Connect with us

ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុករ៉ឺម៉កគោយន្តពីក្រោយស្លាប់ ខណៈឈប់​លើផ្លូវគ្មានដាក់សញ្ញា

បានផុស

នៅ

បុរសម្នាក់ស្រវឹងបើកម៉ូតូបុករ៉ឺម៉កគោយន្តពីក្រោយពេលកំពុងឈប់នៅលើផ្លូវគ្មានដាក់សញ្ញាភ្លើងបំភ្លឺបណ្តាលឲ្យបែកខួរស្លាប់នៅនិងកន្លែងនិងអ្នករួមដំណើររបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៧៖៣៥នាទីយប់នៅថ្ងៃទី៩​ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥៦A ត្រង់ចំណុច មុខសាលាឃុំ រលួស ភូមិរលួស ឃុំរលួសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះដែលបាត់បាង់ជីវិតមានឈ្មោះ មឿយ ម៉ាច អាយុ២០ ឆ្នាំ ជិះម៉ូតូជាមួយបុរសអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះអៀម ពឺត អាយុ ២៨ឆ្នាំមានទីលំនៅភូមិរលួស ឃុំរលួសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនិយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថានៅមុនពេលកើតហេតុនោះមានម៉ូតូមួយគ្រឿងបើកដោយឈ្មោះ មឿយ ម៉ាច មានភាពស្រវឹង និង អ្នករួមដំណើរម្នាក់ អ្នកទាំង២ជិះម៉ូតូដោយគ្មានពាក់មួកសុវត្ថិភាពពេលបើកមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកទៅបុករឺម៉កគោយន្តកន្ត្រៃពីក្រោយ ពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុចំណែកអ្នករួមដំណើររបួសធ្ងន់បាក់ដៃខាងស្ដាំ និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

ក្រោយពីកើតហេតុហើយអ្នកបើកគោយន្តរត់គេចខ្លួន មិនហ៊ានចេញមកចចារសម្របសម្រួល សងសំណងឬដោះស្រាយឡើយ។

លោកវរសេនីយ៍ ជា ស្លូញ បានបន្តថាកំហុសនៃគ្រោះថ្នាក់នោះ ក៏មកពីភាគីគោយន្តឈប់នៅលើទ្រូងផ្លូវគ្មានភ្លើង សញ្ញា។ គោយន្តកន្ត្រៃ និងម៉ូតូ នគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកចំណែកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម