ព័ត៌មានជាតិ
ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បំភ្លឺពីការរៀបចំស៊ីហ្គេម ២០២៣ និងឆ្លើយតបទៅនឹងការរិះគន់ពីជនជាតិថៃមួយចំនួន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញមុខបំភ្លឺជាផ្លូវការតាមរយៈការសរសេរលើបណ្តាញសង្គម Facebook របស់សម្ដេច ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីវីដេអូមួយដែលទំព័រផ្លូវការរបស់សម្ដេចបានបង្ហោះ កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្កឱ្យមានប្រតិកម្មពីជនជាតិថៃមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វីដេអូដែលបានបង្ហោះ គ្រាន់តែមានគោលបំណងរំលឹកអំពីពិធីបិទស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា មិនមានបំណងប្រៀបធៀប ឬឌឺដងទៅកាន់ប្រទេសណាមួយនោះទេ។ សម្ដេចបានបញ្ជាក់ថា ប្រទេសនីមួយៗមានរបៀបចាត់ចែង និងសមត្ថភាពផ្ទាល់ខ្លួន ហើយកម្ពុជា ក៏មិនមានចេតនាប្រៀបធៀបជាមួយប្រទេសថៃឡើយ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់ថវិកាចិនក្នុងការរៀបចំស៊ីហ្គេម សម្តេច ហ៊ុន សែន បានបដិសេធយ៉ាងច្បាស់ថា កម្ពុជាមិនបានប្រើប្រាស់ថវិកាបរទេសសម្រាប់ការរៀបចំការប្រកួតឡើយ។ សម្ដេចបានពន្យល់ថា ចិនបានគាំទ្រក្នុងការសាងសង់ស្តាតមរតកតេជោ ប៉ុន្តែថវិកាសម្រាប់ដំណើរការនៃការប្រកួត គឺជាថវិកាប្រមូលសន្សំរបស់កម្ពុជា។
សម្តេចបានលើកឡើងថា ការចំណាយសម្រាប់ស៊ីហ្គេម ២០២៣ ត្រូវបានបញ្ចូលក្នុងថវិកាជាតិជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៨ ដល់ ២០២២ ក្នុងមួយឆ្នាំប្រហែល ១០ លានដុល្លារ និងបានកំណត់បន្ថែមប្រហែល ១៥០ លានដុល្លារ ក្នុងថវិកាឆ្នាំ២០២៣។
ទោះបីមានគម្រោងថវិកាសរុបជិត ២០០ លានដុល្លារ ក៏ដោយ កម្ពុជាបានចំណាយជាក់ស្តែងត្រឹមប្រហែល ១១៨ លានដុល្លារប៉ុណ្ណោះ សម្រាប់ស៊ីហ្គេម ហើយប្រមាណ ១២៦ លានដុល្លារ បើរាប់បញ្ចូលអាស៊ានប៉ារ៉ាហ្គេម។ បើបូកបញ្ចូលប្រាក់រង្វាន់ជូនកីឡាករ ចំណាយសរុបប្រមាណ ១៣០ លានដុល្លារ។
សម្ដេចបានបញ្ជាក់ថា កម្ពុជាបានសម្រេចចិត្តមិនយកថ្លៃចូលរួមពីប្រទេសជាមិត្ត និងបានរ៉ាប់រងចំណាយស្នាក់នៅ និងអាហារ ដល់កីឡាករបរទេស ប្រមាណ ១២ លានដុល្លារ ក្នុងគោលបំណងលើកកម្ពស់សាមគ្គីភាពក្នុងតំបន់អាស៊ាន។
សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យជនជាតិថៃមួយចំនួន ដកពាក្យចោទប្រកាន់ថា “កម្ពុជាប្រើលុយចិនធ្វើស៊ីហ្គេម” ដោយចាត់ទុកថា ជាការមើលងាយទាំងចំពោះកម្ពុជា និងប្រទេសចិន។ ជាមួយគ្នានេះ សម្ដេចបានបង្ហាញក្តីសង្ឃឹមថា ថៃ នឹងរៀបចំស៊ីហ្គេមឆ្នាំ២០២៥ បានល្អប្រសើរ និងអាចដោះស្រាយបញ្ហាទឹកជំនន់ដែលកំពុងជួបប្រទះ។
ចុងក្រោយ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា លោករក្សាសិទ្ធិក្នុងការឆ្លើយតប ដើម្បីការពារសេចក្តីថ្លៃថ្នូរជាតិ និងបំភ្លឺចំពោះប្រជាជនកម្ពុជា និងថៃ ឱ្យបានយល់ច្បាស់អំពីបញ្ហានេះ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


