KPT+
ប្រយ័ត្នចាញ់កលខ្មាំង! គណនីក្លែងក្លាយជាច្រើន កំពុងប្រឌិតព័ត៌មានឱ្យខ្មែរចលាចល និងបាត់ទំនុកចិត្តលើថ្នាក់ដឹកនាំ
ព័ត៌មានបំភ្លៃជាច្រើនដែលប្រើគណនីឈ្មោះជាភាសាខ្មែរ ឬផ្សាយព័ត៌មានជាភាសារខ្មែរ បាននិងកំពុងប្រឌិតព័ត៌មានពេញបណ្តាញទំនាក់ទំនងសង្គម ដើម្បីបោកពលរដ្ឋខ្មែរឱ្យមានកំហឹងនឹងគ្នា តាមគ្រប់រូបភាព។ ជាងនេះទៅទៀត គណនីទាំងនោះ បានបង្កើតរូប AI បោកប្រាស់ស្ថានការណ៍ជាក់ស្តែង បំណងបង្កឱ្យមានភាន់ច្រឡំ និងលែងទុកចិត្តគ្នាជាដើម។ល។

ចាប់តាំងពីកងទ័ពថៃ បើការឈ្លានពានមកលើកម្ពុជាទាំងកំរោលកាលពីថ្ងៃទី ២៤ ខែកក្កដាមក អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះ គឺបច្ចាមិត្តមួយនេះបានចេញយុទ្ធសាស្ត្រចិត្តសាស្ត្រ រួមនិងបើកប្រតិបត្តិសង្គ្រាមព័ត៌មានជាមួយកម្ពុជាផងដែរ។ ខណៈដែលព័ត៌មានទាំងនោះ បោកទាំងពិភពលោក បោកទាំងប្រជាជនខ្លួនឯង។ ក្នុងនោះ សូម្បីតែបណ្តាញសារព័ត៌មានធំៗរបស់ថៃ ក៏ត្រូវបានប្រើជាឧបករណ៍នយោបាយផងដែរ។
គួររំលឹកដែរថា កងទ័ពសៀមឈ្លានពានបានលបចូលដែនដីម៉ាកម្ពុជាបាញ់សម្លាប់យោធិនខ្មែរមួយរូប កាលពីខែឧសភាកន្លងទៅ។ ទោះជាបែបនេះ កម្ពុជានៅតែរក្សាជំហរនិងភាពចាស់ទុំ ក្នុងការស្វែងរកដំណោះស្រាយតាមការទូត និងតាមរយៈតុលាការអន្តរជាតិ ដោយខិតខំខ្លាំងបំផុតដើម្បីបញ្ជៀសសង្គ្រាម។ តែផ្ទុយទៅវិញ រដ្ឋាភិបាលថៃមិនត្រឹមតែគេចវេសការដោះស្រាយតាមផ្លូវច្បាប់ជាមួយកម្ពុជាប៉ុណ្ណោះទេ ថែមទាំងប្រកាសតាមសារព័ត៌មានក្នុងស្រុករបស់ខ្លួនដោយទាមទារឱ្យដោះស្រាយតាមការប្រយុទ្ធគ្នាទៅវិញ។
បន្ទាប់មក នៅថ្ងៃទី២៤ ខែកក្កដា កងទ័ពសៀមឈ្លានពាន បានបើកការវាយប្រហារទ្រង់ទ្រាយធំមកលើកម្ពុជាតែម្តង ខណៈដែលការផ្ទុះអាវុធនោះ ពុំមែនជាការប៉ះទង្គិចគ្នាឡើយ ពោល គឺកងទ័ពសៀម បានបើកការឈ្លាពានតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមានតំបន់មុំបី តំបន់ប្រាសាទព្រះវិហារ តំបន់វាលឥន្ទ្រីយ៍ តំបន់ភ្នំទ្រព្យ តំបន់ភ្នំខ្មោច តំបន់វាលវែង តំបន់ប្រាសាទតាមាន់ និងតាក្របី ជាដើម ហើយថែមទាំងបានទម្លាក់គ្រាប់នៅស្រុកសំរោងថែមទៀតផង។
យ៉ាងណា សមរភូមិដ៏ក្តៅគគុករវាងកងទ័ពឈ្លានពានសៀម និងកម្ពុជា ក៏បានឈានដល់បទឈប់បាញ់នៅថ្ងៃទី២៩ ខែកក្កដា។ ប៉ុន្តែអ្វីដែលកាន់ឈឺចាប់ ក្រោយបទឈប់បាញ់ ទ័ពសៀមបានប្រើកលចាប់ដៃ ដើម្បីចាប់ខ្លួនវីរៈកងទ័ពកម្ពុជា ២១រូប ដោយបានបញ្ជូនមកវិញនូវសាកសពយោធិនកម្ពុជាមួយរូប កាលពីចុងខែកក្កដា និង យោធិន ២រូបទៀត នៅដើមខែសីហានេះ ខណៈ ១៨រូបទៀត ថ្នាក់ដឹកនាំ កំពុងជំរុញឱ្យសហគមន៍អន្តរជាតិជួយជំរុញឱ្យភាគីសៀមដោះលែង។
ដោយឡែក ងាកមកសមរភូមិព័ត៌មានវិញ ភាគីសៀមនៅតែប្រឹងប្រឌិតព័ត៌មាន បញ្ឆេះកំហឹងខ្មែរឱ្យឈ្លោះគ្នា និងមានការយល់ច្រឡំលើថ្នាក់ដឹកនាំកម្ពុជា ដោយបង្កើតគណនីបណ្តាញសង្គម ដើរតួជាពលរដ្ឋខ្មែរ ផ្សាយដំណឹងជាភាសារខ្មែរ ដោយមានទាំង AI ជាជំនួយផងនោះ ចេតនាទាញខ្មែរឱ្យធ្លាក់កលខ្លួន។ ដោយហេតុនេះ មន្ត្រីរាជរដ្ឋាភិបាល បានអំពាវនាវម្តងហើយម្តងទៀត សូមឱ្យពលរដ្ឋកម្ពុជាកុំចែករំលែកព័ត៌មានមិនច្បាស់ប្រភព ក្រៅពីទំព័រផ្លូវការក្រសួង និងរាជរដ្ឋាភិបាល៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


