បុរស​ម្នាក់ ដើរ​កាត់ទឹក​ទៅផ្ទះ លង់​ស្លាប់ សង្ស័យ​ស្រវឹង​ស្រា ​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុរស​ម្នាក់ ដើរ​កាត់ទឹក​ទៅផ្ទះ លង់​ស្លាប់ សង្ស័យ​ស្រវឹង​ស្រា ​​

Published

on

​បុរស​​ម្នាក់ ​ត្រូវ​បាន​បាត់បង់​ជីវិត នៅក្នុង​ទឹក ​ក្បែរ​ផ្ទះ។ ក្នុងនោះ សង្ស័យ ​ជនរងគ្រោះ​ ធ្វើ​ដំណើរ​ត្រឡប់​មកពី​ផឹកស្រា ដោយ​​ដើរ​លុយ​ទឹក​ឆ្ពោះ​ទៅផ្ទះ ក៏​ដួល​ទៅក្នុង​ទឹក បណ្តាល​ឲ្យ​លង់​ស្លាប់​តែ​ម្តង។​

​ករណី​លង់ទឹក​ជំនន់​ស្លាប់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង៣និង ៣០នាទី​រសៀល ត្រង់ចំណុច​ក្រុមទី៨ ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​ជនរងគ្រោះ​មានឈ្មោះ គង់ សម្បត្តិ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ/ឃុំ កើតហេតុ​ខាង​លើ។​

​បើតាម​សាក្សី​មួយចំនួន​បាន​និយាយថា បុរស​រូបនេះ​ គឺជា​មនុស្ស​ចូលចិត្ត​សេព​គ្រឿង​ស្រវឹង ម្យ៉ាង​វិញ​ទៀត ផ្ទះ​របស់គាត់​ត្រូវបាន​ទឹកជំនន់​លិច​ត្រឹម​ចង្កេះ ដោយ​មិនទាន់​រីងស្ងួត​នៅឡើយ។ ដូច្នេះ​ហើយ​ ទើប​រូបគាត់​ចាំបាច់​ត្រូវ​លុយ​ទឹក​រាល់ថ្ងៃ។​

​សាក្សី​បាន​បន្ត​ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​អង្គុយ​ផឹកស្រា​នៅ​តូប​មួយ​កន្លែង ក្នុង​ភូមិ​។ លុះ​ពេល​ស្រវឹង ​គាត់​ក៏បាន​ចាក​ចេញពី​តូប ដោយ​ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​វិញ។ ប៉ុន្តែ​ជា​ចៃដន្យ​ នៅពេលដែល​គាត់​លុយ​ទឹក​នៅ​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ទៀត​ដល់​ផ្ទះ ទំនងជា​គាត់​ដួល​​ក៏បាន​លង់ទឹក​ស្លាប់​តែម្តង ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ចុះ​ស្រង់។

​បច្ចុប្បន្ន​ សព ត្រូវបាន​ក្រុមគ្រួសារ សាច់ញាតិ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ បន្ទាប់​ពី​មាន​ការ​ចុះ​ពិនិត្យ​ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន​រួចមក៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services