ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យចេញចូលពីផ្ទះមួយទៅផ្ទះមួយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យចេញចូលពីផ្ទះមួយទៅផ្ទះមួយ

បានផុស

នៅ

ខេត្តកណ្តាល៖ នៅសាលាខេត្តកណ្ដាល នាថ្ងៃទី១៦ ខែមេសានេះ លោកអភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីអនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវផ្ដោតសំខាន់លើការហាមឃាត់ចំពោះការធ្វើដំណើរឆ្លងកាត់ពីក្រុងតាខ្មៅ ទៅរាជធានីភ្នំពេញ លើកលែងតែកិច្ចការងារបំពេញមុខងារ ការងារផ្ដល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការដឹកជញ្ជូនទំនិញ ផ្សេងៗ ដែលមានការអនុញ្ញាតពីអជ្ជាធរមានសមត្ថកិច្ច ហើយប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារ ជាក់ស្តែង ទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ។ ប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យ ឬទៅទទួលសេវាព្យាបាលបាន បើមានជម្ងឺជាក់ស្តែង។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយចំពោះផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែ ត្រីសាច់ គឺអនុញ្ញាតអោយលក់ធម្មតា បន្តែសម្រាប់ប្រជាពលរដ្ឋ គឺអនុញ្ញាតអោយមកទិញគ្រឿងឧបភោគយកទៅផ្ទះ ត្រឹមតែ ៣ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ចំពោះហាងលក់ សម្ភារៈផ្សេងៗ ដូចជាកន្លែងលក់គ្រឿងសំណង់ លក់កង់ លក់ខោអាវ លក់គ្រឿងអេឡិចត្រូនិច និងផ្ទះសំណាក់ និងត្រូវបានបិទទាំងស្រុងរយៈពេល១៤ថ្ងៃតែម្ដង។ ចំពោះសហគ្រាស ក្នុងក្រុងតាខ្មៅ គឺអនុញ្ញាតអោយដំណើរការធម្មតា ប៉ុន្តែអនុញ្ញាតឱ្យមានកម្មករត្រឹមតែ ២៥នាក់ប៉ុណ្ណោះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងតាខ្មៅ សូមចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការអនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។

គួរបញ្ជាក់ថា លោកអភិបាលលើកឡើងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំ អនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩។ កិច្ចប្រជុំនេះក្រោមវត្តមានរបស់លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីរាជការសាលាខេត្តកណ្ដាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៥លាន​រៀល ជូននារី ដែលសម្រាលកូនដោយ​​ខ្លួនឯងក្នុងបន្ទប់ជួលទាំង​យប់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារ​យុវជនបក្សស្រុកអន្លង់វែង បានដឹកនាំក្រុមការងា រចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះ ដោយ សារភ្លើងឆេះផ្ទះ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាជិកក្រុមរាំ ពេជ្រ សោភា ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ពេជ្រ សោភា តក់ស្លុតខ្លាំងក្រោយ ទទួលដំណឹងដ៏រន្ធត់ចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services