Connect with us

ព័ត៌មានជាតិ

Royal Enfield Cambodia ផ្ដល់​ស្បៀងអាហារ​ ១០០​កញ្ចប់​ដល់​លោកតា​ចាស់ៗ​ ធាក់​ស៊ីក្លូ អំឡុងពេល​ជំងឺ​កូ​វីដ​កំពុង​រាតត្បាត​នៅ​កម្ពុជា

បានផុស

នៅ

​ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុង​រង​ការ​រាតត្បាត​ដោយ​វីរុស Covid-19 ដែល​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សេដ្ឋកិច្ចកម្ពុជា កាលពី​ថ្ងៃ​សៅរ៍​ទី ២៧ ខែមីនា​ឆ្នាំ ២០២១ Royal Enfield Cambodia បាន​ជួយ​ដល់​ប្រជាជន​ក្រីក្រ និង​ងាយ រងគ្រោះ​បំផុត ដែល​កំពុង​ខ្វះខាត​ធនធាន​បឋម​រួមមាន ម៉ាស ក៏ដូចជា​ស្បៀងអាហារ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ពិតណាស់ គ្រួសារ​មួយចំនួន ជាពិសេស​មនុស្ស​ចាស់ ដែល​មិនអាច​រកចំណូលបាន ដោយសារតែ​ការបិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​ដែល​បណ្ដាលមកពី​គ្មាន​អតិថិជន បាន​ជួប​ការលំបាក​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស​គឺ​ការហូបចុក​សម្រាប់​ខ្លួនឯង និង​ក្រុមគ្រួសារ​។ ដោយ​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​ស្ថានភាព​បច្ចុប្បន្ន Royal Enfield Cambodia ដែលជា​អ្នក​ចែកចាយ​ផ្តាច់​មុខជា​ផ្លូវការ​នូវ​ម៉ូតូ Royal Enfield នៅ​កម្ពុជា បាន​ប្ដេជ្ញាចិត្ត​ចូលរួមចំណែក​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា នៅក្នុង​បរិបទ​ដ៏​លំបាក​នេះ​។

​ជាមួយគ្នានេះដែរ ដោយមាន​ការជួយជ្រោមជ្រែង​ពី​លោក អ៊ី​វ សំណាង អ្នករៀបចំ​ក្រុមយុវជន​ស៊ីក្លូ និង​ក្រុម Royal Enfield បាន​បង្កើត​គំនិត​ក្នុងការ​នាំយក​កញ្ចប់​ស្បៀងអាហារ ១០០​កញ្ចប់ ដើម្បី​ចែកជូន​លោកតា​ចាស់ៗ ដែល​ប្រកបរ​បរធាក់​ស៊ីក្លូ​នៅ​តំបន់​ផ្សេងៗ​គ្នា​ដូចជា វត្ត​កោះ​និង​ផ្សារ​សេរីភាព​។

នៅក្នុង​កញ្ចប់​ស្បៀង​នោះ ពួកគេ​បានរៀបចំ ម៉ាស អាកុល ត្រីខកំប៉ុង មី និង​ថវិកា​មួយចំនួន ដើម្បី​ចែកជូន​លោកតា​ចាស់ៗ​ទាំងនោះ ដែល​គ្មាន​កន្លែង​ស្នាក់នៅ​ត្រឹមត្រូវ ដើម្បី​ប្រកបរ​បរធាក់​ស៊ីក្លូ​របស់​ពួកគាត់​។ ទន្ទឹមនឹង​ការរៀបចំ​និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ការប្រុងប្រយ័ត្ន​ពី​ក្រុមការងារ ពួកគេ​បាន​ចែកចាយ​ធនធាន​ដល់​មនុស្ស​ដែល​ខ្វះខាត និង​កំពុង​ត្រូវការ​បំផុត ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សណ្ដាន​ចិត្ត និង​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម