ព័ត៌មានជាតិ
តើមុនស្នើជួសជុលប្រាសាទបុរាណនៅរមណីយដ្ឋានអង្គរ ត្រូវឆ្លងកាត់ការពិនិត្យសិក្សាអ្វីខ្លះ?
មុនស្នើលើកគម្រោងជួសជុលសំណង់ប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានប្រាប់ថា ត្រូវឆ្លងកាត់ការពិនិត្យពីស្ថាប័នពាក់ព័ន្ធ រួមទាំងការប្រជុំជាច្រើនដងមុនដំណើរការជួសជុលនឹងចាប់ផ្ដើម។ នេះបើតាមលោក ឃាម មុនី ស្ថាបត្យករជួសជុលប្រាសាទនៃអាជ្ញាធរជាតិអប្សរា។


លោក ឃាម មុនី ស្ថាបត្យករជួសជុលប្រាសាទនៃអាជ្ញាធរជាតិអប្សរា ដែលកំពុងជួសជុលខឿនឡើងជាន់បាកានក្នុងបរិវេណប្រាសាទអង្គរវត្តបានបញ្ជាក់ថា ដំណើរការជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការសិក្សាជាច្រើនឆ្នាំ ហើយត្រូវឆ្លងកាត់ការពិនិត្យជាច្រើនដំណាក់កាលពីស្ថាប័នពាក់ព័ន្ធ។
បើតាមលោក ឃាម មុនី ក្រោយការសិក្សាលើកពីហានិភ័យប្រាសាទដែលត្រូវជួសជុល យកទៅធ្វើបទបង្ហាញទៅស្ថាប័នជំនាញរបស់ ICC Angkor ចុះអង្កេតទីតាំងជាក់ស្ដែង ដើម្បីផ្តល់ការឯកភាពតាមការស្នើសុំមុនអាចឈានទៅចាប់ផ្តើមជួសជុល។
យ៉ាងណាមិញ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ថា រាល់ការស្នើទីតាំងប្រាសាទដែលត្រូវជួសជុលមិនប្រាកដត្រូវបានឯកភាពទាំងស្រុងនោះទេ ហើយគណៈកម្មការជំនាញអាចផ្តល់អនុសាសន៍បន្ថែមលើដំណើការនៃការជួសជុល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


