ព័ត៌មានជាតិ
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ ៦៧
កាលពីរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក អ៉ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានដឹកនាំមន្ត្រីរដ្ឋបាលក្រុង-សង្កាត់ កងកម្លាំងនគរបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ និងយុវជនគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការទ្រង់ទ្រាយធំមួយ ក្នុងការសម្អាតអនាម័យ បរិស្ថាន និងប្រមូលសំណល់សំរាមតាមបណ្ដោយផ្លូវជាតិលេខ ៦៧ ចាប់ពីព្រំប្រទល់ស្រុកប្រាសាទបាគង រហូតដល់ព្រំប្រទល់ស្រុកបន្ទាយស្រី។


លោក អ៉ឹង សុភ័ណ បានឱ្យដឹងថា គោលបំណងសំខាន់ នៃយុទ្ធនាការ ដើម្បីបណ្ដុះស្មារតីស្រឡាញ់បរិស្ថាន បំផុសគំនិតឱ្យប្រជាពលរដ្ឋ និងយុវជន ចេះស្រឡាញ់ និងថែរក្សាអនាម័យក្នុងមូលដ្ឋាន។ ជំរុញការកាត់បន្ថយប្លាស្ទិក បន្តផ្សព្វផ្សាយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» ឱ្យកាន់តែរីកសុសសាយ។ ជាពិសេសជាការលើកកម្ពស់សោភ័ណភាពតាមរយៈការរៀបចំដងផ្លូវសាធារណៈឱ្យមានរបៀបរៀបរយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងផាសុកភាពរស់នៅ។


លោកអភិបាលក្រុង បានផ្ដាំផ្ញើ និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរទាំងអស់ សូមបញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាលតាមដងផ្លូវ និងទីសាធារណៈ។ ការចូលរួមរបស់ពលរដ្ឋ គឺជាគំរូដ៏ល្អសម្រាប់សង្គមជាតិ ព្រោះបរិស្ថានស្អាតនាំមកនូវសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។


លោកក៏បានបញ្ជាក់ថា យុទ្ធនាការនេះ មិនត្រឹមតែជាការសម្អាតប៉ុណ្ណោះទេ ប៉ុន្តែគឺជាសារដាស់តឿនដល់គ្រប់មជ្ឈដ្ឋាន ឱ្យងាកមកចាប់អារម្មណ៍លើការគ្រប់គ្រងសំណល់ និងរួមគ្នាធ្វើឱ្យក្រុងរុនតាឯកតេជោសែន ក្លាយជាក្រុងដែលស្អាត និងមានបរិស្ថានបៃតងជានិរន្តរ៍៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


