ព័ត៌មានជាតិ
គ្រូបង្រៀនខេត្តមណ្ឌលគិរី បើកយុទ្ធនាការកៀរគរកុមារអាយុ៦ ឆ្នាំទៅចុះឈ្មោះចូលរៀន
ដើម្បីបំផុសស្មារតីទៅដល់អាណាព្យាបាលគ្រប់រូបដែលមានកុមារតូចៗគ្រប់អាយុចូលរៀន រួមទាំងកុមារពិការភាពផងនោះ នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២៥ សាលាបឋមសិក្សាហ៊ុនសែនសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបើកយុទ្ធនាការផ្សព្វផ្សាយកៀរគរកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ឬយ៉ាងតិ៧០ខែ ឱ្យមកទទួលសេវាចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី ១-៣១ ខែតុលា ឆ្នាំ២០២៥។

លោក នូ គង់ អាយុ៣៧ឆ្នាំបង្រៀននៅថ្នាក់ទី៦(ឃ)នៅសាលាបឋមសិក្សា ហ៊ុនសែន សែនមនោរម្យ បានប្រាប់«កម្ពុជាថ្មី»ថា គោលបំណងនៃកម្មវិធីយុទ្ធនាការចុះឈ្មោះចូលរៀនគឺប្រមូលសិស្សមានអាយុ៦ឆ្នាំឫយ៉ាងតិច៧០ខែអោយចុះឈ្មោះចូលរៀន ដោយការចុះឈ្មោះនេះគឺពុំមានបង់ប្រាក់ឡើយ។ ជាងនេះទៅទៀត យុទ្ធនាការផ្សព្វផ្សាយនេះ ដើម្បីកៀងគរកុមាតូចៗទាំងអស់នៅក្នុងខេត្តមណ្ឌលគិរី ចូលរៀនឱ្យបានគ្រប់ៗគ្នា ព្រោះវិស័យអប់រំដើតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះចំណេះដឹង និងយល់ពីគុណតម្លៃនៃវិស័យអប់រំឱ្យកាន់តែច្បាស់។

លោកមានប្រសាសន៍ថា៖«ព្រោះសាលារៀនគឺជាថ្នាលបណ្ដុះវិជ្ជាដល់កុមារគ្រប់រូប ទាំងបញ្ញានិងស្មារតីឱ្យអនាគត់ភ្លឺថ្លា ដើម្បីអភិវឌ្ឍខ្លួនឯង ក៏ដូចជាលើកស្ទួយជីវភាពគ្រួសារ និងបង្កើនធនធានមនុស្សជាកម្លាំងស្នូលនៃសសរទ្រូងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទៅថ្ងៃអនាគត»។
លោកបានបញ្ជាក់ថា ការផ្សព្វផ្សាយនេះមិនមែនសម្រាប់តែកុមារដែលមានកាយសម្បទាគ្រប់គ្រាន់ធម្មតាទេ ពោលគឺ រួមទាំងកុមារមានពិការភាពដូចជា ពិការដៃ ពិការជើង ងងឹតភ្នែកម្ខាង និងពិការផ្សេងផ្សេងទៀតផង ក៏អាចចុះឈ្មោះចូលរៀនបានដែរ។ ដោយឡែកសម្រាប់កុមារដែលគថ្លង់ និងពិការភ្នែកទាំងសងខាង សាលាផ្ដល់ប្រឹក្សាណែនាំឱ្យទៅចុះឈ្មោះនៅសាលាពិសេសនៅឯខេត្តកំពង់ចាម ព្រោះនៅទីនោះមានលោកគ្រូអ្នកគ្រូបង្រៀនសុទ្ធសឹងតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ហាត់បង្រៀន និងបណ្ដុះពួកគេបានយ៉ាងល្អ។
សម្រាប់លក្ខខណ្ឌដែលអាចអនុញ្ញាតឱ្យកុមារ ចុះឈ្មោះចូលរៀនបានត្រូវមានឯកសារដូចជា សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងបណ្ណសុខភាពកុមារជាដើម។

ក្នុងនាមគ្រូបង្រៀន និងតំណាងលោកគ្រូ-អ្នកគ្រូទាំងអស់ លោក នូ គង់ អំពាវនាវ និងជំរុញទៅដល់អាណាព្យាបាលគ្រប់រូបសូមយកកូនៗមកទទួលសេវាចុះឈ្មោះចូលរៀនឱ្យទាន់ពេលវេលាធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវចំណេះដឹងតាំងពីតូច និងចេះអភិវឌ្ឍខ្លួនឯងក្លាយជាធនធានមនុស្សល្អសម្រាប់ប្រទេសជាតិ។

បើតាមគ្រូបង្រៀន លោក នូ គង់ សាលាបឋមសិក្សាហ៊ុនសែនសែនមនោរម្យ មានអគារចំនួន៧ខ្នង ស្មើនឹង៤៧បន្ទប់ មានគ្រូ បង្រៀនសរុប ៣៥នាក់ ស្រី២៥នាក់៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


