Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៣​នាក់ ដែល​ធ្វើការ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ

បានផុស

នៅ

ស្វាយរៀង ៖ នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​ស្វាយរៀង សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​សាធារណជន​ជ្រាប​ថា ករណី​បុគ្គលិក​ទាំង​៣៣​នាក់​នេះ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ ស្ថិតនៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង។

បច្ចុប្បន្ន​នេះ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែល​ជា​បុគ្គលិក​កាស៊ីណូ ទាំង​៣​នាក់​នេះ ត្រូវ​​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បាវិត​។ រដ្ឋបាល​ខេត្ត​ស្វាយរៀង សូម​អំពាវនាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ និង​ទីតាំង​ខាងលើ​គិត​ចាប់ពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព។

បើសិន​ជាមាន​អាការៈ​ខុស​ប្រក្រតី​ដូចជា ក្ដៅខ្លួន​,​ក្អក​,​កណ្ដាស់​,​ឈឺបំពង់ក​,​ពិបាក​ដកដង្ហើម សូម​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម និង​រួសរាន់​ទៅ​យក​សំណាក​ដែល​មាន​ទីតាំងនៅ អតីត​យានដ្ឋាន Mr.SO ស្ថិតនៅ​ភូមិ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត ឬ​ទំនាក់ទំនង​មក​លេខ ០៩៧ ៣០៥ ៤៥៦៧/០៤៤ ៧១២ ៥២២ របស់​ក្រុមការងារ៕

ដោយ ៖ ភក្ដី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម