ព័ត៌មានជាតិ
បុរស២នាក់ ហ៊ានយកបាឡាស្មាច់ លួចដឹកបងប្អូន៣នាក់ ចេញពីខណ្ឌព្រែកព្នៅ មកខេត្តកំពង់ឆ្នាំង
បុរស២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធករណីលួចដឹកជញ្ជូនបងប្អូន៣ នាក់ដោយខុសច្បាប់ចេញពីក្រុងភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង បំពានបម្រាមរបស់រាជរដ្ឋាភិបាល។
លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសា នេះថា បុរសទាំង២នាក់ ដែលបានល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាលខាងលើនេះ ១. ឈ្មោះ យ៉ង់ ហឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង២. ឈ្មោះ យ៉ង់ ចាន់ទុំ អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ពួកគេទាំងពីរនាក់បានបើកកាណូតបាឡាស្មាច់មួយគ្រឿង ទៅដឹកយកបងប្អូនថ្លៃស្រីរបស់ខ្លួនចំនួន៣នាក់ នៅចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ កាលពីម៉ោង៦និង៣០នាទីព្រឹកកាលពីថ្ងៃទី២០ ខែមេសា មកកាន់ភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីបានដាក់មនុស្សប្រុសស្រីទាំង៣នាក់ នៅក្នុងភូមិខាងលើនេះរួចហើយ ពួកគេទាំងពីរនាក់ក៏បានបើកបាឡាស្មាច់១ គ្រឿងនោះ ត្រឡប់មកលំនៅឋានរបស់គេវិញនៅថ្ងៃដដែលនោះ។
លោកអធិការបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ពីអាជ្ញាធរភូមិឃុំមកលោកអភិបាលស្រុក បានចាត់ក្រុមការងាររួមមាន កម្លាំងនគរបាលមន្ត្រីសុខាភិបាល ចាត់បញ្ជូនឈ្មោះ យ៉ង់ ចាន់ទុំ និងឈ្មោះ យ៉ង់ ហឿន មកកាន់មណ្ឌលចត្តាឡីស័កស្រុកកំពង់ត្រឡាច។ តែដោយមានបញ្ជាពីថ្នាក់លើ នៅវេលាម៉ោង៩:០០នាទីថ្ងៃខែដដែល ក៏បានបញ្ជូនបុរសទាំងពីរនាក់ខាងលើនេះទៅធ្វើចត្តាឡីស័ក នៅក្នុងក្រុងកំពង់ឆ្នាំងវិញ។

លោក ហ៊ឹម យ៉ុង អធិការនគរបាលស្រុកជលគិរី បានឲ្យដឹងដែរថា មនុស្សប្រុសស្រី៣នាក់ ដែលមកពីភ្នំពេញធ្វើដំណើរតាមបាឡាស្មាច់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ពួកគេទាំង៣នាក់មានទីលំនៅក្នុងភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ត្រូវបាននាំយកមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងស្រុកជល់គិរី រួមនឹងក្រុមគ្រួសារពាក់ព័ន្ធនៅផ្ទះ៤នាក់ទៀត សរុបទាំងអស់៧នាក់ ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័កទាំងអស់ផងដែរ។
នៅក្នុងករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២២នេះថា ករណីនេះមិនអាចលើកលែងបានទេ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ លោកនឹងឲ្យមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការតុលាការខេត្តចាត់ការទៅតាមច្បាប់៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ នៅរាជធានីភ្នំពេញ មកដល់ពេលនេះ មានផ្សារណាខ្លះបានបិទ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង



