អាជ្ញាធរនឹងយកអ្នកជួបជុំផឹកស៊ីនៅផ្ទះតំបន់បិទខ្ទប់ទៅធ្វើចត្តាឡីស័កនៅខាងក្រៅ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរនឹងយកអ្នកជួបជុំផឹកស៊ីនៅផ្ទះតំបន់បិទខ្ទប់ទៅធ្វើចត្តាឡីស័កនៅខាងក្រៅ

បានផុស

នៅ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ មេសានេះ បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌទាំង១៤ អនុវត្តអោយបានម៉ឺងម៉ាត់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសខណ្ឌ៣ដែលបានបិទខ្ទប់ដោយមានអ្នកជំងឺកូវីដ-១៩ នោះគឺខណ្ឌពោធិសែន ជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ អាជ្ញាធរ និងសមត្ថកិច្ចត្រូវពង្រឹងឱ្យបានខ្លាំងក្លាបំផុត ជៀសវាងការជួបជុំគ្នាផឹកស៊ី នៅតាមផ្ទះនៅក្នុងទីតាំងដែលបិទខ្ទប់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា បើសិនជាប្រជាពលរដ្ឋដែលស្ថិតនៅក្នុងការបិទខ្ទប់ នៅតែល្មើស នៅតែបំពានទៅលើវិធានរបស់ក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការ ដោយនឹងយកពួកគាត់ដែលល្មើសទាំងនោះ មកធ្វើចត្តាឡីស័កនៅទីតាំងខាងក្រៅ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ មិនអាចដើរហើរផឹកស៊ីស្រេចតែចិត្តទៀតទេ។

ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញអោយមានប្រសិទ្ធភាព។

លោកអភិបាលបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលកំពុងដាក់គោលដៅប្រចាំការនៅគោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

សម្តេចតេជោ កំពុងធ្វើមាតុភូមិនិវត្តន៍​មក​កាន់មាតុប្រទេសវិញ​

ព័ត៌មានជាតិ១១ នាទី មុន

គ្រួសារ​ប្រជាពលរដ្ឋ​នៅ តំបន់​ក្រហម មិនចាំបាច់​ចេញទៅ​យក​សំណាក​ទេ បើ​មិន​ទាន់​មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដី​១៩

ព័ត៌មានជាតិ១៦ នាទី មុន

កោះ​ហៅ​បុរស​ម្នាក់​ សុំ​ទោស​ជា​សាធារណៈ ករណី​ប្រើ​ស្លាក​លេខ​មិន​ត្រឹមត្រូវ​ ថែមទាំង​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ

ព័ត៌មានជាតិ៣៨ នាទី មុន

គិត​ត្រឹម​ល្ងាច​នេះ​មាន​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង​ជិត​២០០​នាក់​មាន​វិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ៤៤ នាទី មុន

អាវុធហត្ថរាជធានីចុះនាំខ្លួនប្តីប្រពន្ធ ដែលរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្រោយមានបណ្តឹងពីអាជ្ញាធរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services