Connect with us

ព័ត៌មានជាតិ

លោកតា​ស៊ីក្លូ​ជាង​១០០​នាក់​ ទទួលបាន​អំណោយ​ពី​សប្បុរសជន​អំឡុង​វិបត្តិ​កូ​វីដ​-១៩

បានផុស

នៅ

​ក្នុងស្ថានភាព​នៃ​ការបិទ​ខ្ទប់​ភូមិសាស្ដ្ររាជធានីភ្នំពេញ​និង​ក្រុង​តាខ្មៅ​នៃខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះដែរ​ លោកតាៗ​ធាក់​ស៊ីក្លូ​ប្រមាណ​ជាង​១០០​នាក់​ទទួលបាន​អំណោយ​ពី​សប្បុរស​ជន​សម្រាប់​ជួយ​សម្រួល​ដល់​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចែក​អំណោយ​នេះ​ ធ្វើឡើង​ស្របពេល​ដែល​ប្រទេស​កម្ពុជា​បច្ចុប្បន្នកំពុង​ជួ​បញ្ហា​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​ រហូត​ឈានដល់​ការសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នោះ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​

បើតាម​ការបញ្ជាក់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក Iv Sa mnang បាន​ឲ្យ​ដឹងថា ​លោកតាៗ​ធាក់​ស៊ីក្លូ​ចំនួន ១០៦​នាក់​បានទទួល​អំណោយ​ជា​ថវិកា​ក្នុង​ម្នាក់​ចំនួន​១៥០​ដុល្លារ​ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​អំឡុង​ពេល​ជំងឺ​កូ​វីដកំ​ពុង​រាតត្បាត​ឈាន់ដល់​ការបិទ​ខ្ទប់​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​។​​ ថវិកា​ដែលចែកជូនលោកតាធាក់ស៊ីក្លូនៅពេលនេះ ​សុទ្ធតែជា​ថវិកា​របស់បង​ប្អូន​សប្បុរសទាំងអស់។​

ប្រភព​បន្ថែមថា​ឆ្លៀត​ក្នុងឱកាស​នេះ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ជួយ​សម្រួល​ជីវភាព​ក្រុម​លោកតា​ស៊ីក្លូ​និង​សូម​អរគុណ​ដល់​បង​ប្អូន​ផ្សេងៗ​ជាច្រើន​ក្រុម​ទៀត​ដែល​កំពុងតែ​សស្រាក់សស្រាំ​ជួយ​ដល់​ក្រុម​លោកតា​ស៊ី​ក្លូក្នុងស្ថានភាព​បិទ​ខ្ទប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម