អាជីព
តាមពិត ជោគជ័យ ឬបរាជ័យក្នុងអាជីព អាចទស្សន៍ទាយដឹងមុនបាន
តើជោគជ័យពិតជាអ្វីមួយដែលមនុស្សគ្រប់គ្នាអាចទាយដឹងមុនពិតមែន?
បុគ្គលជោគជ័យជាច្រើន និយាយថា មុនពេលជោគជ័យ ពួកគេបានដឹងជាស្រេចហើយថាគេ «នឹងជោគជ័យ» ដែលជាសេចក្តីអះអាងនៅក្នុងដួងចិត្តមុនពេលអាចទៅពោលធានាចំពោះអ្នកណាម្នាក់ ដៃគូរកស៊ី ម្ចាស់មូលនិធិ ចៅហ្វាយឬអ្នកណាក៏ដោយឱ្យព្រមជឿលើយើងនិងវិនិយោគជាមួយយើង។

ធ្វើយ៉ាងណាអាចបង្កើ់តសំឡេងទំនុកចិត្តនេះក្នុងដួងព្រលឹងយើងសិន? ឆ្លើយសំណួរនេះ សេដ្ឋីជាច្រើនបានអះអាងថា វិធីស្រាស្តគឺសាមញ្ញ៖
១ បិទទ្វារទាំងអស់មិនទទួលពាក្យបរាជ័យ
សូម្បីកំពុងលំបាក និងជួបបរាជ័យគេនៅតែចាត់ថាវាជាអ្វីមួយដែលមានតម្លៃ អាចបង្កើនការការងារមានប្រយោជន៍ ដូចជា ទុកថា បទពិសោធន៍ ទុកថា មេរៀនទុកថា គន្លឹះ។ល។ ជាទូទៅពួកគេចង់រក្សារូបភាពជាអ្នករឹងមាំបំផុតនៃមិនថាពេលវេលាបរាជ័យ ឬក្រោមលក្ខខណ្ឌខកបំណងណាមួយ។ ពួកគេនិយាយថា មនុស្សដែលសន្មត់តួនាទីខ្លួន ថាមិនមែនជាមនុស្ស «ចាញ់» នឹង «ឈ្នះ» ដោយស្វ័យប្រវត្តិ។
២ ការតស៊ូជាសកម្មភាពមានៈធំជាងគេ

មនុស្សខ្លះមានៈមិនត្រូវរឿងគឺមានៈការពារគំនិតខុស របស់ខ្លួនឯពួកមនុស្សជោគជ័យមានៈថាគេត្រូវតែតស៊ូ រហូតដល់ដឹងថាគេធ្វើបានអ្វីលើសពីនេះទៀត។
ភាពខ្លាំងនានាលើលោកដែលយើងឃើញអស្ចារ្យនឹងធ្លាប់គិតថាពិបាកធ្វើបាន តាមពិតកើតចេញពីការតស៊ូ។ នៅពេលណាមួយដែលយើងរៀនមើល ឃើញនឹងឱ្យតម្លៃលើការតស៊ូ ដូចពេលហាត់ប្រាណ គឺលំបាកនិងឈឺចាប់ផង អ្នកខ្លះបោះបង់ចោលតែអ្នកមានៈនឹងបានជោគជ័យ។
កុំប្រៀបធៀបការតស៊ូរបស់យើងទៅនឹងអ្នកដទៃព្រោះរាងកាយយើងមិនដូចគ្នា គេហាត់មួយខែស្អាត យើងអាចត្រូវការបីខែ។ កុំធ្លាក់ទឹកចិត្តដោយសារភាពជោគជ័យរបស់អ្នកដទៃក្នុងអាជីពឬក្នុងជីវិត ព្រោះគ្រប់គ្នា មានលក្ខខណ្ឌជោគជ័យខុសគ្នា ហើយអ្នកជោគជ័យពិតគឺអ្នកដែលមិនធ្លាប់បោះបង់ចោលកណ្តាលទី។
៣ មានសេចក្តីសង្ឃឹមក្នុងបុគ្គលិកលក្ខណៈ

ក្តីសង្ឃឹមអាចឱ្យយើងមើលឃើញមានពន្លឺទោះបីកំពុងស្ថិតភាពងងឹតក៏ដោយ ។ គ្រប់មនុស្សទាំងអស់តែងបាន ឬនឹង ឆ្លងកាត់ដំណាក់កាលព្យុះព្យោមារនៃជីវិតដំណំៗយ៉ាងហោចណាស់ម្តងក្នុងជីវិតហើយការឆ្លើយតបដំបូងរបស់យើងចំពោះរឿងទាំងនោះគឺប្រើអារម្មណ៍។
ពេលទុក្ខសោកកំពុងមានឥទ្ធិពលខ្លាំង យើងមានអារម្មណ៍ថាសោកសៅពិបាកប្រើចំណេះ បទពិសោធន៍មកកាត់ក្តីណាស់ ដោយសារកំពុងរងដោយអារម្មណ៍រំជួលចិត្ត។ យើងនឹងងាយអស់សង្ឃឹមនៅពេលយើងឈប់ជឿជាក់លើខ្លួនឯង។
ការជឿជាក់ខ្លួនឯង គឺជារឿងដែលមានឥទ្ធិពលបំផុតមួយក្នុងការតតាំងនឹងបរាជ័យទុក្ខវេទនា។
ប្រសិនបើអ្នកវិទ្យាសាស្ត្រគ្រប់រូបដែលបានបង្កើតអ្វីមួយឡើងមក ដ៏មានតម្លៃលើសលប់នៅក្នុងពិភពលោកនេះ ហើយមិនបានជឿជាក់លើគំនិតខ្លួនគេតាំងពីដំបូង យើងនឹងមិនមានលំហរអ៊ីនធើណេតប្រើនោះទេ។ បេសកកម្មនៅភពព្រះអង្គារក៏នឹងបានត្រឹមជាក្តីសុបិន្តរវើរវាយដែរ។ ដោយសារតែយើងជឿជាក់ថាអាចទៅរួច ទើបអាចសម្រេចបាន៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ gpsaediboard
ចុចអាន៖ ហេតុអ្វីមនុស្សខ្លះ មិនដែលមានពេលវេលាគ្រប់គ្រាន់សូម្បីតែសម្រាប់ខ្លួនឯង ?
ចុចអាន៖ គិតវិជ្ជមាន ក្លាយជាមនុស្សថ្មីវិជ្ជមាន ជាមួយ៨ចំណុចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


