ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមមិនមែនជាការអនុវត្តសេរីភាពបញ្ចេញមតិទេ
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថាការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ «មិនមែនជាការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិនោះទេ»។ ទង្វើនេះបង្ហាញនូវការមិនគោរពសេចក្ដីសម្រេចស្ថាពររបស់តុលាការខ្មែរក្រហម និងជាការប្រមាថធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិត។

ក្នុងសេចក្ដីប្រកាសព័ត៌មានឆ្លើយតបនឹងការលើកឡើងរបស់អ្នកកាសែតភាសាអង់គ្លេស David Hutt ចុះថ្ងៃទី១៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមត្រូវបានរកឃើញ និងត្រូវកាត់ទោសដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានការចូលរួមពីអង្គការសហប្រជាជាតិដែលមានសមាសភាពពីចៅក្រមចម្រុះខ្មែរ និងបរទេសផងដែរ។ ការលើកឡើងមិនទទូលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមគឺមានន័យថាមិនគោរពសេចក្ដីសម្រេចរបស់តុលាការខ្មែរក្រហម ប្រមាថដល់អ្នកស្លាប់ ព្រមទាំងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសាររបស់ជនរងគ្រោះ «វាមិនមែនជាការអនុវត្តសេរីភាពបញ្ចេញមតិនោះទេ»។

អ្នកនាំពាក្យក៏បញ្ជាក់ផងដែរថាប្រទេសយ៉ាងតិចចំនួន១៧នៅអឺរ៉ុបដែលឆ្លងកាត់សង្គ្រាមលោកលើកទី២ ក៏បានបង្កើតច្បាប់ស្រដៀងនឹងកម្ពុជាផងដែរ ហើយមានប្រទេសខ្លះដាក់ទោសដល់អ្នកមិនទទួលស្គាល់ឱ្យជាប់ពន្ធនាគារដល់១០ឆ្នាំទៅទៀត។
ក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ថា៖ «បុគ្គលណាដែលមិនទទួលស្គាល់ ឬដែលលើកតម្កើងឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺមានន័យស្មើនឹងបុគ្គលនោះគាំទ្រឱ្យមានការវិលត្រឡប់វិញនូវរបបប្រល័យពូជសាសន៍ ក៏ដូចជាចង់ឱ្យឧក្រិដ្ឋកម្មនៃការសម្លាប់រង្គាលដ៏ឃោឃៅព្រៃផ្សៃកើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា»។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តសេចក្ដីសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងសំឡេង១១៥សំឡេងលើ១១៥សំឡេង។ ច្បាប់ថ្មីនេះ មាន៧មាត្រាបានដំឡើងកម្រិតទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ទៅលើអ្នកដែមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


