Connect with us

ព័ត៌មានជាតិ

ចៅសង្កាត់វាលស្បូវ ដឹកនាំកម្លាំងចុះធ្វើអនាម័យតាមភូមិនៅថ្ងៃអាទិត្យ

បានផុស

នៅ

លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យកម្ពុជាថ្មីដឹងថា នៅព្រឹកថ្ងៃអាទិត្យទី៧ ខែធ្នូនេះ លោកស្រីបានដឹកនាំកម្លាំងប្រជាការពារសង្កាត់វាលស្បូវប្រមាណជា ២៧ នាក់ ចុះធ្វើអនាម័យតាមដងផ្លូវក្នុងភូមិពិសេសតំបន់ដែលធ្លាប់រងការលិចលង់ដោយជំនន់ទឹកភ្លៀងកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីចៅសង្កាត់បានបន្តថា សកម្មភាពជួបជុំកម្លាំងប្រជាការពារសង្កាត់ចុះធ្វើអនាម័យក្នុងមូលដ្ឋានគឺធ្វើឡើងជារៀងរាល់សប្តាហ៍មិនដែលខកខានឡើយ ហើយ​នៅពេលធ្វើពលកម្មរួចរាល់ក៏​តែជួបជុំគ្នាហូបបាយសាមគ្គីដោយមានការឧបត្ថម្ភពីសង្កាត់និងបងប្អូនពលរដ្ឋផង។

លោកស្រីបានបញ្ជាក់ថា ថ្វីត្បិតបងប្អូនប្រជាការពារពុំមានប្រាក់បៀវត្សន៍ក្តី ប៉ុន្តែពួកគាត់បានស្មគ្រចិត្តបម្រើ​ការងារការពារសន្តិសុខក្នុងមូលដ្ឋានដោយពុំទាមទារប្រាក់ពីសាលាសង្កាត់ឡើយ។

លោកស្រី យន់ សុផល បានបញ្ជាក់ទៀតថា រាល់ពេលសិស្សឆ្លងផ្លូវជាតិលេខ ១ ទៅសាលារៀនគឺកម្លាំងប្រជាការពារបានជួយចម្លងផ្លូវដល់សិស្សចៀសវាងជួបគ្រោះថ្នាក់ចរាចរណ៍ដែលជាផ្លូវជាតិមានយានយន្តបើកបរឆ្លងកាត់យ៉ាងមមាញឹកទៀតផង។ ក្នុងនោះលោកស្រីបានកោតសសើរដល់កម្លាំងប្រជាការពារទាំងអស់ដែលបានស្មក្រ័ចិត្តជួយការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរធ្វើឲ្យពលរដ្ឋបានរស់នៅដោយសុខក្សេមក្សានបំផុត៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម