ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងឈរជើងរបស់កម្លាំងមានសមត្ថកិច្ចនៅតាមទីតាំងបិទខ្ទប់
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារល្ងាចថ្ងៃទី១៨ ខែមេសានេះ បានចុះពិនិត្យទីតាំងបញ្ជាការស្រាលនៅជ្រូកស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីពង្រឹងកម្លាំងដែលបាននិងកំពុងឈរជើងនៅគោលដៅនោះ អោយបានរឹងមាំនិងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៥០សសរចុះថ្ងៃទី១៧ មេសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញក្នុងរយៈពេល១៤ថ្ងៃ អោយទទួលបានជោគជ័យ ពោលគឹកាត់ផ្តាច់បានការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ។

លោកឃួង ស្រេង ក្រោយពីចុះពិនិត្យកម្លាំងដែលបានដាក់គោលដៅ នៅច្រមុះជ្រូកក្បាលថ្នល់រួចហើយ លោកបានបន្តដំណើរ ល្បាតមើលតំបន់ស្មុកស្មាញ ដែលងាយរងគ្រោះមួយចំនួនទៀត ដោយអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះអោយសោះ បើមិនមានការងារចាំបាច់ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវស្តាប់និងអនុវត្តអោយបានល្អទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

បន្តមកទៀតលោកអភិបាលរាជធានីភ្នំពេញបានបន្តដំណើរមកកាន់ ខណ្ឌពោធិ៍សែនជ័យ មុខព្រលានយន្តហោះភ្នំពេញ ដើម្បីពិនិត្យកម្លាំងមានសមត្ថកិច្ចនៅទីនោះទៀត ។ ក្នុងឱកាសនោះ លោកឃួង ស្រេងក៏បានធ្វើការណែនាំទៅដល់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរទាំងអស់ ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យបានម៉ឺងម៉ាត់និងតឹងរឹងបំផុត និងត្រូវចេះការពារខ្លួនឯងផង ធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺ covid-19ឆ្លងមកខ្លួនឯងបាន យើងត្រូវរួមគ្នាបំបាត់ឆ្លងជំងឺ covid-19អោយបាន ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ៕
អត្ថបទ៖ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


