ព័ត៌មានជាតិ
រដ្ឋបាលរាជធានីប្រជុំទាំងយប់សម្រេចបិទខ្ទប់ភ្នំពេញទាំងស្រុង
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ។ បើមានបញ្ហាអ្វីមួយដូចជាបញ្ហាសុខភាព ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទីផ្សារបន្លែ ត្រីសាច់ ហូប ចុក មិនត្រូវបានបិទនោះទេ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ video conference នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មេប៉ូលីស និងមេកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានបញ្ជាក់ថា ការសម្រេចរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងតែម្តង ដូចដែលយើងបានបិទខ្ទប់ខណ្ឌ៣កន្លងមកអ៊ីចឹងដែរ ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ។ លោកបន្តថា ចំពោះទីផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែត្រីសាច់ យើងមិនបានបិទទេ ហើយប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារបានក្នុង១សប្តាហ៍ម្តង ឬ២ដង ជាក់ស្តែង ទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ។ ប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យ ឬទៅទទួលសេវាព្យាបាលបាន បើមានជម្ងឺជាក់ស្តែង។
លោក ឃួង ស្រេងបន្តថា ការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងនេះនឹងចាប់ផ្តើមអនុវត្តនៅម៉ោង០០ឆ្លងចូលថ្ងៃទី១៥ មេសានេះ។ ចំពោះគោលដៅដែលត្រូវដាក់បិទការធ្វើដំណើរចេញចូល រាជធានី មានច្រើនគោលដៅ ក្នុងនោះមាន ផ្លូវជាតិលេខ១ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ២ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ៣ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល ផ្លូវជាតិលេខ៥ នៅព្រំប្រទល់ស្រុកពញ្ញាឮ ខេត្តកណ្តាល ផ្លូវជាតិលេខ៦ នៅព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្តាល។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង បានជ្រុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនអោយគាត់ពិបាករហូតគ្មានអីហូបចុកនោះទេ៕
អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត