ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ចេញបញ្ជាបន្ទាន់ស្របពេលពលរដ្ឋច្រាលចេញពីខេត្តបន្ទាយមានជ័យគ្រាកំពុងផ្ទុះកូវីដ-១៩
លោក ងួត រតនៈ អភិបាលខេត្ត បាត់ដំបង បានផ្ញើសារជាសំឡេងដល់អភិបាលស្រុកជាប់ព្រំដែនខេត្តបន្ទាយមានជ័យមានការប្រុងប្រយ័ត្នខ្ពស់ និងទប់ស្កាត់មនុស្សបុកច្រាលពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចូលមកខេត្តបាត់ដំបង នៅពេលកំពុងផ្ទះជំងឺកូវីដ១៩។

លោក ងួន រតនៈ មានប្រសាសន៍ថា៖ “អស់លោកអភិបាលស្រុកថ្មគោល បវេល សំពៅលូន ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ! ឥឡូវផ្ទុះនៅ [ក្រុង] ប៉ោយប៉ែត (នៃខេត្តបន្ទាយមានជ័យ) មនុស្សបុកច្រាលចេញពី ប៉ោយប៉ែតមកបាត់ដំបង តាមគ្រប់មធ្យោបាយ”។
លោង ងួន រតនៈ មានប្រសាសន៍បន្តថា៖ “ឥឡូវ [ប្រជាពលរដ្ឋ] មក [ស្រុក] មោង២នាក់ មានផ្ទុក [វិជ្ជមានកូវីដ-១៩] ទាំង២នាក់។ គាត់មកតាមផ្លូវម៉ាល័យ តាមបឹងប្រាំ រោងជ្រៃ ឬតាមផ្លូវផ្សេងទៀត”។

អភិបាលខេត្តបាត់ដំបង បានស្នើឱ្យគណៈមេបញ្ជាការឯកភាពស្រុក ចាត់តាំងកម្លាំងល្បាតភ្លាម។ លោក ងួន រតនៈ មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “ប៉ូលិសគេបានតាមច្រកធំអស់ហើយ អ៊ីចឹងគណៈគណៈមេបញ្ជាការឯកភាពស្រុកដាក់ល្បាតតាមផ្លូវច្រកល្ហក ចាប់សួរទាំងអស់ មិនដែលមនុស្ស តាក់ស៊ី ឯណារត់តាមផ្លូវជនបទនេះទេ ចាប់ទាំងអស់ ម៉ូតូអីហ្នឹងក៏ចាប់មក ចាប់សួរ”៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ