Connect with us

ព័ត៌មានជាតិ

ជនជាតិ​ថៃ​ម្នាក់ ​ស្នាក់​នៅក្រុង​សំរោង ​ធ្វើតេស្ដវិជ្ជមាន​កូ​វីដ​១៩​ ពេលត្រឡប់ទៅ​ប្រទេស​ថៃវិញ​

បានផុស

នៅ

ជនជាតិ​ថៃ​ម្នាក់​ ស្នាក់នៅ​និង​ធ្វើការ​នៅ​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ បន្ទាប់ពី​បាន​ចេញ​ពី​ប្រទេស​កម្ពុជា​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹងថា ​ជនជាតិ​ថៃ​រូប​នេះ​ មានឈ្មោះ ​គិ​ទិ ស្រ៊ី ស៊ាំ​ង ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​មុខជំនាញ​ជាង​ជួសជុល​គ្រឿងចក្រ ​ស្នាក់នៅ​ភូមិ​បុរី​រដ្ឋបាល​ សង្កាត់​សំរោង​ ក្រុង​សំរោង​។

​បុគ្គល​នេះ​ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​២០​ ខែ​មីនា ​ឆ្នាំ​២០២០​ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​ស្មាច់​ មុន​ប្រទេស​ថៃ​បិទ​ការ​ចេញចូល​។ ​លុះដល់​ថ្ងៃទី​០៥​ ខែមេសា ​ឆ្នាំ​២០២១​ បុគ្គល​រូបនេះ​ បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នឹង​យក​សំណាក​ធ្វើតេស្តរ​កកូ​វីដ​១៩​ ក៏​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩​ពី​មន្ទីរ​ពិសោធន៍​នៅ​ប្រទេស​ថៃ​នា​ថ្ងៃ​ទី​១៣​ ខែ​មេសា​ឆ្នាំ​២០២១​។ រដ្ឋបាលខេត្ត​បាន​បន្តថា​ តាម​ការស្រាវជ្រាវ​បុគ្គល​នេះ​ មាន​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​៤​នាក់​ គឺ​ទី​១​ឈ្មោះ ​គង់​ ពៅ​ ហៅ​ប៉ាត់​ភេទ​ប្រុស​ អាយុ៣៤​ឆ្នាំ​ នៅផ្ទះ​ជួល​ស្ថិតនៅ​ក្នុង​ភូមិ​បុរី​រដ្ឋបាល​ សង្កាត់​សំរោង ​មុខរបរ​ជាង​ជួសជុល​ត្រាក់ទ័រ​, ទី​២ឈ្មោះ​ អ៊ឹម កាន់​ដ្រា ​ភេទ​ស្រី​ អាយុ២៥​ឆ្នាំ ​ជា​ប្រពន្ធ​របស់​ឈ្មោះ គង់​ពៅ​, ទី​៣​កុមារា​ ផានៈ​គ្រី​ន​សំ​ប៊ួ​ន​ អាយុ​២​ឆ្នាំ​ ជា​កូន, ​ទី​៤​កុមារី​ ណាត់​តា​ឆា​សំ​ប៊ួ​ន​ អាយុ​១​ឆ្នាំ​ ជា​កូន​និង​អ្នក​ប៉ះ​ពាល់​ប្រយោល​មាន​ហានិភ័យ​ខ្ពស់​ចំនួន​៤០​នាក់​ផ្សេងទៀត​។ បើតាម​រដ្ឋបាលខេត្ត​អ្នក​ទាំង​៤៤​នាក់​ បាន​យក​សំណាក​បញ្ជូន​ទៅ​វិភាគ​នៅ​រាជធានី​ភ្នំពេញ​នឹង​រង់ចាំ​លទ្ធផល​។

​រដ្ឋបាលខេត្ត​សូម​អំពាវនាវ​យ៉ាង​ទទូច​ស្នើ​សូម​ឲ្យ​បងប្អូន​ជា​ពលរដ្ឋ​ ដែល​មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ជាមួយ​បុគ្គល គិ​ទិ ស្រ៊ី​ស៊ាំ​ង​ និង​អ្នក​ពាក់ព័ន្ធ​ខាងលើ​ ត្រូវ​ដាក់​ខ្លួន​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ​ឬ​មាន​ រោគសញ្ញា​ក្អក ផ្ដាសាយ​ ហៀរ​សំបោរ​ ឈឺ​បំពង់ក​ថប់ដង្ហើម ​ក្តៅខ្លួន ​ឬ​រោគសញ្ញា​សង្ស័យ​ផ្សេងទៀត​ សូម​ធ្វើការ​ទំនាក់ទំនង​ក្រុមការងារ​ប្រចាំការ​និង​យក​សំណាក​ ដែល​មាន​ទីតាំង​ស្ថិតនៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ស្ថានភាព​កំពុង​អាសន្ន មានជន​បន្លំបង្កើត​ផេកក្រសួងសុខាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែនថា ការចូលរួមរបស់ប្រធានាធិបតីចិន ក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ពិតជាសំខាន់ខ្លាំង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម