Connect with us

ព័ត៌មានជាតិ

រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​៨​នាក់ ចេញពី​ភ្នំពេញ បំពាន​បម្រាម​ចូល​កំពង់ឆ្នាំង បញ្ជូន​ឲ្យ​ត្រឡប់​ក្រោយ​វិញ​

បានផុស

នៅ

​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ​មួយគ្រឿង​ជិះ​គ្នា​៨​នាក់​ ទាំង​អ្នកបើក​បរផង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យកមក​ធ្វើការ​សូរ​នាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១ បន្ទាប់ពី​រថយន្ត​ខាង​លើនេះ បាន​បំពាន​បម្រាម​នៅ​ចំណុច​គោលដៅ​សមត្ថកិច្ច​ឈរជើង​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក ទឹម ចាន់​ធី អធិការនគរបាល​ស្រុក​រលាប្អៀរ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ​ថា រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-1871 ជិះ​គ្នា​៨​នាក់​ទាំង​អ្នក​បើក​បរ​ផង ធ្វើដំណើរ​ចេញពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត លុះ​មកដល់​គោលដៅ ត្រង់ចំណុច​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ដែល​ជា​គោលដៅ​សមត្ថកិច្ច​ហាមឃាត់​ការធ្វើដំណើរ​ចេញចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ រថយន្ត​ខាងលើនេះ​បាន​បំពាន​បម្រាម​បើក​ឆ្លងកាត់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​ឈរជើង​នៅ​គោលដៅ​នោះ​ឡើយ​។

​លោក​វរសេនីយ៍ឯក បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោកស្នងការ ឲ្យ​សហការ​ជាមួយ​អ ធិ​ការ​ស្រុក​កំពង់ត្រឡាច ចុះ​ឃាត់​រថយន្ត​ខាងលើនេះ​ ដែល​បាន​បំពាន​បម្រាម ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ​ភ្លាម​នោះ កម្លាំង​សមត្ថកិច្ច​របស់​លោក សហការ​ជាមួយនឹង​សមត្ថកិច្ច​ស្រុក​កំពង់ត្រឡាច បាន​ចុះ​ឃាត់​រថយន្ដ​ខាង​លើ​នេះ​ បាន​នៅ​ចំណុច​ភូមិ​គោក​ស្ដៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ និង​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ​។ បន្ទាប់ពី​ធ្វើការ​សាកសួរ​រួចរាល់ លោកស្នងការ ក៏​បាន​ឲ្យ​រថយន្ដ​នេះ ​ត្រឡប់​ក្រោយ​វិញ​ដោយមាន​កម្លាំង​សន្តិសុខ​បើក​រថយន្ត​ជូន​រហូត​ឆ្លង​គោលដៅ ដែល​សមត្ថកិច្ច​កំពុង​ឈរជើង​នៅ​ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង​ផង​ដែរ ៕

​ប្រភព​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​

សូមចុចអាន៖ បុរស​២​នាក់​ ហ៊ាន​យក​បា​ឡា​ស្មាច់ លួច​ដឹក​បងប្អូន​៣​នាក់​ ចេញពី​ខណ្ឌ​ព្រែក​ព្នៅ មកខេត្តកំពង់ឆ្នាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម