Connect with us

អាជីព

អ្នកផ្តល់ប្រឹក្សា​បញ្ហា​ជីវិតជាមុខរបរ​ដ៏​មានទីផ្សារ​ តែ​ធ្វើយ៉ាងណា​ទៅកាន់ជំនាញនេះបាន?

បានផុស

នៅ

ជាទូទៅ​អ្នកនិពន្ធអាជីព ដែលមាន​ទស្សនៈជីវិតល្អ មាន​បទពិសោធន៍ខ្ពស់ មាន​ចរិតវិជ្ជមាន​មានឱកាសច្រើនក្នុងការក្លាយខ្លួនជាអ្នក​ជំនាញផ្នែកអប់រំ​ជីវិត និងដោះស្រាយបញ្ហា​។

តែ​តោង ពួកគេ​មាន​បុគ្គលិកលក្ខណៈគួរឱ្យគោរព មានជីវិតគ្រួសារ​ល្អ និងមាន​ជោគជ័យ​ស្រាប់ផង​ ទើបមាន​គេ​ចង់ជួលទៅបង្រៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា ប្រជាប្រិយភាពនិងតម្រូវការគ្រូបង្វឹកបានកើនឡើងជាលំដាប់នៅពេលមនុស្សមានវិបត្តិច្រើន​ឡើងៗ​ហើយគេ​ជឿលើការ​ស្វែងរកការណែនាំបែបជំនាញដើម្បីឈានដល់សក្តានុពលដោះស្រាយបញ្ហា​។

អ្វីដែលសំខាន់ គ្រូបង្វឹកអំពីបំណិនជីវិតអាចជួយបង្កើន​ការគោរពខ្លួនឯង លើកទឹកចិត្តពួកគេហើយប្តូរ​ការរស់នៅមកយ៉ាង​សុទិដ្ឋិនិយមជាងមុន។

នេះអាចជា​មុខរបរសម័យ​ថ្មី ដែលផ្តល់កម្រៃនិងគុណតម្លៃ​គួរឱ្យរំភើបដោយសារមានគោលបំណងជួយ​មនុស្ស អភិវឌ្ឍផ្ទាល់ខ្លួននិងអ្នកដទៃនេះ ទុកថាជាអាជីពសមរម្យមួយ។

ចុះ​ធ្វើបែបណា​អាច នឹង​ក្លាយជាគ្រូបង្វឹកបំណិនជីវិតបាន៖

១ ជំរុញការស្រាវជ្រាវ

ការក្លាយជាគ្រូបង្វឹកបំណិនជីវិតបានល្អ មានទីផ្សារ មានគេទុកចិត្ត​និយាយតគ្នាច្រើន តម្រូវឱ្យមានការប្តេជ្ញាចិត្តខ្ពស់ចំពោះដំណោះស្រាយ​ដែលចង់ផ្តល់ជូនដល់ អតិថិជន ដូច្នេះបានឆ្លងកាត់​វគ្គបណ្តុះបណ្តាលជាការប្រសើរបំផុត ត្រូវធ្វើការស្រាវជ្រាវមិនឈប់ឈរ ក្នុងតួនាទីរបស់គ្រូបង្វឹកបំណិនជីវិតមិនមែន​ត្រឹមនិយាយ​រូៗ ដូចលើបណ្តាញ​សង្គមឡើយ។ ការមើលមិនមែនមានន័យ​ថាជឿទេ។ ប៉ុន្តែ​គូ្របំណិនជីវិតគឺផ្សេង  ដែលពូកែ​ស្តាប់ និងឈានដល់យោបល់​ឱ្យសិស្ស​ធ្វើការសម្រេចចិត្តបានល្អ។ ត្រូវចាំថា ប្រសិន​បញ្ហា​គេមិនធំ គេមិនមករកអ្នកទេ។

២ ផ្តោតលើលទ្ធផល​

ផ្តល់ការយល់ដឹងទូលំទូលាយមិនអាចលំៗបានឡើយ​ក៏មិនអាចបំភាន់ដូចបច្ចេកវិទ្យាទាក់ទាញនៅលើបណ្តាញសង្គមដែរ។  គោលដៅរបស់អ្នកជាគ្រូបង្វឹកជីវិតគឺដើម្បីជួយអ្នកដទៃទប់ទល់នឹងការផ្លាស់ប្តូរសំខាន់ៗនៅក្នុងជីវិតរបស់ពួកគេ។ អ្នកមិនត្រឹមតែត្រូវណែនាំពួកគេច្បាស់លាស់​អំពីបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងជួយពួកគេបង្កើតទម្លាប់និងផ្នត់គំនិតដែលមានសុខភាពល្អនិងមាននិរន្តរភាព អនុញ្ញាតឱ្យពួកគេដឹកនាំជីវិតខ្លួនឯងបានប្រសើរ។

៣ សមត្ថភាពផ្សព្វផ្សាយ

ប្រសិន​យើងមិនល្បីដល់ស្រទាប់អតិថិជន តើមានលុយមកពីណាទ្រង់ទ្រង់ជីវិតរស់នៅនិងទ្រទ្រង់ការសិក្សាស្រាវជ្រាវ?បើយើងខ្ចិលឬមិនងប់ងល់នឹងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនទេ មុនឬក្រោយគង់​ជួបការលំបាកក្នុងឧស្សាហកម្មនេះ ព្រោះ​គេត្រូវការ​តែអ្នកចេះពិតៗនឹងមានចរិតវិជ្ជមាន​។

៤ អាចក្លាយជាគ្រូបង្វឹកក្នុងវិស័យជាក់លាក់

ការជួយមនុស្សឱ្យមានទំនុកចិត្តលើខ្លួនឯង ឬការបង្វឹកឪពុកម្តាយសម័យ​ថ្មីអំពីរបៀប​ផ្តល់ដំបូន្មានដល់កូនៗ និងរក្សាទំនាក់ទំនងជាមួយ​ពួកគេ ណែនាំ CEO ក្មេងៗ វិធីសាស្ត្រ​ជុំរុញទឹកចិត្តបុគ្គលិក ដំណោះស្រាយជាមួយមនុស្ស​អវិជ្ជមាន​។ល។​ គឺមានច្រើនដែលយើងអាចជ្រើសយកមកសិក្សាច្បាស់លាស់​ដូចពាក្យចាស់ថា «ចេះដប់មិនស្មើប្រសប់មួយ«។

ជំនាញ​ដែលកំពុង​ត្រូវការគ្រូបង្វឹកជាខ្លាំងរួមមាន​៖
គ្រូបង្វឹកផ្នែក​បង្កើត​អាជីវកម្ម
ការបង្វឹកពង្រឹង​ក្រុមគ្រួសារនិងទំនាក់ទំនង
ការបង្វឹកផ្នែក​និយាយជាសាធារណៈ
ការបង្វឹកអាជីពនីមួយៗ​
ការបង្វឹកសុខភាពផ្លូវចិត្ត
ការបង្វឹកលំហូរ​ផ្នែកហិរញ្ញវត្ថុ
ការបង្វឹកសិក្សាស្រាជ្រាវវិទ្យាសាស្រ្ត
ការបង្វឹកខាងវិញ្ញាណនិងចិត្ត​
ការហ្វឹកហាត់ សុខភាពនិងកាយសម្បទា។ល។

ការ​ចេះ​ធ្វើដែលមិនកុហកបោកប្រាស់ នឹងជួយលក់សេវាកម្មបង្វឹលនេះ ទៅដល់អតិថិជន​ណាដែល​កំពុង​ត្រូវការជំនាញក្នុងវិស័យជាក់លាក់ណាមួយ ឬដើម្បីគាំទ្រ​ដល់ដំណើរការផ្លាស់ប្តូរនៃជីវិតរបស់ពួកគេ

៥ ការប្រើប្រាស់ធនធានសិក្សា

ប្រសិនបើអ្នកមិនដែលទទួលបានការបណ្តុះបណ្តាលជាគ្រូបង្វឹកអាចចាប់ផ្តើមដំណើរដំបូង​ដោយស្វែងរកធនធានសិក្សាផ្សេងៗគ្នាដែលចាំបាច់ ជាពីផតខាស់សំឡេង ជា​វីដេអូ អាចជាសំណៅឯកសារឬ​សៀវភៅ លិងប្លក់ មានប្រភពព័ត៌មានច្បាស់ៗ។ ឧទាហរណ៍វគ្គសិក្សាខ្លីតាមអ៊ិនធរណេត គឺជាជំហានឈានមុខគេមួយសម្រាប់អាជីពនេះ ហើយវេទិកាអប់រំតាមអ៊ិនធរណេតវគ្គសិក្សាខ្លីៗ​តាមឃ្លីប អាចជាកន្លែងដ៏ល្អដើម្បីចាប់ផ្តើម។

៦ រឹងមាំសមជាគ្រូបង្វឹកបំណិនជីវិត

នៅប្រទេសភាគច្រើនការបង្វឹកបំណិនជីវិតនិងជំនាញ​ទន់​មិនត្រូវបានកំណត់ត្រូវការវិញ្ញាបនប័ត្រឬអាជ្ញាប័ណ្ណទេ ប៉ុន្តែព័ត៌មានផ្ទាល់ខ្លួននិងបុគ្គលិកលក្ខណៈរបស់យើងសំខាន់ណាស់។ គេត្រូវការតែមនុស្ស​ដែលមានកេរ្តិ៍ឈ្មោះល្អ និងមានបទពិសោធន៍ជួយមនុស្ស​បានច្រើនជាក់ស្តែង ដោយការនិយាយ​តគ្នា៕

ប្រែសម្រួល៖ សុភា

ប្រភព៖ careeraddict

ចុចអាន៖ ជំនាញទំនាក់ទំនង៖ ៥ ជំហានធ្វើឲ្យការជជែកនានាមានប្រសិទ្ធភាពខ្ពស់

ចុចអាន៖ ហេតុអ្វី​ធ្វើការ​ប្រហែល​គ្នា​សោះ​គេ​មានគុណ​សម្បត្តិ​ច្រើនជាង​ខ្ញុំ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម