Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ៖ អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យ​ប្រជាពលរដ្ឋ​ពេល​ចេញពីផ្ទះ​ទៅ​ទិញ​ម្ហូបអាហារ ត្រី​សាច់ តែ​បានតែ​ម្នាក់​ទេ

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចេញពី​លំនៅឋាន​ទៅ​ផ្សារ ដើម្បី​ទិញ​ម្ហូប បន្លែ ត្រី​សាច់ សម្រាប់ ជីវភាព​ក្នុង​គ្រួសារ អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យ ដោយ​មួយ​គ្រួសារ​ចេញ​បានតែ​ម្នាក់ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​ទាំងអស់ ត្រូវតែ​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ។

ការ​បញ្ជាក់​បែបនេះ​រប​ស់លោក​ឃួ​ង ស្រេង បាន​ធ្វើឡើង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​តាមរយៈ​ការ​បញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​រាត្រី​ថ្ងៃទី​១៩​ខែ មេសា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

ក្រៅពី​ការ​បញ្ជាក់​បែប​ខាងលើ​នេះ លោក​ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​ដល់​កងកម្លាំង​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ត្រូវតែ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ធានា​ឲ្យ​បាន​ក្នុង​មូលដ្ឋាន​គ្មាន​ការធ្វើ​ចរាចរណ៍ ការ​ជួបជុំ​ផឹក​ស៊ី និង​ការ​ប្រមូលផ្ដុំ​ជួបជុំ​ផ្សេងៗ ក្នុង​មូលដ្ឋាន​របស់ខ្លួន​ក្នុង​យុទ្ធនាការ​នៃ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ​។

លោក​បន្ថែម​ថា ចំពោះ​ការអនុញ្ញាត​ជូន​បងប្អូន ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន ដើម្បី​ទៅ​ផ្សារ​ទិញ​ម្ហូប បន្លែ ត្រី​សាច់ សម្រាប់ ជីវភាព​ក្នុង​គ្រួសារ អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យ ដោយ​មួយ​គ្រួសារ​ចេញ​បានតែ​មួយ​នាក់​ប៉ុណ្ណោះ ហើយ ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​ទាំងអស់ ត្រូវ​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​អនុវត្តតាម​ត្រូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះ​គឺ​” បី​កុំ បី​ការពារ “​។

ដោយឡែក​ចំពោះ​ការងារ​ចែក​អំណោយ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​ខណ្ឌ​ទាំងអស់ អនុវត្ត​ឲ្យ​មាន​តម្លាភាព លឿន រហ័ស ដើម្បី​ចែក​ជូន​ទៅ​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត បាន​ទាន់​ពេល​វេលា​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម