KPT+
គន្លឹះ ៦ យ៉ាងពង្រីកសមត្ថភាពផ្ទាល់ខ្លួនឲ្យរីកចម្រើនជានិច្ច
ពីមួយថ្ងៃទៅមួយថ្ងៃ យើងមិនគួរនៅតែជាមនុស្សដដែលដោយគ្មានរីកលូតលាស់នោះទេ។ ជីវិតមិនមែនជាការនៅទ្រឹង តែវាជាការផ្លាស់ប្ដូរឲ្យកាន់តែប្រសើរឡើងជានិច្ច។
ការពង្រីកសមត្ថភាពរបស់ខ្លួនជារឿងសំខាន់ដែលនឹងធ្វើឲ្យយើងក្លាយជាមនុស្សផ្សេងនាពេលអនាគត។
ទីនេះជាគន្លឹះទាំង ៦ ដើម្បីពង្រីកសមត្ថភាពផ្ទាល់ខ្លួនឲ្យកាន់តែខ្លាំងឡើងជាលំដាប់៖
១. ហ៊ានប្រឈមបញ្ហាថ្មី
ការពង្រឹងនិងពង្រីកសមត្ថភាព ប្រៀបបានទៅនឹងការលើកទម្ងន់អ៊ីចឹង! ប្រសិនបើយើងអាចលើកទម្ងន់បាន ៥០ គីឡូក្រាម ហើយនៅតែអាចលើកទម្ងន់នេះបានដដែលៗ នោះសមត្ថភាពរបស់យើងគ្មានអ្វីកើនឡើងទេ។ យើងត្រូវផ្លាស់ប្ដូរកម្រិតរបស់វា ដោយលើករបស់ធ្ងន់ៗជាងមុន។ ដំបូងវាអាចនឹងពិបាក ប៉ុន្តែយូរៗនឹងក្លាយជារឿងងាយស្រួលវិញមិនខាន។
ស្រដៀងគ្នានេះដែរ ដើម្បីពង្រីកសមត្ថភាព យើងត្រូវតែប្រឈមនឹងបញ្ហាថ្មីក្រៅពីអ្វីដែលធ្លាប់ធ្វើ ធ្លាប់ពេញចិត្ត និងធ្លាប់សុខស្រួល នោះគឺទម្លាប់ខ្លួនធ្វើការអ្វីដែលលំបាក។ សាកក្រឡេកមើលស្ថានភាពបច្ចុប្បន្ននិងអតីតកាលរបស់ខ្លួន ប្រសិនបើរកឃើញខ្លួនឯងកំពុងនៅក្នុងតំបន់ comfort zone ដូចពីមុនទេ គួរតែដល់ពេលស្វែងរកការប្រកួតប្រជែងថ្មីហើយ។
២. ធ្វើអ្វីដែលខ្លួនស្រឡាញ់
ខណៈកំពុងស្វែងរកការប្រកួតប្រជែងថ្មីៗ ត្រូវប្រាកដថាវាជាអ្វីដែលយើងសប្បាយចិត្តដែរ មិនមែនប្រឹងទាំងទទឹងទិសហើយរងសម្ពាធហួសហេតុ។ ផ្ទៀងផ្ទាត់មើល៍! លទ្ធផលល្អជាងមុនទេ? ឬគ្រាន់តែបានខ្ជះខ្ជាយពេលវេលានិងប្រាក់កាស? ធ្វើការអ្វីដែលខ្លួនស្រឡាញ់ ធ្វើឲ្យមានអារម្មណ៍ល្អជាមួយការងារនោះ។ ម៉្យាងទៀតប្រសិនបើបានធ្វើការអ្វីដែលខ្លួនពេញចិត្ត យើងនឹងខិតខំប្រឹងប្រែងនិងបង្កើតលទ្ធផលវិជ្ជមាន។
៣. ផ្ដោតអារម្មណ៍ឲ្យមូល
ក្រោយសម្រេចចិត្តចាកចេញពី comfort zone យើងនឹងប្រឈមបញ្ហាច្រើនជាងមុន នោះក៏ជាហេតុដែលយើងត្រូវផ្ដោតអារម្មណ៍និងគំនិតឲ្យបានខ្លាំងជាងមុនដូចគ្នា។ ក្នុងនោះត្រូវប្រយ័ត្នផងដែរ កុំព្យាយាមធ្វើរឿងច្រើនពេកក្នុងពេលតែមួយ ព្រោះវាជារូបមន្តនាំទៅរកការបរាជ័យ។
៤. ហ៊ានវិនិយោគ
មនុស្សមួយចំនួនហ៊ានទទួលយកការប្រកួតប្រជែងថ្មី ប៉ុន្តែស្ទាក់ស្ទើរក្នុងការវិនិយោគពេលវេលានិងប្រាក់ទៅវិញ។ ប្រសិនបើការប្រកួតប្រជែងថ្មីសក្ដិសមហើយ គ្មានហេតុផលដែលមិនហ៊ានវិនិយោគលើវានោះទេ។ យើងគួរកុំខ្លាចក្នុងការវិនិយោគធនធានខ្លះ ព្រោះជាគន្លឹះសម្រេចគោលដៅធំ។
៥. ហ៊ានប្រថុយ
ហានិភ័យរមែងកើតមានដោយចៀសមិនរួច ប៉ុន្តែកុំខ្លាចក្នុងការទទួលយកវា។ កាលណាមិនហ៊ានប្រថុយប្រថានទេ អ្នកក៏នឹងមិនអាចឈានទៅដល់កម្រិតបន្ទាប់បានដែរ។ យើងអាចនឹងបរាជ័យចំពោះរឿងខ្លះ ប៉ុន្តែយើងក៏អាចរៀនបានច្រើននៅក្នុងបទពិសោធន៍នេះ។
៦. បង្កើតបំណងប្រាថ្នា និងផ្លាស់ប្ដូរទៅមុខ
ការរីកចម្រើននឹងកាន់តែលឿន ប្រសិនបើយើងមានបំណងប្រាថ្នាជាក់លាក់។ បំណងប្រាថ្នានឹងជំរុញឲ្យមានការខិតខំប្រឹងប្រែងរាល់ថ្ងៃ ដើម្បីផ្លាស់ជីវិតកាន់តែប្រសើរនូវអ្វីដែលខ្លួនធ្លាប់ធ្វើពីមុន។ វាក៏នឹងធ្វើឲ្យយើងកាន់តែមានភាពធន់ ហ៊ានប្រឈមមុខ និងទទួលការបរាជ័យ។ បើគ្មានបំណងប្រាថ្នាទេ សមត្ថភាពរបស់យើងនឹងរីកចម្រើនយឺតបំផុត ព្រោះមិនដឹងថាយើងធ្វើវាដើម្បីអ្វី ហើយចេះតែបណ្ដោយខ្លួនឥតអំពើ។
ក្រោយសមត្ថភាពកាន់តែល្អ កាន់តែខ្លាំង ក៏មិនត្រូវឈប់ប្រកួតប្រជែងថ្មីដែរ និងនៅតែទទួលយកការងារកាន់តែពិបាកជាងមុន។ កុំឈប់នៅមួយកន្លែង! ហើយបន្តពង្រីកសមត្ថភាពជានិច្ច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ life optimizer
ចុចអាន៖ទទួលទានខ្ទឹមសរាល់ថ្ងៃ ដឹងពីមហាអត្ថប្រយោជន៍ទំាងនេះដែរ?
ចុចអាន៖យុទ្ធសាស្ត្រ Marketing មិនល្អចំនួន៣ ដែលសម្លាប់យីហោអ្នកចោល
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី