Connect with us

ព័ត៌មានជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នា​ក់នៅ​ទីចាត់ការ​ការពារ​គីមី​សាស្ត្រ ឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ៖ ទីចាត់ការ​ការពារ​គីមី​សាស្ត្រ​អគ្គបញ្ជាការដ្ឋាន​បាន​ប្រកាស​ថា ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​កែវ​ប៉ុនណា​អត្ថ​លេខ ០១២៥៧៥ នាយករង​ទីចាត់ការ​ការពារ​គីមី​សាស្ត្រ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​កំរិត​ស្រាល ហើយ​កំពុង​សម្រាល​ព្យាបាល​ជាមួយ​ប្រពន្ធ​នៅផ្ទះ​នៅ​ខេត្តតាកែវ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ទីចាត់ការ​ការពារ​គីមី​សាស្ត្រ​អគ្គបញ្ជាការដ្ឋាន​នៅ​ថ្ងៃទី​២២​មេសា​នេះ​បាន​ឲ្យ​ដឹង​ថា ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​កែវ ​ប៉ុនណា​ បាន​ទៅ​យក​សំណាក​កាលពី​ថ្ងៃទី​២១ ខែមេសា​ ឆ្នាំ​២០២១​ ត្រូវ​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​កម្រិត​ស្រាល ​ព្រមទាំង​ភរិយា​រក​ឃើញ​វិជ្ជមាន​ដូចគ្នា​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​ស្ថិតនៅ​ក្នុងភូមិ​ហនុមាន​ ឃុំ​ក្រាំងធ្នង់ ​ស្រុក​បាទី​ខេត្តតាកែវ ​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល។

ក្រោយ​ទទួលបាន​ប្រកាស​ព័ត៌មាន​នេះ​ សូមនាយ​ទាហាន​នាយទាហានរង​និង​ពលទាហាន​ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់​ ឬ​ ប្រយោល​ត្រូវ​អនុវត្តតាម​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩​ របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​ម៉ឺងម៉ាត់​បំផុត​។

គួរ​បញ្ជាក់​ថា ​អ្នកជំងឺ​ទាំងពីរ​ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ចំនួន​២​លើក​រួច​មក​ហើយ​៕

អានពិស្តារ​​ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម