KPT+
ហេតុអ្វីគេធ្វើជំនួញឆ្ពោះទៅរកភាពរីកចម្រើន យើងដាក់អស់ៗ
មានរូបមន្ត!
នៅក្នុងវិស័យជំនួញ បើយើងខ្សោយ យើងប្រាកដជាចាញ់ងើបមុខមិនរួចនោះទេ។ ដូច្នេះការសិក្សាស្វែងយល់ពីយុទ្ធសាស្ត្រធ្វើជំនួញជោគជ័យ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្មទាំងឡាយ។
ទាំងនេះជាគោលការណ៍ចម្បងៗដែលម្ចាស់ពាណិជ្ជកម្មជោគជ័យធ្លាប់បានប្រើក្នុងការរកស៊ីរបស់ពួកគេឲ្យរីកចម្រើនកន្លងមក៖
អតិថិជនគឺជាស្ដេច

អតិថិជនជាមនុស្សសំខាន់ជាងអ្វីៗទាំងអស់ បើពួកគេពេញចិត្ត ពួកគេនឹងមកទិញផលិតផលយើងរហូត។ យើងត្រូវយកចិត្តទុកដាក់ឲ្យខ្លាំងចំពោះអតិថិជន ជាជាងក្រុមហ៊ុនដែលជាគូរប្រជែងរបស់យើង។ គ្មានក្រុមហ៊ុនណាអាចឈរជើងបានយូរទេ បើគ្មានការគាំទ្រពីអតិថិជននោះ។
ស្តាប់ពាក្យរិះគន់
បើយើងជាម្ចាស់ក្រុមហ៊ុនមួយ យើងត្រូវចេះទទួលស្គាល់ការរិះគន់ពីអតិថិជន។ ការស្ដាប់ពាក្យរិះគន់ ជួយឲ្យដឹងអំពីចំណុចខ្សោយនៃអាជីវកម្មរបស់យើង ហើយធ្វើការកែតម្រូវចំណុចខ្វះខាតទាំងនោះឲ្យមានប្រសិទ្ធភាពឡើងវិញ។
ធ្វើការវិវត្តខ្លួន

ក្រុមហ៊ុនមួយដែលមិនផ្តោតលើការច្នៃប្រឌិតរបស់ខ្លួន ក្រុមហ៊ុននោះនិងបាត់បង់អតិថិជនបន្តិចម្តងៗ ហើយមិនយូរមិនឆាប់នឹងត្រូវក្ស័យធន។ យើងត្រូវតាមឲ្យទាន់ការវិវត្តរបស់បច្ចេកវិទ្យា អភិវឌ្ឍក្រុមហ៊ុនជាប្រចាំ និងកុំខ្លាចក្នុងការប្រឈមមុខជាមួយហានិភ័យនានា។ ផ្ទុយទៅវិញ យុទ្ធសាស្រ្តដែលធ្លាប់ប្រើជោគជ័យក្នុងអតីតកាល ប្រហែលជាមិនអាចនាំឱ្យទទួលជោគជ័យនាពេលបច្ចុប្បន្នបានទេ។ ដូច្នេះ ត្រូវធ្វើការវិវត្តថ្មីៗនៃផលិតផលរបស់យើង ដើម្បីរក្សាអតិថិជនចាស់ និងទាក់ទាញអតិថិជនថ្មីបន្ថែមទៀត។
ជួលមនុស្សពូកែៗ
យើងគួរជួលបុគ្គលិកដែលមានទេពកោសល្យ អាចបំពេញការងារបានច្រើនយ៉ាង និងជាមនុស្សដែលមានទស្សនៈចង់ធ្វើជាអ្នកដឹកនាំនៅថ្ងៃក្រោយ។ ក្រុមហ៊ុនដែលជោគជ័យ គឺជាក្រុមហ៊ុនដែលអាចទាក់ទាញមនុស្សដែលមានសមត្ថភាពចង់ធ្វើជាម្ចាស់ក្រុមហ៊ុនដោយខ្លួនឯងឱ្យមកធ្វើការ។
បង្កើតភាពវិជ្ជមាន
មានក្រុមហ៊ុនធំមួយគឺ មិនទាន់គ្រប់គ្រាន់ទេ។ យើងគួរប្រើប្រាស់ក្រុមហ៊ុន និងឥទ្ធិពលរបស់យើងមកបង្កើតភាពខុសប្លែកជាវិជ្ជមានមួយនៅក្នុងសង្គមដូចជា បង្កើតមូលនិធិសប្បុរសធម៌ បរិច្ចាគប្រាក់ដល់មន្ទីរពេទ្យ ឬអង្គការសង្រ្គោះកុមារកំព្រារ ជនពិការ ស្ត្រីទុរគត ចាស់ជរា និងប្រជាជនរងគ្រោះដោយសារបញ្ហាធម្មជាតិជាដើម។
បង្កើតកេរ្តិ៍ឈ្មោះ

មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែអាចធ្វើកិច្ចការពិបាកឲ្យទៅជាស្រួលបានទេ។ វិធីមួយដើម្បីកសាងកេរ្តិ៍ឈ្មោះគឺ ធ្វើរឿងដែលពិបាកឲ្យទៅជារឿងងាយស្រួល។ បើជាក្រុមហ៊ុន យើងត្រូវបង្កើតកេរ្តិ៍ឈ្មោះដែលបានមកពីការចូលរួមជួយសង្គម មិនមែនផ្តោតតែលើយីហោនៃផលិតផល ឬសេវាកម្មនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖៤ វិធីដែលរហ័សទាន់ចិត្ត នឹងរកស៊ីអនឡាញឲ្យមានគេទទួលស្គាល់ច្រើន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?