អាជីព
រៀនគូសផែនទីអាជីពទៅជានាយកប្រតិបត្តិក្នុងរវាងពេល ៥ ឆ្នាំខាងមុខ
តើដែលគិតស្រមៃថា ខ្លួនឯងនឹងទៅដល់លំដាប់ណាក្នុងរយៈពេល ៥ ឆ្នាំទៀត?
នៅក្នុងយុគសម័យនៃភាពជាសហគ្រិន គ្រប់គ្នាអាចចាប់មានគំនិតបើកអាជីវកម្មផ្ទាល់ខ្លួនបង្កើតឱកាសឱ្យខ្លួនឯងនៅក្នុងកៅអីជានាយកប្រតិបត្តិទោះជោគជ័យឬមិនក្តី ប៉ុន្តែតើមានអ្នកណាចង់បានការបំភ្លៃ កុហកខ្លួនឯងនោះ ? គ្រប់គ្នាចង់ឃើញខ្លួនឯងទៅដល់ទីនោះដោយសមត្ថភាពពិត មិនមែនលួងសុំតំណែងពីឳពុកម្តាយឬប្រពន្ធប្តីនោះទេ។

កសាងសមត្ថភាពពិតឆ្ពោះទៅរកតំណែងជានាយកប្រតិបត្តិដោយរបៀបណា?
ឆ្ពោះទៅរកកៅអីជានាយកប្រតិបត្តិ មានជំហានជាក់ស្តែងមួយចំនួនដែលអាចបង្កើនល្បឿនដំណើររបស់យើងរួមមាន៖
១ ស្វែងរកតួនាទីដែលម្ចាស់ក្រុមហ៊ុនទុកចិត្ត
នាយកប្រតិបត្តិក្រុមហ៊ុនធំ ៗ ភាគច្រើនមិនត្រូវបានគេរើសមកពីខាងក្រៅទេ។ ភាគច្រើនស្ថិតក្នុងក្រុមមនុស្សដែលគេមើលទុក ហើយអាចទុកចិត្តបាន។

នាយកប្រតិបត្តិនាពេលអនាគត ច្រើនតែពូកែប្រតិបតិ្តការផ្នែកសំខាន់ៗដូចជាទំនាក់ទំនង គណនេយ្យ ផ្នែកទីផ្សារ ផ្នែកគ្រប់គ្រងមនុស្ស (Soft Skill)។ល។ យើងគួរពូកែផ្នែកបីនេះ ហើយមានគុណសម្បត្តិច្រើនសិន មុនពេលចាប់យកការងារកំពូលបាន។ ក្នុងករណីខ្លះសាវតាហិរញ្ញវត្ថុរឹងមាំអាចជាចំណុចខ្លាំងដែរ ដែលជិតពាក់កណ្តាលនៃនាយកប្រតិបត្តិនៅអាមេរិក ធ្លាប់បម្រើការជានាយកផ្នែកគណនេយ្យ CFO ។
២ មានកេរ្តិ៍ឈ្មោះខាងល្អត្រឹមត្រូវ

ជណ្តើរសាជីវកម្មវិធីល្អបំផុតក្នុងការដាក់ខ្លួនបោះជំហានទៅមុខរលូន គឺទទួលបានការទទួលស្គាល់ពីខាងក្នុងក្រុមហ៊ុន និងក្រៅសង្គមទូលំទូលាយ ។ មនុស្សនេះតោងមានគំនិតផ្តួចផ្តើម ចិត្តថ្លើមរាក់ទាក់រាបសារ ផ្តល់ឱកាសមនុស្សជំនាន់ថ្មី មានបទពិសោធន៍ដឹកនាំល្អ ឬបម្រើនៅគណៈកម្មាធិការក្រុមហ៊ុនបានយូរមានស្នាដៃច្រើន ។ ការធ្វើបែបនេះអាចបង្កើនជំនាញនិងភាពជឿជាក់ ក្នុងចំណោមមនុស្សម្នាជាការកសាងកេរ្តិ៍ឈ្មោះដោយមិនដឹងខ្លួននិងរឹងមាំយូរអង្វែង។
អាកប្បកិរិយាបង្កើតបណ្តាញបានមាំ ជាអ្នកតស៊ូមតិដ៏រឹងមាំ និងមានសេចក្តីយោង ជាអ្នកនិយាយដ៏មានឥទ្ធិពលរក្សាឈ្មោះរបស់យើង នៅកំពូលបញ្ជីសម្រាប់ឱកាសធំៗ។
ការទទួលយកការងារដែលត្រូវការការធ្វើដំណើរឬការផ្លាស់ប្តូរទីលំនៅអាចមានអត្ថប្រយោជន៍ជាពិសេសមិនត្រឹមតែជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដើម្បីទទួលបានបទពិសោធន៍អន្តរជាតិឬការធ្វើដំណើរ – ជាអ្វីដែលរំពឹងពី CEO នាពេលអនាគត។
៣ អភិវឌ្ឍចរិតលក្ខណៈបានរហ័ស

អ្នកដឹកនាំអាជីវកម្មដែលទទួលបានជោគជ័យត្រូវការលើសពីការធ្វើជំនួញ។ នៅក្នុងបរិយាកាសជំនួញនាពេលបច្ចុប្បន្ននេះ CEO ត្រូវការជំនាញទន់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីក្រុមការងារដែលខ្លួនចង់ដឹកនាំ។ ចង់ដឹកនាំមនុស្សល្ងង់ៗយើងមិនចាំបាច់ត្រូវការចំណេះច្រើនលើសពីលុយនិងអំណាចទេ ប៉ុន្តែចង់បានមនុស្សជាអ្នកជំនាញឯកទេសមកគោរពដើរតាមយើង ច្បាស់ណាស់ត្រូវពូកែបញ្ចុះបញ្ចូលនិងមានឥទ្ធិពលល្អ ដែលពិបាករកដូចជា មានសីលធម៌ មានគំនិតច្នៃប្រឌិត មានចិត្តអត់ធ្មត់ ទូលាយ។ល។
៤ សមត្ថភាពទំនាក់ទំនង

ចរិតសំខាន់មួយទៀតគឺ ភាពវាងវៃផ្នែកអារម្មណ៍ Emotional intelligence (ត្រូវបានគេស្គាល់ថាចំណុចធំបង្អស់នៃជំនាញទន់) ដែលអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេ ហើយក៏ជាអ្នកស្តាប់ដ៏ល្អផងដែរ។ អនុវត្តជំនាញស្តាប់ឱ្យសកម្ម មិននិយាយអំពីខ្លួនឯងហើយអំនួតនឹងអតីតកាលដដែលៗ រៀនឱ្យតម្លៃ ចងចាំគុណូបការៈអ្នកដទៃ និងពូកែលើកទឹកចិត្ត។ នេះជាចំណុចឈ្នះ ដេលអ្នកនឹងក្លាយជានាយកប្រតិបត្តិមិនខានក្នុងលទ្ធភាពសាងដោយបាតដៃខ្លួនពិតៗ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ studiobinder
ចុចអាន៖ ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះជំនាញបឋមទាំងបួននេះសិន
ចុចអាន៖ គ្រប់គ្នាជានាយកប្រតិបត្តិ នៃជីវិតខ្លួនឯង កុំរស់ព្រោះអ្នកដទៃ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


