Connect with us

ព័ត៌មានជាតិ

លោក គឹម សន្តិភាព​: ក្នុងអំឡុងពេល Lockdown កន្លែង​លក់​ម្ហូបអាហារ បន្លែ ត្រី សាច់ នៅ​បន្ត​បើក​ដដែល

បានផុស

នៅ

​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា នៅ​ក្នុង​អំឡុងពេល នៃ​កា​របិទ​ខ្ទប់ (Lockdown) រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ កន្លែង​លក់​ម្ហូបអាហារ បន្លែ ត្រី សាច់ នៅ​បន្ត​បើក​ដដែល ហើយ​គណៈ កម្ម​ការ នឹង​បង្កលក្ខណៈ​ឲ្យ​កាន់តែ​ទូលំទូលាយ លើ​ការ​នាំចូល​គ្រឿង ឧបភោគបរិភោគ​ថែមទៀត​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់លោក គឹម សន្តិភាព បានធ្វើ​ឡើង បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩​។​

​លោក គឹម សន្តិភាព បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ថា នៅក្នុង​រយៈពេល​នៃ​ការ Lockdown នេះ សេវា​ចាំបាច់ ដែល​ជា​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ នៅតែ​អនុញ្ញាត​ឲ្យ​ដំណើរការ​ជា​ប្រក្រតី​។ បន្ថែម​លើ​នេះ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កាត់ក្តី សាលា​រាជធានី​ភ្នំពេញ​ក្តី និង​គណៈកម្មការ​អនុវត្ត​​ការបិទ​ខ្ទប់​ក្តី យើង​បង្កលក្ខណៈ​ឲ្យ​កាន់តែ​ទូលំទូលាយ លើ​ការ​នាំចូល​គ្រឿងឧបភោគ​បរិភោគ ដើម្បី​ផ្គត់ផ្គង់​នៅតាម​ទីផ្សារ សម្រាប់​ឲ្យ​ប្រជា​ពល រដ្ឋ​យើង​មាន​គ្រឿង​ឧបភោគបរិភោគ​គ្រប់គ្រាន់​ទាំង​។ អង្ករ ត្រី សាច់ បន្លែ និង​អ្វីៗ​ក្តី សុំឲ្យ​ប្រជាពលរដ្ឋ កុំ​មានការ​ព្រួយ បារម្ភ​លើ​បញ្ហា​នេះ ទីផ្សារ កន្លែង​ផ្គត់ផ្គង់​ម្ហូបអាហារ គឺ​នៅ​ដំណើរការ​ជា​ប្រក្រតី​”​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ហើយ​ការសម្រេច​បិទ​ខ្ទប់​នេះ បាន​ធ្វើឡើង​ចាប់ពី​ម៉ោង​០០ ថ្ងៃទី​១៥ មេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ភ្នំពេញ​ ២៤​ ម៉ោង​នេះ បន្ត​រកឃើញអ្នក​ឆ្លង​ថ្មី ២៤៣ នាក់​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម