ៉ាង​ហាក់​ដូចជា​ដំណើរ​ការ​ខុសប្រក្រតី ​រឿងសំខាន់​បំផុត​ គឺ​ត្រូវ​ផ្ដោត​លើ​អ្វី​ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​នេះ​វិញ​។ រំលឹក​ខ្លួន​អ្នក​ពី​រឿងល្អៗដែលកំពុងទទួលបាន សូម្បីតែ​រឿង​តូច​បំផុត ក៏​ត្រូវ​រាប់​ដែរ​។​

​ប្រសិនបើ​បញ្ហា​ហាក់​ដូច​ជាធ្ងន់ធ្ងរ ​ពិបាកផ្លាស់ប្ដូរ​បាន សូម​បំបែក​វា​ ទៅជា​រឿង​តូចៗ​វិញ​។ ព្យាយាម​គិត​ថា ខ្ញុំ​ធ្វើ​វា​បាន ខ្ញុំ​អាច​ដោះ​ស្រាយ​បាន​។

៥. ជឿថា​រឿង​អាក្រក់​នឹង​កន្លងផុតទៅ​

How shopping behaviour is evolving in South East Asia

​ចូរ​គិត​តាម​ធម៌​ព្រះ បើ​ជួប​រឿង​មិនល្អ គិត​ថា​ជា​បាប​យើង កុំ​មួរម៉ៅ កុំ​បន្ទោស​អ្នកណា ហើយ​រឿង​ណា​មិន​គួរ​ភ័យ កុំ​ភ័យ​អី​។ ទន្ទេញ​ឲ្យ​ជាប់ សូម​ឲ្យ​ខ្ញុំ​បាន​សុខ រួចផុតពីទុក្ខ​។​

​មិន​មាន​អ្វី​ជាប់​នៅ​ក្នុង​ជីវិត​របស់​អ្នក​រហូត​នោះ​ទេ បញ្ហា​និង​ឧបសគ្គ​ក៏​ដូចគ្នា ថ្ងៃ​ណាមួយ​វា​នឹង​ចាកចេញ ក្លាយ​ជា​រឿង​ដែល​កន្លង​ផុត​ទៅ៕

ប្រែ​សម្រួល​៖ សាង ស្រី​ល័​ក្ខ​

ចុចអាន៖ មាន​ទម្លាប់​ចង់​បាន​អ្វី​លឿនៗ ហ៊ឺហា​និង​ខ្ជិល​ច្រអូស ជីវិត​លំបាក​នៅ​រង់ចាំ

ចុចអាន៖ ប្រសិន​បើត្រូវបរាជ័យ ម្តងហើយម្តងទៀត អានអត្ថបទនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម