ព័ត៌មានជាតិ
ស្លាប់៤៦៥នាក់ និងរបួស ១១៨៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយ:ពេល១០១ថ្ងៃ
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេល១០១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៨២៧លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៤៦៥ នាក់ របួសចំនួន ១១៨៤នាក់ របួសធ្ងន់ចំនួន៧០០ នាក់ ។
លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា រយៈពេល១០១ ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន ៧២៨៣២គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះ ម៉ូតូចំនួន ៥៣២៣៦ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៥៥៩៦ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៥៣៣១ គ្រឿង និងរថយន្តធំចំនួន ៤២៦៥ គ្រឿង។
សម្រាប់ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៥ លើក ក្នុងនោះស្លាប់ចំនួន០២ នាក់ របួសចំនួន០៧ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៣ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៥។ លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន បានឲ្យដឹងទៀតថា សម្រាប់ថ្ងៃទី១១ ខែមេសា នេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន២៥៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៦៨ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៩០ គ្រឿង។
ក្នុងចំណោមម៉ូតូល្មើសទាំង១៦៨ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន១៦០ នាក់, បើកបរល្មើសសញ្ញាចំនួន០៣ គ្រឿង, បើកបរដោយអត់ស្លាកលេខចំនួន០៤ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០១ នាក់។ ចំណែករថយន្តទាំង៩០ គ្រឿងនោះ មានរថយន្តតូចចំនួន៤៧ គ្រឿង និងរថយន្តធំចំនួន៤៣ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន០២ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១០ នាក់, ល្មើសញ្ញាចំនួន០៧ គ្រឿង, បត់ជែង០១ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន៣៩ នាក់, លើស ចំណុះចំនួន០៧ គ្រឿង, ស្រវឹង០១ នាក់, អត់ស្លាកលេខចំនួន ០៧ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន០៧នាក់, ឆៀក ០៥ នាក់ និងអាជីវកម្ម០៤ គ្រឿង៕
អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


